បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃឡង់ដ៏ បានកើនឡើងជាលើកដំបូងនៅក្នុងរយៈពេល១១ខែគិតត្រឹមខែសីហា ដោយសារការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មកាន់តែខ្ពស់ ស្របពេលរូបិយប័ណ្ណបាតធ្លាក់ចុះ ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង២,៦ភាគរយកាលពីខែមុន ធៀបនឹងឆ្នាំមុន ដល់ទៅ២៤,២៧ពាន់លានដុល្លារអាមេរិក ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើននេះត្រូវបានគេសន្មតថា...
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៧បង្កើតរហូតមកដល់ពេលនេះ គឺមិនមានការបង្កើតពន្ធថ្មីបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ហើយរាជរដ្ឋាភិបាលមិនទាន់មានការសម្រេចជាផ្លូវការក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤។
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ក្រុមសិស្សានុសិស្សជាង៥០នាក់បានរងរបួស នៅក្នុងអំឡុងពេលនៃការតវ៉ាដ៏ធំប្រឆាំងនឹងការសម្លាប់និស្សិត២នាក់នៅរដ្ឋ Manipur ស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ។ មន្ត្រីបានលើកឡើងកាលពីថ្ងៃអង្គារថា សិស្សរាប់រយនាក់នៅក្រុង Imphal បានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំងនឹងការសម្លាប់យ៉ាងព្រៃផ្សៃមកលើសិស្ស២នាក់ដោយជនសង្ស័យប្រដាប់អាវុធដោបពួកគេទាមទារយុត្តិធម៌ដល់ជនរងគ្រោះទាំងនេះ ។ គេឃើញកងកម្លាំងរដ្ឋាភិបាលបានប្រើគ្រាប់ផ្លោងបញ្ចេញឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ហើយបានប្រើដំបងឆក់ដើម្បីបំបែកក្រុមបាតុករ ហើយសកម្មភាពរបស់ប៉ូលិសបានធ្វើឱ្យក្រុមបាតុកររាប់សិបនាក់រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ ។ លោកបានប្រាប់ដល់កិច្ចប្រជុំពេញអង្គកម្រិតខ្ពស់របស់ឧត្តមប្រឹក្សាអង្គការសហប្រជាជាតិថា “នៅក្នុងទិវាអន្តរជាតិសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរសរុបមកនេះ យើងរំលឹកខ្លួនយើងអំពីការពិតជាមូលដ្ឋានមួយ តាមរយៈមធ្យោបាយតែមួយគត់ក្នុងការទប់ស្កាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺការលុបបំបាត់ចោល” ។ សន្និបាតនេះដើម្បីរំលឹក និងលើកកម្ពស់ទិវាអន្តរជាតិ...
ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំ នៃគោលគំនិតរបស់លោក Xi Jinping ក្នុងការកសាងសហគមន៍ រួមវាសនា នៃមនុស្សជាតិ នៅព្រឹកថ្ងៃទី២៦ខែកញ្ញា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានដាក់ចេញសៀវភៅសស្តីពី «ពួតដៃគ្នាដើម្បីកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការ របស់ប្រទេសចិន » ដោយបានលើកឡើងថា សហគមន៍រួមវាសនា នៃមនុស្សជាតិ បានឆ្លើយសំណួរដែលថា...
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំដល់ប្រធានគណៈកម្មការផ្សាររដ្ឋ ទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើ ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថានៅជុំវិញ និងក្នុងផ្សារ និងផ្តាំឲ្យគណៈកម្មការផ្សារ ត្រូវមានភាពស្និទស្នាល រាក់ទាក់ជាមួយបងប្អូនអាជីវករ ក្នុងនិងក្រៅប្រព័ន្ធ ។ ការណែនាំបែបនេះរបស់ លោកឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំ...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ទទួលបន្ទុកការ អនុវត្តមុខងារ សេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលារការកម្ពុជា (អ.វ.ត.ក. ) ឬសាលាក្ដីខ្មែរក្រហម បានលើកឡើងថា សាលាក្ដីខ្មែរក្រហម បានបន្សល់ទុកនូវកេរដំណែលដ៏ល្អ នៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែក...
បរទេស៖ ថ្មីៗនេះអាមេរិក បានជូនដំណឹងទៅដល់ប្រទេសរុស្ស៊ីថា លោកប្រធានាធិបតី Vladimir Putin នឹងមិនត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះទេ នេះបើតាមការបញ្ជាក់ ដោយមន្ត្រីការទូត ជាន់ខ្ពស់របស់រុស្ស៊ី បានបង្ហើបឱ្យដឹងថា។ យោងតាមការចេញផ្សាយរបស់ RT លោកMarat Berdiyev ឯកអគ្គរដ្ឋរបស់ទីក្រុងមូស្គូ...
ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ រយៈពេល១០ឆ្នាំ គ្រាន់តែមួយពព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែពេលវេលានេះ អាចធ្វើឱ្យទស្សនៈមួយ ប្រមូលផ្តុំនូវកម្លាំង ដែលអាចកែប្រែពិភពលោក ។គំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់និងផ្លូវ” បានគៀងគរទុនវិនិយោគ ចំនួនជិតមួយទ្រីលានដុល្លារអាមេរិក បានជំរុញឱ្យមនុស្សចំនួន៤០លាននាក់ នៅលើពិភពលោកទាំងមូលបំរះខ្លួន ចេញពីភាពក្រីក្រ ខណៈដែលជំងឺកូវីដ១៩ រីករាលដាលនៅទូទាំងពិភពលោក វ៉ាក់សាំងនិងសម្ភារៈវេជ្ជសាស្ត្រ របស់ចិនត្រូវបានប្រទេស ជាច្រើនចាត់ទុកថាជា “ច្នាំការពារអាយុជីវិត” ។ ល។ នៅពីក្រោយនេះ...