ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងប្រាប់ទូតជប៉ុនថ្មីថា កម្ពុជាកំពុងក្លាយជា គោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាពជាទីបំផុត ដោយសារកម្ពុជា មានសុខសន្តិភាព ពេញលេញ ។ នាឱកាសអញ្ជើញទទួលជួបលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣...
ញូវយ៉ក ៖ ការបាញ់ប្រហារដ៏ធំ នៅឧទ្យាន Monterey និង Half Moon Bay ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក៏ដូចជាការស្លាប់របស់លោក Tire Nichols ពីការអនុវត្តច្បាប់ ដ៏សាហាវនៅទីក្រុង Memphis រដ្ឋ Tennessee បានលាតត្រដាងម្តងទៀត នូវឫសគល់ នៃអំពើហិង្សា នៅក្នុងវប្បធម៌សហរដ្ឋអាមេរិក។...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចចាត់តាំងក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ។ យោងតាមសម្រេចរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ មករា សម្ដេច ស ខេង បានឱ្យដឹងថា ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ...
-ចាប់ផ្តើមឆ្នាំថ្មី Royal Enfield បានប្រកាសពីការដាក់ឱ្យដំណើរការនូវ Hunter 350 ថ្មីនៅកម្ពុជានៅថ្ងៃនេះ -Hunter 350 ត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវភាពបត់បែនដ៏ល្អឥតខ្ចោះ និងការគ្រប់គ្រងយ៉ាងច្បាស់លាស់ ជាមួយនឹងមូលដ្ឋានយ៉ាន់ស្ព័រទំហំ 17អ៊ីញ ទម្ងន់ស្រាលជាងមុន និងស៊ុមបង្រួមជាងមុន ដែលមានគោលបំណងបម្រើឱ្យការធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង និងតំបន់ជុំវិញមួយចំនួន -Hunter 350 នឹងមានលក់ក្នុងប្រទេសកម្ពុជាក្នុងតម្លៃចាប់ពី ៣៨៩៧ដុល្លារអាម៉េរិក ដោយណែនាំជាពីរប្រភេទខុសគ្នា...
វ៉ាស៊ីនតោន៖ អ្នកប្រាជ្ញអាមេរិកម្នាក់បានឲ្យដឹងថា នៅពេលដែលប្រទេសជឿនលឿន អាចទទួលរងពីវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ “មានតែប្រទេសចិនទេ ដែលជាប្រទេសដែលនឹង បន្តក្លាយជាក្បាលម៉ាស៊ីន ដ៏សំខាន់នៃកំណើនពិភពលោក” ។ ដើម្បីដោះស្រាយជាមួយ ជំងឺរាតត្បាតកូវីដ-១៩ សហរដ្ឋអាមេរិក បានបន្តបោះពុម្ពលុយ ដើម្បីអនុវត្តការជំរុញ និង “ដោយសារតែគោលនយោបាយ យើងមានអតិផរណា។ ដូច្នេះសហព័ន្ធ នឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត ហើយយើងអាចនឹងធ្លាក់ ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច” នេះបើតាមការលើកឡើងរបស់លោក...
បរទេស៖ យោងតាមការស្ទាបស្ទង់មួយដោយ The Pew Research Center កាលពីពេលថ្មីៗនេះ បានរកឃើញថា ចំនួនពលរដ្ឋអាមេរិកកាន់តែច្រើនឡើង បានយល់ឃើញថា អាមេរិកបានផ្គត់ផ្គង់ច្រើនពេកហើយ ដល់ប្រទេសអ៊ុយក្រែន។ ក្នុងតួលេខបានបង្ហាញថា ពលរដ្ឋអាមេរិកច្រើនជាង ១ភាគ៤បានយល់ឃើញថា រដ្ឋាភិបាលរបស់លោក Joe Biden មានភាពសប្បរសធម៍ខ្លាំងណាស់ ចំពោះប្រទេសអ៊ុយក្រែន ទោះបីជាក្នុងនោះក៏មានចំណែកផ្សេង យល់ឃើញថា...
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។ ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួលកំពង់ស្ពឺ ក្រោយពីយកឈ្នះត្រីឆ្លាំងភ្នំពេញក្នុងលទ្ធផល ៣សិតទល់នឹង២សិត។ ការប្រកួតដែលមាន៨ក្រុមចូលរួម និងប្រើពេល៣ខែ ធ្វើដំណើរ៨ខេត្ដក្រុងនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាមែនទែន។ ក្រុមដែលចូលរួមសុទ្ធតែជាក្រុមខ្លាំងៗចេញពីខេត្តនីមួយៗ ហើយលក្ខខណ្ឌក្នុងការប្រកួតវិញក៏ល្អថែមទៀត ដោយប្រើច្បាប់តាមសហព័ន្ធបាល់ទះកម្ពុជាស្ដង់ដារទាំងអស់។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ម្ចាស់កៅស៊ូទាំងអស់ ត្រូវបង្ការគ្រោះអគ្គីភ័យ ក្នុងចម្ការកៅស៊ូឱ្យបានត្រឹមត្រូវ នៅរដូវជ្រុះស្លឹកនេះ។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានកៅស៊ូ នាថ្ងៃទី៣១ មករា បានឱ្យដឹងថា ជារៀលរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹក នឹងចាប់ផ្តើមពីខែមករា រហូតដល់ចុងខែកុម្ភៈ។ ក្នុងន័យនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យ ដែលនឹងអាចកើតមានជាយថាហេតុ នៅក្នុងចម្ការកៅស៊ូ...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន កម្ពុជា ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ៕
បរទេស៖ ថ្មីៗនេះប្រធានាធិបតីក្រូអាតលោក Zoran Milanovic បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថាតំបន់ Crimea នឹងមិនអាចវិលត្រឡប់ទៅ ស្ថិតក្រោមការគ្រប់គ្រង ដោយប្រទេសអ៊ុយក្រែនវិញនោះឡើយ ហើយបានហៅសង្គ្រាមនៅអ៊ុយក្រែន ជាសង្គ្រាមបែបអូសបន្លាយ និងគ្រោះថ្នាក់ទៀតផង។ ជាការឆ្លើយតបអ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ុយក្រែន Oleg Nikolenko បានសរសេរថា៖ សេចក្តីថ្លែងការណ៍របស់លោក Milanovic គឺជារឿងដែលមិនអាចទទួលយក បានឡើយនិងគឺជាការគំរាមកំហែងទៅដល់ បូរណភាពទឹកដីរបស់អ៊ុយក្រែនថែមទៀតផង។...