ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Emmanuel Macronប្រធានាធិបតីបារាំង និងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២ និងពង្រឹងទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យ ។...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នឹងដាក់ឲ្យដំណើរការ សាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះតទៅ ដើម្បីរួមចំណែក ធ្វើទំនើបកម្មស្ថាប័នរដ្ឋ ប្រកបដោយបរិយាបន្ន សមធម៌ និងយុត្តិធម៌។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងយុត្តិធម៌ នាថ្ងៃទី៣ កុម្ភៈ បានបញ្ជាក់ថា ដើម្បីរួមចំណែក...
ញ៉ូដេលី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសឥណ្ឌា នឹងចំណាយប្រាក់ ចំនួន៧៩,៦លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីធ្វើការពង្រឹងប្រព័ន្ធបទប្បញ្ញត្តិ ឱសថរបស់ខ្លួន បន្ទាប់ពីអង្គការ សុខភាពពិភពលោក ហៅកាត់ថា (WHO) បានលើកឡើង ពីក្តីបារម្ភអំពីថ្នាំស៊ីរ៉ូក្អក ដែលផលិតនៅក្នុងស្រុក...
បរទេស ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋាភិបាល នៃទីក្រុងវ៉ាស៊ិនតោន បានប្រកាសលប់ ចោលដំណើរ ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ក្រសួងការបរទេស Antony Blinken ក្រោយប្រទះឃើញ បាឡុងរបស់ចិនមួយបានហោះ នៅលើមេឃ ក្នុងរយៈកំពស់ដ៏ខ្ពស់មួយ ។ ដំណើរទស្សនកិច្ច របស់លោក Blinken គ្រោងនឹងធ្វើឡើងទៅកាន់ទីក្រុងប៉េកាំង តបតាមការសន្យា រវាងប្រធានាធិបតី...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានឈានទៅដល់ ការសម្រេចចិត្តចុងក្រោយ ក្នុងការផ្តល់កញ្ចប់ជំនួយយោធាថ្មី ដែលមានតម្លៃរហូតទៅដល់២,២ ពាន់លានដុល្លារ ដែលក្នុងនោះភាគច្រើន គឺជាមីស៊ីលបាញ់ចំងាយឆ្ងាយ។ កញ្ចប់ថវិកាចុងក្រោយនេះ បានធ្វើឲ្យកញ្ចប់ជំនួយជាយោធា របស់អាមេរិក ទៅឲ្យប្រទេសអ៊ុយក្រែន មានចំនួនកើនឡើង ទៅដល់២៩,៣ពាន់លានដុល្លារ ហើយគិតចាប់តាំង តែពីខែកុម្ភៈឆ្នាំ២០២២មក។...
បរទេស ៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងគៀវ បានប្រកាសកៀងគង ពលរដ្ឋអ៊ុយក្រែន ដើម្បីឲ្យមកចូលរួមចុះឈ្មោះ ជាមួយនឹងក្រុមអង្គភាព ប្រយុទ្ធថ្មី ដែលនឹងមានឈ្មោះថា Attack Guard ។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Igor Klimenko ធ្លាប់បានបញ្ជាក់ហើយដែរថា អង្គភាពថ្មីនេះនឹងត្រូវប្រើប្រាស់ ដើម្បីជាជំនួដល់ក្រុមមន្ត្រីប៉ូលីសផង ក្រុមសន្តិសុខយាមកាមព្រំដែនផង និងក៏ជួយគាំទ្រដល់ក្រុមអង្គភាព...
បរទេស ៖ អ្នកវិភាគច្រើន ដែលបានធ្វើសេចក្តីរាយការណ៍ ជាមួយនឹងក្រុមអ្នកឆ្លើយឆ្លង របស់បណ្តាញសារព័ត៌មាន CNBC បានលើកឡើងថា ទណ្ឌកម្មទាំងឡាយ ដែលបានធ្វើឡើងប្រឆាំង ទៅនឹងផលិតផលប្រេង របស់រុស្សីនោះ មកដល់ពេលនេះ ហាក់ដូចជាគ្មានទទួល បានប្រសិទ្ធភាពនោះឡើយ ។ របាយការណ៍ ដែលត្រូវបានចេញផ្សាយនេះ ធ្វើឡើងក្នុងពេលដែលសហភាពអឺរ៉ុប កំពុងរៀបចំផែនការ ក្នុងការ ដាក់ទណ្ឌកម្មប្រឆាំងទៅនឹង...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាគម្រោងឯកជន មួយកំពុងស្វែងរកការ អនុញ្ញាតិឲ្យអាចបញ្ជូន ក្រុមអ្នកជំនាញផ្នែកសង្គ្រាម របស់អាមេរិកចន្លោះពី១០០ទៅ២០០នាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយជួសជុលអាវុធ នៅក្នុងតំបន់សមរភូមិ។ The Politico ក៏បាចេញផ្សាយដែរថា មន្ត្រីអតីតយោធាអាមេរិក ជាច្រើននាក់ ព្រមទាំងក្រុមហ៊ុនឯកជន បែបយោធាជាច្រើនកំពុង នាំគ្នារ៉ៃអង្គាសថវិកាមួយចំនួនធំ...
ភ្នំពេញ៖ ហុងគ្រី បានបង្ហាញពីសញ្ញាណវិជ្ជមាន ចំពោះការស្នើសុំ របស់ភាគីកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់ប្រព័ន្ធ អនុគ្រោះពន្ធ GSP+ នៅពេលដែលកម្ពុជា ចាកចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ។ ការបង្ហាញពីសញ្ញាណវិជ្ជមាន ពីសំណាក់ភាគីហុងគ្រី ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មជាមួយលោកបណ្ឌិត ធីប័រ បាឡូហ្គ៍ឌី...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក និងហ្វីលីពីន បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមការល្បាតរួមគ្នាឡើងវិញ នៅដែនសមុទ្រចិនខាងត្បូង ខណៈដែលសម្ព័ន្ធមិត្តដ៏យូរលង់ ស្វែងរកការទប់ទល់នឹងការកើនឡើង នៃយោធារបស់ប្រទេសចិន ។គួរបញ្ជាក់ថា ប្រទេសទាំង២ បានផ្អាកការល្បាតដែនសមុទ្រ...