បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអំពាវនាវសាជាថ្មី ទៅកាន់គ្រប់ដៃគូ របស់ប្រទេសអ៊ុយក្រែន ក្នុងការបន្តផ្តល់នូវសព្វាវុធបន្ថែម ជាច្រើនទៀតមកឲ្យខ្លួន ដើម្បីប្រយុទ្ធតតាំងជាមួយនឹងរុស្សី ហើយដោយបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានប្រទេសណា បានផ្តល់គ្រប់គ្រាន់តាមការចង់បាន របស់អ៊ុយក្រែននៅឡើយ។ លោក Kuleba បានថ្លែងបែបនេះថា៖ អ៊ុយក្រែនពិតជាដឹងគុណ ចំពោះគ្រប់ដៃគូទាំងអស់...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃកិច្ចការងារ ក្រុមប្រឹក្សាសន្តិសុខជាតិរុស្សី លោក Nikolay Patrushev កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ភាពចលាចលនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោនប៉ុណ្ណោះ ដើម្បីបង្កជម្លោះរវាងពលរដ្ឋអ៊ុយក្រែន និងរុស្សី។ មន្រីជាន់ខ្ពស់រូបនេះដែលធ្លាប់បម្រើការងារ ជាប្រធានផ្នែកកិច្ចការងារស៊ើបការណ៍សំងាត់ របស់ជាតិ FSB អស់រយៈពេលជាមួយទសវត្សមកហើយ បានធ្វើការថ្លែងការណ៍បែបនេះ ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ Argumently...
ម៉ូស្គូ៖ ទីក្រុងមូស្គូបានដាក់ពង្រាយយុទ្ធជន Chechen ប្រមាណ ៣០០ នាក់ទៅកាន់ជួរមុខរបស់អ៊ុយក្រែន ខណៈដែលកិច្ចខិតខំប្រឹងប្រែងឈ្លានពាន របស់វិមានក្រឹមឡាំង កំពុងអូសបន្លាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ យុទ្ធជនមកពីកងឆ្មាំជាតិ នៃសាធារណរដ្ឋរុស្ស៊ីភាគខាងត្បូង បានចាកចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានី Grozny របស់ Chechnya ដែលជាមេដឹកនាំ ដែលគាំទ្រដោយវិមានក្រឹមឡាំង Ramzan Kadyrov បានបង្ហោះនៅលើប៉ុស្តិ៍...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយទោ Ben Hodges ដែលចូលនិវត្តន៍របស់កងទ័ពសហរដ្ឋអាមេរិក បានព្យាករណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែននឹងកាន់កាប់តំបន់គ្រីមេឡើងវិញ នៅចុងខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់គាត់នៅលើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះ យ៉ាងឆាប់រហ័ស។...
គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹង នៅក្នុងការអាប់ដេតនៅថ្ងៃចន្ទនេះថា កងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន បានបាត់បង់សម្ភារៈយោធាយ៉ាងច្រើន ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលទីក្រុងម៉ូស្គូបង្កើនការពង្រឹង ដើម្បីត្រៀមសម្រាប់ការវាយលុក របស់អ៊ុយក្រែនដែលអាចកើតមាន។ អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃចន្ទថា រថក្រោះ ១១ គ្រឿង រថពាសដែក ១៧ គ្រឿង និងឧទ្ធម្ភាគចក្រ ៣...
ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃ នៅថ្ងៃចន្ទនេះ ដោយសារការបើកព្រំដែន របស់ប្រទេសចិនឡើងវិញ បានបន្ធូរបន្ថយក្តីបារម្ភ អំពីតម្រូវការប្រេង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោល សម្រាប់ប្រេងពីរភាគបីរបស់ពិភពលោក គឺខ្ពស់ជាង ៣,២៧ ភាគរយនៅ ៨១,១៤ ដុល្លារក្នុងមួយបារ៉ែល ខណៈ West Texas Intermediate...
តូក្យូ៖ ប្រទេសចិន បានធ្វើសមយុទ្ធប្រយុទ្ធ កាលពីថ្ងៃអាទិត្យនៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ នេះបើយោងតាមយោធា របស់ប្រទេសនេះ ដោយកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង បាននិយាយនៅថ្ងៃបន្ទាប់ថា នាវាចម្បាំងចិនចំនួន ៤ និងយន្តហោះយោធាចំនួន ៥៧គ្រឿង ត្រូវបានរកឃើញ។ ប្រភពពីយោធារបស់ប្រទេសចិន បានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលផ្តោតលើការវាយប្រហារលើដី និងការវាយលុកតាមសមុទ្រ ដែលជាសមយុទ្ធលើកទីពីរ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី០៥ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា វេទិកាភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ជាបរិយាកាសដ៏ថ្លៃថ្លាមួយ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានរួមគ្នាប្រកាសដាក់សម្ភោធ ឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារស្រាវជ្រាវ អំពីព័ត៌មានទីផ្សារ សំខាន់ៗចំនួន២ ។ ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារ សំខាន់ៗចំនួន២...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តធានា ឱ្យបាននូវបរិយាកាសសន្ដិសុខ ដែលបម្រើឱ្យការបោះឆ្នោត នាពេលខាងមុខនេះ ដោយគ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយសេរី ។ នាឱកាសអនុញ្ញាតជូនលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្ដែងការ គួរសម និងជម្រាបលា នារសៀលថ្ងៃទី០៩...