ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃជម្លោះ និងអំពើហិង្សា នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ ជាច្រើនបាត់បង់ជីវិត។បើតាមការអះអាង របស់ក្រុមមន្រ្តីអ៊ីស្រាអែល និងក្រសួងសុខាភិបាលនៅតំបន់Gaza បានឱ្យដឹងថា ទាហាននិងជនស៊ីវិល ជាង៥ពាន់នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារគ្នា មិនដកដៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងកងទ័ពអ៊ីស្រាអែល...
ភ្នំពេញ៖ លោក Jianlong Ding ប្រធានក្រុមហ៊ុន Guangzhou Metro Group បានបង្ហាញចំណាប់អារម្មណ៍ អំពីសក្តានុពលក្នុងការកសាងផ្លូវរថភ្លើង ក្នុងទីក្រុងភ្នំពេញ និងការតភ្ជាប់ពីក្រុងភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងទឹកដីខេត្តកណ្ដាល ដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ការបង្ហាញចំណាប់អារម្មណ៍របស់ប្រធានក្រុមហ៊ុន Guangzhou Metro Group ធ្វើឡើងក្នុងជំនួបជាមួយលោក...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ល លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើចរាចរ ជាពិសេស ធានាការពារកុំឱ្យមានការខូចខាត កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល...
ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាព ទឹកតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ តុលានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោត នឹងវិលមករកសភាពធម្មតាវិញហើយ។ លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកតោ្នត នៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទឹកកំពុងស្រកចុះបណ្តើរៗ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃនេះ...
បរទេស ៖ ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសុក្រនេះ ត្រូវបានចុះបញ្ជីក្នុងចំណោមទីក្រុង ដែលបំពុលខ្លាំងបំផុតទាំង ១០ របស់ពិភពលោក ខណៈដែលកម្រិត នៃធូលី PM2.5 ដែលបង្កគ្រោះថ្នាក់ បានកើនឡើងដល់ ៤៨មីក្រូក្រាម ក្នុងមួយម៉ែត្រគូប (μg/m3) ។ IQAir ជាគេហទំព័រដែលប្រមូល ទិន្នន័យគុណភាពខ្យល់ ទូទាំងពិភពលោក...
ព្រុចសែល៖ ចំពេលមានការព្រួយបារម្ភទាក់ទងនឹងអំពើហឹង្សាជ្រុលនិយម និងការធ្វើចំណាកស្រុកខុសច្បាប់ ប្រទេសជាច្រើននៃសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃតំបន់ Schengen ដែលជាធម្មតាអនុញ្ញាតឱ្យមានចលនាដោយសេរី ថ្មីៗនេះបានបង្កើនការគ្រប់គ្រងព្រំដែនរបស់ពួកគេ។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីក្រូអាត Andrej Plenkovic បានប្រកាសដាក់ឱ្យដំណើរការឡើងវិញនូវការគ្រប់គ្រងព្រំដែនជាមួយស្លូវេនី ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលស្លូវេនី បានសម្រេចចិត្តអនុវត្តការគ្រប់គ្រងព្រំដែនជាមួយក្រូអាត និងហុងគ្រី ចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃទី៣០ ខែតុលា។ រដ្ឋាភិបាលស្លូវេនី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាំបាច់ត្រូវមានវិធានការជាបន្ទាន់ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ...
ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមថ្ងៃទី២១ តុលានេះ មានសភាពនឹងនរ ហើយកន្លែងខ្លះ ក៏បានស្រកចុះហើយដែរ។ ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១តុលានេះ ក្នុងអំឡុងពេលដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌដង្កោ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែង នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក...
ភ្នំពេញ ៖ ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សាលា បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី ជូនដល់សិស្សថ្នាក់ ភាសាអង់គ្លេសទូទៅ កម្រិត១២ (Level 12) ជំនាន់ទី៦៤ ដល់ទី៦៨ ដែលបានប្រឡង ជាប់សញ្ញាបត្រ ភាសាអង់គ្លេសប៊ែលធី (BELTEI ESL...
ឱកាសពិសេសដើម្បីចូលរួម អបអរបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្រាប់ពុកម៉ែ បងប្អូន ចង់មកកម្សាន្តសប្បាយ នៅទឹកដីអង្គរខេត្តសៀមរាប កុំភ្លេចណា កក់មុនឥឡូវនេះ ទទួលបានការបញ្ចុះតម្លៃ ៣០ភាគរយ ភ្លាមៗ សម្រាប់បន្ទប់គេង នៅសណ្ឋាគារ អង្គរស្តាយលីស រីសត និងស្ប៉ា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង តាមទូរស័ព្ទលេខ៖...
ភ្នំពេញ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា (Royal Academy of Cambodia-RAC) នឹងរៀបចំវេទិកាទភ្នំពេញ លើកទី២ របស់ផងខ្លួន ក្រោមប្រធានបទដ៏គួរឱ្យទាក់ទាញស្រប តាមបច្ចុប្បន្នភាពពិភពលោកនិងកម្ពុជា នោះគឺ “មជ្ឈភាពអាស៊ាន និងការប្រកួតប្រជែង មហាអំណាច“ ។ តាមការបញ្ជាក់របស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ...