បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃសុក្រ បានប្រកាសកិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយអ៊ុយក្រែនស្តីពីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានធ្វើបច្ចុប្បន្នភាព ដោយបើកផ្លូវសម្រាប់ការបញ្ចេញទឹកប្រាក់ចំនួន ៩០០ លានដុល្លារពីកម្មវិធីផ្តល់ប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លាររបស់ខ្លួននៅពេលដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកផ្តល់ប្រាក់កម្ចីសកលដ៏ធំគឺ IMF បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនត្រូវបានគេរំពឹងថា នឹងពិចារណាលើកិច្ចព្រមព្រៀងនេះនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។...
បរទេស៖ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនមកដល់ប្រទេសអាល្លឺម៉ង់បានរួមចំណែកដល់ការកើនឡើងជាង៥០ភាគរយនៃភាពគ្មានផ្ទះសម្បែងនៅក្នុងរដ្ឋរបស់សហភាពអឺរ៉ុបមួយនេះ ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ , នេះបើយោងតាមរបាយការណ៍របស់អង្គការជំនួយលំនៅដ្ឋានបន្ទាន់មួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកើនឡើងការជួល កង្វះលំនៅឋានសង្គម និងការកើនឡើងថ្លៃដើមនៃការរស់នៅ ជម្រើសកន្លែងស្នាក់នៅមានកម្រិតសម្រាប់ជនភៀសខ្លួនប្រហែលមួយលាននាក់ដែលភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន , នេះបើកាសែត The Times បានរាយការណ៍ដោយដកស្រង់ទិន្នន័យថ្មីពីសមាគមសហព័ន្ធសម្រាប់ជំនួយដល់ជនគ្មានផ្ទះសម្បែង...
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ ដើម្បីចូលរួមសន្និសីទ អន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការ អភិរក្សរមណីយដ្ឋាន ប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើង ក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃ សន្និសីទអង្គការយូណេស្កូ នៅ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្ពុជា នឹងបន្តមាន ភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ វិច្ឆិកា ។ តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន បង្កើនឥទ្ធិពលគ្របដណ្តប់...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានឯករាជ្យ។ នាឱកាសពិធីដ៏មហោឡារិកនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្តាំផ្ញើប្រតិភូនៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia ឲ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ក្នុងពេលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការលើកឡើងរបស់លោកនេះ...
ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២៣មហោស្រពតន្ត្រី អបអរសាទរគម្រប់ខួប៥០ឆ្នាំ នៃការបំពេញទស្សនកិច្ច នៅប្រទេសចិន របស់ក្រុមតន្ត្រី Philadelphia Orchestra នៅក្រុងភីឡាដេលផ្យា ក្រោមប្រធានបទ«មិត្តភាពដែលឆ្លងកាត់ ពាក់កណ្តាលសតវត្ស» បានរៀបចំធ្វើនៅក្រុងប៉េកាំង។ លោកLi Shulei រដ្ឋមន្រ្តីក្រសួងឃោសនា ការមជ្ឈិមចិនបានអញ្ជើញ ចូលរួមនិងអានលិខិតឆ្លើយតប របស់លោកXi Jinping...
ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកដឹកនាំភាគីចិន ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន -អាមេរិក បានបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញ ក្នុងអំឡុងពេលទស្សនកិច្ច លោកបានធ្វើការចរចាជាច្រើន លើកជាមួយលោកស្រីJanet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ។ ភាគីទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់...
ខែវិច្ឆិកា តំបន់ភាគខាងជើងប្រទេសចិន បានចូលដល់រដូវរងា ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះទៅតំបន់ជនបទ នៃក្រុងប៉េកាំងនិងខេត្ត Hebei ដែលធ្លាប់រងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីបីខែមុន ដើម្បីត្រួតពិនិត្យការងារស្ដារកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ និងធានាឱ្យបាននូវក្រុមគ្រួសារនីមួយៗ អាចឆ្លងរដូវរងាដោយមានភាពកក់ក្តៅ ។ ការធ្វើស្រែចម្ការ...
កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៦ បានបិទបញ្ចប់ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ៧ម៉ឺន៨ ពាន់៤ រយ១០លានដុល្លារអាមេរិក បានកើនឡើង៦,៧ភាគរយ បើប្រៀបធៀប នឹងពិព័រណ៍លើកមុន ដែលបានបំបែកកំណត់ត្រា ខ្ពស់ថ្មីមួយទៀត ។ ក្នុងអំឡុងពេលពិព័រណ៍លើកនេះ សហគ្រាសចំនួន៣៤៨៦ ដែលមកពីប្រទេស និងតំបន់ចំនួន១២៨ បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម នៃសហគ្រស...