ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ ដែលនាំឲ្យកម្ពុជា ទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរ ត្រឡប់មកវិញ។ ការបញ្ជាក់របស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ សម្តេចតេជោស្វាគមន៍ ដោយក្តីសោមនស្សរីករាយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ បន្តប្រគល់វត្ថុបុរាណ ទាំងនោះដោយស្ម័គ្រចិត្ត មកកម្ពុជាវិញ ។ ក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ នាថ្ងៃ១៧ មីនា សម្ដេចតេជោមានប្រសាសន៍ថា ក្នុងសម័យនេះសន្តិភាព គឺពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ ប៉ុន្តែគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ...
ថ្ងៃទី១៥ ខែមីនា ពេលថ្លែងក្នុង កិច្ចសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយពិភពលោក លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន បានលើកឡើងនូវការគិតគូរថ្មី អំពីការជំរុញទំនើបកម្ម សង្គមមនុស្សជាតិនិងគំនិតផ្តួចផ្តើម អរិយធម៌សកល។ តើយើងត្រូវការ ទំនើបកម្មបែបណា? បែកខ្ញែកគ្នាឬវិបុលភាពរួមគ្នា? តម្កល់អរិយធម៌ខាងសម្ភារៈជាសំខាន់ ឬអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងស្មារតីចុះសម្រុងគ្នា? គឺអភិវឌ្ឍន៍ដោយប្រើ ធនធានឱ្យអស់រលីង ឬមនុស្សជាតិ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រោយបែកបាក់គ្នា អស់រយៈពេលជាច្រើនទសវត្ស ដោយសារមានការលួចចេញពីទឹកដីកំណើត ទៅកាន់ទីបរទេសនានានោះ ៣នាក់ឪពុក-កូន គឺព្រះឥសូរជាឪពុក បានជួបកូនទាំង២អង្គហើយ គឺព្រះគណេស និងព្រះស្កន្ទ ។ ការលើកឡើង របស់សម្តេចតេជោនេះ បានធ្វើឡើងក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ ដែលបានប្រគល់កម្ពុជាវិញ ពីសហរដ្ឋអាមេរិក...
ក្នុងកិច្ចសន្ទនានេះ លោក Xi Jinping បានលើកឡើងនូវ “ គំនិតផ្តួចផ្តើម អរិយធម៌សកល “ជាលើកទីមួយ។ នេះជាផលិតផល សាធារណៈអន្តរជាតិមួយទៀត របស់លោកបន្ទាប់ពី “គំនិតផ្តួចផ្តើមអភិវឌ្ឍ ជាសកល” ដែលលោកបានលើកឡើង កាលពីខែកញ្ញាឆ្នាំ ២០២១ និង “គំនិតផ្តួចផ្តើមសន្តិភាពជាសកល” ដែលលោកបានលើកឡើង កាលពីខែមេសាឆ្នាំ២០២២ ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ កន្លងទៅ អ្នកជាប់ពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា ចំនួន ៣៧.៨៤០នាក់ ក្នុងនោះ ភាគច្រើនអ្នកប្រព្រឹត្តិបទល្មើសគ្រឿងញៀន ចំនួន ៥២,៨២%។ នេះបើយោងតាមរបាយការណ៍ លទ្ធផលការងារឆ្នាំ២០២២ និងលើទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញក្នុងពិធីបើកសន្និបាត ផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃ១៧ មីនា ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមេបញ្ជាការអាមេរិក តំណាងឲ្យតំបន់អាហ្វ្រិកលោក Michael Langley បានធ្វើការព្រមានខ្លាំងៗមិនគួរឲ្យមាន វត្តមានរបស់មូលដ្ឋានទ័ពជើងទឹក របស់ប្រទេសចិនអាចរៀបចំឡើង នៅក្នុងតំបន់ភាគខាងលិច នៃទ្វីបអាហ្វ្រិកនោះឡើយ។ ទោះបីជាយ៉ាងណាក្តីមេបញ្ជាការរូបនេះ មិនបានបញ្ជាក់ ឬបង្ហាញព័ត៌មានលំអិតបន្ថែមថា តើរដ្ឋឬប្រទេសមួយណាទេ ដែលបានអនុញ្ញាតិឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការរៀបចំមូលដ្ឋានទ័បជើងទឹកនោះ ប៉ុន្តែអះអាងភាគខាងលិចគឺជាអ្វី ដែលចិនតែងតែមើលឃើញថា ជាទីតាំងដ៏ល្អមួយរបស់ខ្លួន។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់RT លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Isaac Herzog កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីព្រមានចំៗថា ប្រទេសអ៊ីស្រាអ៊ែលកំពុងឈរមួយជំហ៊ានទៀត ដែលអាចធ្លាក់ចូលទៅក្នុងមាត់ជ្រោះ នៃសង្គ្រាមស៊ីវិលដោយសារតែការស្នើកំណែទម្រង់ ប្រព័ន្ធតុលាការដោយរដ្ឋាភិបាលថ្មី។ ក្នុងគ្រាដែលមានការតវ៉ាប្រឆាំង នៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសនោះ លោកប្រធានាធិបតីក៏បានធ្វើការលើកឡើង អំពីកំណែទំរង់ថ្មីមួយចំនួន សម្រាប់ជំនួសសំណើររបស់រដ្ឋាភិបាលថ្មីដែរ ប៉ុន្តែវាត្រូវបានបដិសេធ ដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ លោក Herzog...
បរទេស៖ ប្រធានាធិបតីស៊ីរីលោក Bashar Assad បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា វត្តមានយោធារបស់រុស្សីនៅក្នុងប្រទេសស៊ីរី គួរតែត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍។ ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក RIA កាលពីថ្ងៃម្សិលមិញនេះដែរ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាង លោកប្រធានាធិបតីស៊ីរីរូបនេះ ជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងទីក្រុងមូស្គូមុននេះមួយថ្ងៃ។ លោក Assad បានបន្តថាលោកនឹងស្វាគមន៍វត្តមាន របស់កងកម្លាំងរុស្សីបន្ថែមទៀត នៅក្នុងប្រទេសស៊ីរីទាំងកងទ័ព និងមូលដ្ឋានទ័ពក្តីដោយអះអាងថា...
គៀវ៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រកាសថា ប្រទេសប៉ូឡូញនឹងបញ្ជូន យន្តហោះចម្បាំងធុន MiG-29 ផលិតដោយសូវៀត ចំនួន ៤គ្រឿងរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Duda បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Warsaw នៅថ្ងៃព្រហស្បតិ៍នេះថា “ជាដំបូង ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ យើងនឹងប្រគល់ឱ្យ តាមដែលខ្ញុំចាំបាន...