ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រកាសបង្កើត ក្រុមអង្គភាព ប្រយុទ្ធថ្មីមួយ

បរទេស ៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងគៀវ បានប្រកាសកៀងគង ពលរដ្ឋអ៊ុយក្រែន ដើម្បីឲ្យមកចូលរួមចុះឈ្មោះ ជាមួយនឹងក្រុមអង្គភាព ប្រយុទ្ធថ្មី ដែលនឹងមានឈ្មោះថា Attack Guard ។

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Igor Klimenko ធ្លាប់បានបញ្ជាក់ហើយដែរថា អង្គភាពថ្មីនេះនឹងត្រូវប្រើប្រាស់ ដើម្បីជាជំនួដល់ក្រុមមន្ត្រីប៉ូលីសផង ក្រុមសន្តិសុខយាមកាមព្រំដែនផង និងក៏ជួយគាំទ្រដល់ក្រុមអង្គភាព សំខាន់ៗផ្សេងទៀតផងដែរ ។

Klimenko បានសន្យាថា បេក្ខជនដែលនឹងចុះឈ្មោះចូលរួមអង្គភាពថ្មីនេះនឹងអាចទទួលបាន សំណងហិរញ្ញវត្ថុ អត្ថប្រយោជន៍សង្គម និងអត្ថប្រយោជន៍ផ្សេងទៀត ក៏ដូចជា ឱកាសដើម្បីកម្ចាត់សត្រូវហើយបេសកកម្មភ្លាមៗ របស់កងកម្លាំងគឺ ដើម្បីធានាឱ្យបានពេញលេញនូវ ព្រំដែនដែលត្រូវបាន ទទួលស្គាល់ជាអន្តរជាតិ របស់អ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top