ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទម្លាក់ទុនប្រមាណ ១០០លានដុល្លារបន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសហាមឃាត់មិនឱ្យអ្នកណាមួយលូកដៃ ចូលការងារវិទ្យាស្ថានអភិវឌ្ឍន៍កសិកម្ម (កាឌី) ដើម្បីយកដីទៅអភិវឌ្ឍឡើយ គឺមិនអនុញ្ញាតឲ្យមានការដោះដូរជាដាច់ខាត។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិ កម្មរុក្ខាប្រមាញ់ និងនេសាទរៀបចំចាត់មន្ត្រីជំនាញកសិកម្មដាក់នៅតាមបណ្តាឃុំ សង្កាត់ នៅទូ ទាំងប្រទេសនៅពេលគណបក្សប្រជាជនជាប់ឆ្នោតបន្តដឹកនាំរដ្ឋាភិបាល។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើក ទិស ដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនារសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០ ២៣សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖«ត្រូវរៀបចំឲ្យបានម៉ត់ចត់នូវផែនការជ្រើសរើសនិងចាត់បញ្ចូនមន្ត្រីជំនាញកសិកម្មទៅតាមឃុំ សង្កាត់នៅទូទាំងប្រទេសឲ្យបានឆាប់បំផុតតាមគោលនយោបាយរបស់ គណបក្សប្រជាជននៅអាណត្តិទី៧»។ សម្តេចតេជោបានលើកឡើងទៀតថាសម្រាប់អាណត្តិក្រោយទទួលបានជ័យជំនះពេលបោះឆ្នោតនៅពេលខាងមុខនេះអ្នកបច្ចេកកសិកម្ម និងក្លាយជាជនបង្គោលនៅតាមមូលដ្ឋាន ផ្ទាល់ដើម្បីដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា។ សម្តេចគូសបញ្ជាក់ថា៖«អាចដឹងកំលាំងគ្នាហើយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ចិនគឺជាប្រទេសមានប្រជាជនច្រើន ប្រទេសអ្នកមានដែលជួយទិញអង្ករពីកម្ពុជាកន្លងមក គឺជានយោបាយរបស់ចិនជួយកម្ពុជាតែប៉ុណ្ណោះ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ មីនា ២០២៣សម្តេចថា «កុំភ្លេចចិន មានប្រជាជនចិនមាន១ពាន់៤រយលាននាក់ដែលមានតម្រូវការ ប៉ុន្តែគួរ ត្រូវយល់មិត្តចិនជួយ ទិញអង្ករកន្លងទៅគឺជានយោបាយរបស់ចិនជួយកម្ពុជាទេ» ។...
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាពិតជាអាចសម្រេចបានផែនការជាប្រទេសលេខ១នាំចេញស្វាយចន្ទីទៅក្រៅប្រទេសដោយឈរលើរូបមន្ត ដាំដុះ កែច្នៃនិងការផ្គត់ផ្គង។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៤មីនានេះ សម្ដេចតេជោបានក្រើនរម្លឹកទៅក្រសួងកសិកមុ្ម ត្រូវពង្រឹងគោលនយោបាយជាតិស្ដីពីស្វាយចន្ទីដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី ហើយដើម្បីសម្រេចគោលដៅនេះ ក្រសួងពាក់ព័ន្ធត្រូវត្រួតពិនិត្យតួនាទីនិងភារៈកិច្ចរបស់ខ្លួន ក្ដាប់បញ្ហារបស់កសិករ កង្វះទុនវិនិយោគ បច្ចេកទេសត្រូវដោះឲ្យទាន់ដោយមានការជួយពីធនាគារជនបទ ធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច។...
ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖ ករណីទី១-ស្រ្តីឈឺពោះសម្រាលកូន មានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ករណីទី២-ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ មុំ គន្ធា អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៤មីនានេះ បានបង្ហាញការស្វាគមន៍ដែលជំនាញកសិកម្មខ្មែរ២រូបរកឃើញពូជស្រូវ ២ប្រភេទគឺពូជចំប៉ីស(៧០)និងកងរី ខណៈបច្ចុប្បន្នកម្ពុជាមានពូជស្រូវ១០ប្រភេទ។ ពូជចំប៉ីស(៧០)និងកងរី ត្រូវបានស្រាវជ្រាវរកឃើញដោយលោកបណ្ឌិត អ៊ុក ម៉ាការ៉ា និងលោកបណ្ឌិត ឃុន លាងហាក់។ ការស្វាគមន៍នេះធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទ។ សម្ដេចថា«ខ្ញុំសាទរការស្រាវជ្រាវបច្ចេកទេសជាបន្តបន្ទាប់ដែលផ្សារភ្ជាប់នឹងការដាំដុះ ហើយបន្តិចទៀតខ្ញុំនឹងបំពាក់មេដាយផ្នែកស្រាវជ្រាវជូនលោកបណ្ឌិតទាំងពីរ”។ គួរជម្រាបជូនថា កម្ពុជាមានប្រមាណ១០ប្រភេទ។...
កាលពីថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេតជើងចាស់ របស់អាមេរិកបានបង្ហោះសារម្តងទៀត នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម ដោយអះអាងថា ការផ្សាយដំណឹងដែលថា “ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន” បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺជាព័ត៌មានក្លែងក្លាយ ។ ព័ត៌មានក្លែងក្លាយនេះគឺ ស្ថាប័នស៊ើបការណ៍អាមេរិក ទទួលបទបញ្ជាប្រឌិតនិងផ្សព្វផ្សាយ ដើម្បីលាក់បាំងការពិតជាក់ស្តែង...
បរទេស៖ សហរដ្ឋអាមេរិក បានបដិសេធការអះអាងថា នាវាពិឃាត USS Milius របស់ខ្លួន ត្រូវបានបណ្តេញចេញ ដោយសារការព្រមានរបស់ចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យកងនាវាចរ 7th Fleet នៃកងទ័ពជើងទឹកអាមេរិក លោកអនុសេនីយ៍ឯក Luka Bakic...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះ របស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី គួរតែត្រូវបានចាត់ទុកថា ជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងអនុគណៈកម្មាធិការសភា ទទួលបន្ទុកការពារជាតិ...