ព័ត៌មានអន្តរជាតិ

អាមេរិក​ សម្រេចផ្តល់កញ្ចប់យោធា ចុងក្រោយជាមីស៊ីល ចំងាយឆ្ងាយតម្លៃ ជាង២ពាន់លានដុល្លារ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានឈានទៅដល់ ការសម្រេចចិត្តចុងក្រោយ ក្នុងការផ្តល់កញ្ចប់ជំនួយយោធាថ្មី ដែលមានតម្លៃរហូតទៅដល់២,២ ពាន់លានដុល្លារ ដែលក្នុងនោះភាគច្រើន គឺជាមីស៊ីលបាញ់ចំងាយឆ្ងាយ។

កញ្ចប់ថវិកាចុងក្រោយនេះ បានធ្វើឲ្យកញ្ចប់ជំនួយជាយោធា របស់អាមេរិក ទៅឲ្យប្រទេសអ៊ុយក្រែន មានចំនួនកើនឡើង ទៅដល់២៩,៣ពាន់លានដុល្លារ ហើយគិតចាប់តាំង តែពីខែកុម្ភៈឆ្នាំ២០២២មក។

មីស៊ីលចំងាយឆ្ងាយថ្មី ដែលអាមេរិក បានប្រគល់ជូននោះ គឺជាប្រភេទមីស៊ីល GLSDB (Ground-launched small diameter bombs) ដែលជឿជាក់ថា អាចវាយប្រហារចំគោល ដៅក្នុងរយៈចំងាយដល់ទៅ១៥០គីឡូម៉ែត្រ ប៉ុន្តែទោះបីជាយ៉ាងណាក្តីមន្ត្រីរដ្ឋាភិបាល បានបដិសេធវានឹង មិនត្រូវបានប្រើប្រាស់ ក្នុងការវាយប្រហារ ដើម្បីដណ្តើមយកតំបន់ Crimea ពីរុស្សីវិញនោះទេ៕

ប្រែសម្រួល​៖ស៊ុនលី

To Top