តេអេរ៉ង់ ៖ ប្រជាជនអ៊ីរ៉ង់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអង្គារនៅទូទាំងប្រទេស ដើម្បីប្រារព្ធពិធីចងចាំអតីត មេបញ្ជាការកំពូលលោក Qassem Soleimani ដែលត្រូវបានធ្វើឃាត ដោយសហរដ្ឋអាមេរិក ក្នុងខែមករា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្នុងអំឡុងពេល ពិធីរំលឹកខួបលើកទី៣ នៃការធ្វើឃាតលោក Soleimani នៅរដ្ឋធានីតេអេរ៉ង់ ហ្វូងមនុស្សបានគ្រវីទង់ជាតិអ៊ីរ៉ង់...
ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានបង្កើនចំនួនបុគ្គលិកយោធា របស់ខ្លួន ដល់ទៅ ៨៩នាក់ ដែលបានស្លាប់ នៅក្នុងការវាយឆ្មក់ ដោយគ្រាប់រ៉ុក្កែត របស់អ៊ុយក្រែន នាពេលថ្មីៗនេះ ទៅលើមូលដ្ឋានយោធា ក្នុងតំបន់ Donetsk ដែលកាន់កាប់ដោយរុស្សី ហើយបានស្តីបន្ទោសការ វាយប្រហារលើការប្រើប្រាស់ទូរស័ព្ទ ដៃដោយគ្មានការអនុញ្ញាត ពីកងកម្លាំងរបស់ខ្លួន។ ខណៈពេលដែលអ៊ុយក្រែន បានអះអាងថា...
បរទេស ៖ រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសថា នឹងធ្វើការសងសឹកវិញ ក្នុងករណីដែលបណ្តា ប្រទេសមួយចំនួន បានធ្វើការដាក់ការរឹតបន្តឹង ចំពោះការគ្រប់គ្រងកូវីដ ទៅលើភ្ញៀវទេសចរ ដែលជាជនជាតិចិន ។ សហរដ្ឋអាមេរិកឥណ្ឌា និង ប្រទេសអង់គ្លេស ត្រូវបានគេមើលឃើញថា គឺស្ថិតនៅក្នុងចំណោមប្រជាជាតិ ដែលបានចេញ សេចក្តីណែនាំឲ្យមានការ ធ្វើតេស្តចាំបាច់ទៅលើពលរដ្ឋ ជនជាតិដែលបានធ្វើដំណើរ...
បរទេស៖ បើយោងតាមការប្រកាស ដោយអនុរដ្ឋមន្ត្រីការបរទេស ប៉ូឡូញ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រទេសប៉ូឡូញធ្វើការស្នើសុំអន្តរាគមន៍ ពីអង្គការសហប្រជាជាតិហៅកាត់ថា UN រួចរាល់ហើយជុំវិញ សំណងសង្គ្រាមលោកលើកទី២ ពីសំណាក់ប្រទេស អាល្លឺម៉ង់ ។ លោក Arkadiusz Mularczyk បានថ្លែងនៅក្នុងអំឡុង នៃពេលធ្វើសន្និសិទកាសែតថា ៖ ប្រព័ន្ធអង្គការសហប្រជាជាតិ គឺជាឧបករណ៍ដែលដើរ តួសម្រាប់កិច្ចសន្ទនា...
បរទេស ៖ យោងតាមលទ្ធផល ដែលបានបង្ហាញដោយ Gallup ដែល ជាអ្នករៀបចំកិច្ចការងារ ធ្វើការស្ទាបស្ទង់មតិមួយ របស់អន្តរជាតិបានបង្ហាញថា ពលរដ្ឋអាមេរិក មួយចំនួនធំ បានបង្ហាញអំពីការបារម្ភជាងគេ ទៅលើទ្រព្យសម្បត្តិ និងធនធាន នៃប្រទេសរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ។ Gallup រកឃើញដែរថា ក្នុងចំណោមអ្នកឆ្លើយតបភាគច្រើន ទាំងនោះក៏មានអ្នកខ្លះមើលឃើញថា ប្រទេសរុស្សីនិងប្រទេសអាមេរិក នៅក្នុងជម្លោះ នៅអ៊ុយក្រែននោះគឺបានត្រឹមតែ...
