ព័ត៌មានអន្តរជាតិ

សហគមន៍រួម វាសនា នៃមនុស្សជាតិ នឹងបំភ្លឺផ្លូវ ឆ្ពោះទៅមុខ សម្រាប់ពិភពលោក

ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំ នៃគោលគំនិតរបស់លោក Xi Jinping ក្នុងការកសាងសហគមន៍ រួមវាសនា នៃមនុស្សជាតិ នៅព្រឹកថ្ងៃទី២៦ខែកញ្ញា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានដាក់ចេញសៀវភៅសស្តីពី «ពួតដៃគ្នាដើម្បីកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ៖ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការ របស់ប្រទេសចិន » ដោយបានលើកឡើងថា សហគមន៍រួមវាសនា នៃមនុស្សជាតិ បានឆ្លើយសំណួរដែលថា “តើមនុស្សជាតិនឹងទៅណា?” ដែលជាសំណួរ នៃពិភពលោក សំណួរ នៃប្រវត្តិសាស្រ្តនិងសំណួរ នៃយុគសម័យ ដើម្បីបំភ្លឺផ្លូវឆ្ពោះទៅមុខ សម្រាប់ពិភពលោក ដែលកំពុងស្វែងរកយ៉ាងវិលវល់ ហើយបានផ្តល់ផែនការចិន សម្រាប់ប្រទេសនានា សហការរួមគ្នា ក្នុងការការពារមាតុភូមិនិង ចែករំលែកអនាគតដ៏ល្អប្រសើរ ដែលមានភាពរុងរឿង ។
តើសហគមន៍រួមវាសនា នៃមនុស្សជាតិជាអ្វី?

ការកសាងសហគមន៍រួម វាសនានៃមនុស្សជាតិមានន័យថា ប្រទេសដែលមានប្រព័ន្ធ សង្គមខុសគ្នា មនោគមវិជ្ជាខុសគ្នា ប្រវត្តិនិងវប្បធម៌ខុសគ្នា និងកម្រិតនៃការអភិវឌ្ឍខុសគ្នា មានផលប្រយោជន៍រួម សិទ្ធិរួមនិងទំនួលខុសត្រូវរួមគ្នា ក្នុងកិច្ចការអន្តរជាតិ ។
តាំងពីសហគមន៍រួម វាសនានៃមនុស្សជាតិ ត្រូវបានលើកឡើង ១០ ឆ្នាំមក លោក Xi Jinping បានបន្តពង្រឹងនិងពង្រីកអត្ថន័យទ្រឹស្តីនៃគំនិតនេះ។
តើធ្វើដូចម្តេច ដើម្បីកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ?
សៀវភៅសបានណែនាំ គំនិតផ្តួចផ្តើម និងសកម្មភាពរបស់ប្រទេសចិន ក្នុងការជំរុញកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិពីបួនចំណុច៖ ការជំរុញការកសាងរួមគ្នា ប្រកបដោយគុណភាពខ្ពស់នៃ “ខ្សែក្រវាត់និងផ្លូវ” ការអនុវត្ត”គំនិតផ្តួចផ្តើមជាសកលធំៗ ចំនួនបី” ធ្វើសកម្មភាពរួមគ្នា ជាមួយប្រទេសនិងតំបន់កាន់តែច្រើនឡើង ដើម្បីបញ្ចូលកម្លាំងចលករយ៉ាងខ្លាំងក្លា ទៅក្នុងកិច្ចសហប្រតិបត្តិការ អន្តរជាតិលើគ្រប់វិស័យ ។
សៀវភៅសបានលើកឡើងថា ការកសាងរួមគ្នា នៃ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” គឺជាការអនុវត្តដ៏រស់រវើក នៃការកសាងសហគមន៍រួម វាសនានៃមនុស្សជាតិ ជាផលិតផល សាធារណៈអន្តរជាតិ និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដ៏ពេញនិយម ដែលផ្តល់ដោយប្រទេសចិន ទៅកាន់ពិភពលោក ។ គិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ ជាង ៣ ភាគ ៤ នៃបណ្តាប្រទេស នៅលើពិភពលោកនិងជាង ៣០ នៃអង្គការអន្តរជាតិ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ។ ប្រទេសចិនបានរៀបចំវេទិកា កិច្ចសហប្រតិបត្តិការអន្តរជាតិ”ខ្សែក្រវាត់និងផ្លូវ”លើកទី ១ និងទី ២ ដោយជោគជ័យក្នុងឆ្នាំ ២០១៧ និង ២០១៩ ដោយឡែកពីគ្នា ហើយនឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាកំពូលលើកទី ៣ នៅឆ្នាំ ២០២៣ នេះ ដើម្បីប្រមូលផ្តុំនូវភាពស៊ីសង្វាក់គ្នា ដ៏អស្ចារ្យបំផុត ដើម្បីរួមគ្នាជំរុញការកសាងប្រកបដោយគុណភាពខ្ពស់នៃ “ខ្សែក្រវាត់និងផ្លូវ”។
តើពួតដៃរួមគ្នាកសាងសហគមន៍រួម វាសនានៃមនុស្សជាតិមានសារៈសំខាន់អ្វីខ្លះ?

តាមទស្សនៈនៃជោគវាសនារួម ពិភពលោកមានភាពទូលំទូលាយ ដោយមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ទីកន្លែង ។ ការកសាងសហគមន៍រួម វាសនានៃមនុស្សជាតិ គឺ ជាចក្ខុវិស័យ ដ៏ស្រស់បំព្រង និងជាដំណើរការប្រវត្តិសាស្ត្រ ដែលទាមទារឱ្យមនុស្សគ្រប់ជំនាន់ បន្តខិតខំប្រឹងប្រែង ទើបអាចសម្រេចបាន ។
សំណើរនិងការអនុវត្ត នៃគោលគំនិតនៃសហគមន៍រួមវាសនា នៃមនុស្សជាតិ បានប្រមូលផ្តុំមតិឯកភាពរួមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ក្រឡេកមើលទៅអនាគត គោលគំនិតនេះប្រាកដជានឹងបើកនូវចក្ខុវិស័យដ៏ស្រស់ស្អាត សម្រាប់ការអភិវឌ្ឍរួម សន្តិភាពនិងស្ថិរភាពយូរអង្វែង និងវិបុលភាព សម្រាប់សង្គមមនុស្សជាតិ ៕
អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top