ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីវ៉េណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញពីមូលដ្ឋានរួមគ្នាលើការ បង្កើតសណ្តាប់ធ្នាប់ពិភពលោកដោយ យុត្តិធម៌ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ក្នុងអំឡុងពេលផ្លាស់ប្តូរទស្សនៈ លើរបៀបវារៈអន្តរជាតិ ការសង្កត់ធ្ងន់មួយត្រូវបានដាក់លើ វិធីសាស្រ្តរួមនៃការបង្កើតសណ្តាប់ធ្នាប់ ពិភពលោកពហុប៉ូឡាដោយយុត្តិធម៌ ស្តីពីការបដិសេធទណ្ឌកម្មខុសច្បាប់ និងការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងនៃប្រទេសនានា”។...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ជាថ្មីម្តងទៀតបានពន្យារពេលការបោះឆ្នោត ដែលបានពន្យារពេលជាយូរមកហើយ លើដំណោះស្រាយដ៏សំខាន់មួយ សម្រាប់ជំនួយដែលត្រូវការ យ៉ាងខ្លាំងដល់តំបន់ហ្គាហ្សា ដោយសារតែការខ្វែងគំនិតគ្នា ពីសហរដ្ឋអាមេរិក។ នេះជាលើកទី៤ ក្នុងរយៈពេលមួយសប្តាហ៍ដែលការ បោះឆ្នោតត្រូវបានពន្យារពេល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពការទូតបានបង្ហាញថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ អំពីឯកសារយោងនៅក្នុងអត្ថបទទៅកាន់ “ការបញ្ឈប់អរិភាព” នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាសំខាន់នៃការត្រួតពិនិត្យរថយន្តជំនួយ ដែលចូលទៅតំបន់ហ្គាហ្សា...
ប៉េកាំង៖ អ្នកជំនាញមកពីតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ របស់ប្រទេសចិន និងខេត្តផ្សេងទៀតកាលពីថ្ងៃពុធ បានច្រានចោលការឃោសនា របស់រដ្ឋាភិបាលលោកខាងលិច បណ្តាញផ្សព្វផ្សាយ និងក្រុមអ្នកគិតគូរប្រឆាំងនឹងការអភិវឌ្ឍន៍ សិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ដែលជាតំបន់មួយនៅភាគពាយ័ព្យប្រទេសចិន។ នៅក្នុងសិក្ខាសាលាមួយនៅខាងក្រៅសន្និសីទគំនិត និងចែករំលែករឿងរ៉ាវ ដែលបានធ្វើឡើងនៅទីនេះ អ្នកជំនាញបានឲ្យដឹងថា លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក មានស្តង់ដារទ្វេរដងលើបញ្ហាភេរវកម្ម និងសិទ្ធិមនុស្ស ខណៈពេលដែលកំពុងមើលរំលងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ស៊ីនជាំង ក៏ដូចជាការការពារសិទ្ធិមនុស្ស។...
តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. បានឲ្យដឹងថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ២,៦លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីម៉ាស៊ីនបូមប្រេង ដែលផលិតដោយក្រុមហ៊ុន Denso Corp. ដែលអាចបណ្តាលឱ្យម៉ាស៊ីនជាប់គាំង។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានឲ្យដឹងថា រថយន្តដែលកំពុងត្រូវបានប្រមូល មកវិញនៅសហរដ្ឋអាមេរិក គឺជាម៉ូដែលដែលផលិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ រួមទាំងម៉ូឌែល Accord, Civic និង...
រាជធានីភ្នំពេញ៖ ដើម្បីផ្តល់ជូននូវបទពិសោធន៍ជាមួយគំនិតច្នៃប្រឌិតថ្មី និងភាពស្រស់ស្រាយសប្បាយអារម្មណ៍ពិតៗជូនដល់អតិថិជន ជាពិសេសហ្វែនៗទាំងអស់របស់ខ្លួន ក្រុមហ៊ុន កូកា-កូឡា និងលោក វណ្ណដា កំពូលតារាចម្រៀងហ៊ីបហប់ (Hip Hop) នៃកម្ពុជា បានសហការគ្នាផលិតចេញនូវផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយ ដែលបានចាក់បង្ហាញតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។ លោកស្រី Che Marcaida ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនភេសជ្ជៈ កូកា–កូឡា ប្រចាំកម្ពុជា បានលើកឡើងថា «នេះជាលើកទី 1 សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដែលទទួលបទពិសោធន៍នៃការបម្លែងរូបភាពដែលឃើញក្នុងកញ្ចក់ឲ្យក្លាយជាការពិតជាក់ស្តែងភ្លាមៗ តាមរយៈគម្រោងផ្សព្វផ្សាយមួយនេះ។ ក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងលោក វណ្ណដា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ពុំតម្រូវឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»។ តាមរយៈសេចក្ដីជូនដំណឹងរបស់...