បន្ទាប់ពីប្រទេសចិន បានកែសម្រួលគោលនយោបាយ បង្ការជំងឺឆ្លនៅដំណាច់ឆ្នាំ២០២២ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គម ត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស សហគមន៍អន្តរជាតិបានសម្តែង ការស្វាគមន៍ជាទូទៅ ដោយសម្គាល់ឃើញថា ប្រការនេះនឹងជំរុញយ៉ាងសកម្ម ដល់សេដ្ឋកិច្ចសកល ។ ប៉ុន្តែ ប្រទេសមួយចំនួនដូចអាមេរិកជាដើម ដែលធ្លាប់ស្រែកឱ្យចិន “បើកទ្វារ” បច្ចុប្បន្ននេះ បែរជាប្រកាសថា នឹងដាក់ចេញគោលនយោបាយ ដើម្បីដាក់កំហិតលើការចូលដែន របស់អ្នកទេសចរណ៍ចិន ដោយយកលេសថា ស្ថានការណ៍រីករាលដាល...
“វិថីតូចធំនៃក្រុងប៉េកាំង លេចចេញការកកស្ទះម្តងទៀត អ្នកទេសចរណ៍នាំគ្នាកក់សំបុត្រយន្តហោះ និងសណ្ឋាគារដើម្បី ធ្វើទេសចរណ៍នៅបរទេស ហើយតាមការប៉ាន់ប្រមាណ សកម្មភាពពាណិជ្ជកម្មនៃ សហគ្រាសនឹងកើនឡើងវិញ ។”“ចំនួនអ្នកទេសចរណ៍ដែលចូល ស្នាក់នៅសណ្ឋាគារតាមតំបន់រមណីយដ្ឋាន បានកើនឡើងជាច្រើន”។ល។នេះជាការសង្កេតមើលថ្មីបំផុត ចំពោះប្រទេសចិននៃ ប្រព័ន្ធសារព័ត៌មានដូចជា កាសែត 《Financial Times》 របស់អង់គ្លេសនិងទីភ្នាក់ងារព័ត៌មាន Reuters ជាដើម ។ ខ្លឹមសារដូចជា “ជីវភាពរស់នៅរបស់ប្រជាជនចិន...
បរទេស៖ ទូរទស្សន៍ BBC បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា គេឃើញពលរដ្ឋរាប់ពាន់នាក់ បាននាំគ្នាចូលរួម អបអរសាទរដល់ការឡើងស្បថ ចូលកាន់តំណែងប្រធានាធិបតីប្រេស៊ីល ។ គេបានដឹងថា មនុស្សរាប់ពាន់នាក់បានតម្រង់ជួរ តាមដងផ្លូវនៅក្នុងប្រទេសប្រេស៊ីល ដើម្បីប្រារព្ធពិធីស្បថចូល កាន់តំណែងប្រធានាធិបតី Luiz Inacio Lula da Silva ។...
គៀវ៖ ទូរទស្សន៍ BBC បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា រុស្ស៊ីកំពុងរៀបចំយុទ្ធនាការ អូសបន្លាយពេលវេនៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ក្នុងគោលបំណងដើម្បី បង្ខូចកេរ្តិ៍ឈ្មោះអ៊ុយក្រែន ។ លោក Volodymyr Zelensky បានថ្លែងថា គាត់បានទទួលរបាយការណ៍ចារកម្ម ដែលស្នើឡើងថា ក្រុងម៉ូស្គូនឹងបើកការវាយប្រហារ ដោយប្រើយន្តហោះគ្មានមនុស្សបើក Shahed...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres មានការសោកស្ដាយជាខ្លាំង ចំពោះការស្លាប់របស់ជនស៊ីវិលរាប់សិបនាក់ ពីការបំផ្លិចបំផ្លាញនៃនាវាដឹកហ្គាសនៅទីក្រុង Boksburg ប្រទេសអាហ្វ្រិកខាងត្បូង ។ មន្ត្រីម្នាក់មកពីខេត្តបានលើកឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុនថា មនុស្សសរុបចំនួន៣៤នាក់ រួមទាំងបុគ្គលិកថែទាំសុខភាព ១១នាក់...