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយព័ត៌មានជាបឋមថា គិតត្រឹមម៉ោង១និង១៥ នាទីថ្ងៃត្រង់ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អគ្គិភ័យបាននិងកំពុងឆាបឆេះអគារមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ខណៈកំពុងឆាប់ឆេះនេះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ កំពុងតែជួយពន្លត់នៅកន្លែងកើតហេតុផ្ទាល់ផងដែរ។ អគ្គិភ័យនេះបានកើតឡើងរយៈពេល៣ថ្ងៃមកហើយ តាំងពីម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣...
តូក្យូ៖ ការសម្របសម្រួលនាពេលថ្មីៗនេះរបស់ចិន ក្នុងកិច្ចពិភាក្សារវាងរបបយោធា ដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិភាគតិចចំនួន៣ នៅក្នុងប្រទេសនេះ បានបង្ហាញពីអវត្តមាន នៃការដឹកនាំរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយវិបត្តិដ៏យូរនៅទីនោះ ដែលអ្នកសង្កេតការណ៍ជឿថា បានឈានដល់ចំណុចរបត់មួយចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ។ ការសម្រុះសម្រួលដែលទីក្រុងប៉េកាំង បានឲ្យដឹងថាបាននាំមកនូវបទឈប់បាញ់បណ្តោះអាសន្នរវាងភាគីទាំងពីរនៅភាគឦសានរបស់ប្រទេសនេះបានចោទជាសំណួរអំពីគោលនយោបាយមីយ៉ាន់ម៉ារបស់ប្រទេសជប៉ុន ដែលដោះស្រាយជាចម្បងជាមួយរបបយោធា ដោយមិនលើកកម្ពស់ទំនាក់ទំនងជាមួយរដ្ឋាភិបាលរួបរួមជាតិ ភាពជាអ្នកដឹកនាំស៊ីវិលស្រមោល និងសម្ព័ន្ធមិត្តជនជាតិភាគតិចរបស់ខ្លួន។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងមួយ ដូចជារយៈពេលដែលបទឈប់បាញ់នឹងមានរយៈពេល និងផលប៉ះពាល់របស់វាសម្រាប់ជម្លោះទាំងមូល នៅតែត្រូវបានគេមើលឃើញ។...
វ៉ាស៊ីនតោន៖ នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ថាប័ននេះបានត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលការទិញយកក្រុមហ៊ុន United States Steel Corp ដែលមានតម្លៃ ១៤,១ ពាន់លានដុល្លារដោយក្រុមហ៊ុន Nippon Steel Corp របស់ប្រទេសជប៉ុន ចំពេលមានការប្រឆាំងទៅនឹងកិច្ចព្រមព្រៀងពីអ្នកនយោបាយ និងសហជីព។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន “ជឿថាការទិញក្រុមហ៊ុនដ៏ល្បីរបស់អាមេរិកនេះ...
តូក្យូ៖ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានជំនួសតំណែងនាយកប្រតិបត្តិរបស់ខ្លួនពីរនាក់នៅថ្ងៃសុក្រនេះ បន្ទាប់ពីរឿងអាស្រូវនៃការរៃអង្គាសថវិកានយោបាយ ពាក់ព័ន្ធនឹងបក្សពួកដ៏ធំបំផុត។ អតីតរដ្ឋមន្ត្រីអប់រំលោក Kisaburo Tokai បានក្លាយជាប្រធានគោលនយោបាយថ្មីជំនួសលោក Koichi Hagiuda ដែលបានស្នើឱ្យលាលែងពីតំណែងកាលពីសប្តាហ៍មុន នៅពេលដែល លោក គីស៊ីដា បានជំនួសសមាជិកគណៈរដ្ឋមន្ត្រី ៤រូបពីបក្សពួកដ៏មានឥទ្ធិពល ដែលពីមុនដឹកនាំដោយនាយករដ្ឋមន្ត្រីលោក...