ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីថ្មីដែលចេញពីគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា គណបក្សនយោបាយមួយចំនួនបានធ្វើការផ្លាស់ប្តូរគោលនយោបាយរហូត គ្រាន់តែដាក់មួយរយៈពេលដែលខុសពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដាក់ចេញធ្វើដើម្បីប្រជាជននិងយូរអង្វែង។ ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃ ២៩សីហា កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ “ខ្ញុំមើលនិងស្តាប់គណបក្សនយោបាយខ្លះក្នុងមួយថ្ងៃ ឬមួយឆ្នាំ គោលនយោបាយរបស់គាត់ប្រែជិត១០ដងហើយគ្មានគោលនយោបាយច្បាស់លាស់ និយាយតាមអារម្មណ៍តាមឱកាស»។ នាយករដ្ឋមន្ត្រីបានអះអាងថា ការដឹកនាំប្រទេសមិនមែនចេះតែធ្វើតាមអារម្មណ៍...
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ដើម្បីក្លាយជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេក្នុងស្រុកផ្តោតលើគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ ដោយស្វះស្វែងរកដៃគូសហការល្បីល្បាញទូទាំងពិភពលោក។ ដើម្បីសម្រេចបេសកកម្ម ថ្មីៗនេះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះទៅជួបក្រុមហ៊ុនយក្ស ជំនាញខាងគ្រឿងផ្សំអាហារ និងភេសជ្ជៈរបស់ប្រទេសអាមេរិក គឺក្រុមហ៊ុន The Archer-Daniels-Midland (ADM) ដែលមានវ័យចំណាស់ និងមានបទពិសោធន៍ប្រមាណជាង ១០០ឆ្នាំ ក្នុងការបង្កើតរសជាតិ និងផ្សំគ្រឿងផ្សំ សម្រាប់អាហារ និងភេសជ្ជៈ ហើយក្រុមហ៊ុនទាំងពីរ បានចែករំលែកបទពិសោធន៍ក្នុងការផលិតភេសជ្ជៈ ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងរសជាតិឆ្ញាញ់ ជាពិសេសបង្កើតជាកត្តាលើកជំរុញផែនការដើម្បីពង្រីកខ្លួន ក្នុងវិស័យភេសជ្ជៈឲ្យរក្សាជំហរក្នុងការប្រើប្រាស់តែបច្ចេកវិទ្យា និងគ្រឿងផ្សំល្អបំផុតសម្រាប់ការផលិត។ ការចុះទៅសំណេះសំណាល់ផ្ទាល់ ជាមួយក្រុមហ៊ុនអន្តរជាតិជាហូរហែបែបនេះ សបញ្ជាក់ថា ខ្មែរ ប៊ែវើរីជីស ពិតជាគិតពីសារៈសំខាន់នៃការអភិវឌ្ឍផលិតផលរបស់ខ្លួន ដោយតែងតែពិគ្រោះពិភាក្សា ជាមួយអ្នកជំនាញអន្តរជាតិ និងមានបទពិសោធន៍មិនតិចជាង១០ទសវត្សឡើយ។
បរទេស៖ អ្នកវិភាគនៅក្នុងស្ថាប័នព័ត៌មានដ៏ល្បីមួយរបស់អាមេរិក បានលើកឡើងថា មន្ទីរប៉ង់តាហ្គោននៅពេលនេះបានចាប់ផ្តើមមើលឃើញថា មេបញ្ជាការទាំងឡាយរបស់អ៊ុយក្រែន ចាំបាច់គួរតែជៀសវាង នូវការប្រើប្រាស់អាវុធដោយរបៀបខ្ជះខ្ជាយ មកជាការប្រើប្រាស់តាកទិកក្នុងការប្រយុទ្ធជំនួសវិញដោយវាយប្រហារតែទៅលើគោលដៅដែលសំខាន់ៗប៉ុណ្ណោះ។ យោងតាមការចេញផ្សាយរបស់ RT អ្នកវិភាគរូបនោះបានអះអាងថា ទាំងសហរដ្ឋអាមេរិកនិងលោកខាងលិច កំពុងមានអារម្មណ៍ខកចិត្តខ្លាំងចំពោះលទ្ធផលបរាជ័យរបស់កងកម្លាំងអ៊ុយក្រែនក្នុងអំឡុងពេល នៃប្រតិបត្តិការវាយបករបស់ខ្លួនប៉ុន្មានខែចុងក្រោយនេះ និងបានចាប់ផ្តើមធ្វើការវិភាពទៅលើស្ថានភាពនេះឡើងវិញផងដែរ។ យោងតាមលើកឡើងរបស់អ្នកវិភាគបានឱ្យដឹងថា ចំណុចសំខាន់មួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើនអំពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន គឺថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទំនងជាមិនត្រូវបានដោះស្រាយនៅឆ្នាំនេះ ដូចដែលមនុស្សជាច្រើននៅទីក្រុងគៀវបានសង្ឃឹមនោះទេ។ ផ្ទុយទៅវិញ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉ារីស នឹងគាំទ្រពីក្រោយចំពោះសកម្មភាពយោធា ទាំងឡាយណាដែលធ្វើឡើងដោយប្លុកសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងលិច ឬ ECOWAS នៅក្នុងបញ្ហាធ្វើរដ្ឋប្រហារនៅនីហ្សៀ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញនោះ។ យោងតាមការចេញផ្សាយរបស់ RT លោក Macron បានធ្វើសេចក្តីថ្លែងការណ៍នេះជាការឆ្លើយតបទៅនឹងការសម្រេចចិត្តបណ្តេញអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ចេញពីរដ្ឋធានី Niamey ដោយរដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារក្នុងប្រទេសកាលពីខែកន្លងមក។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងថា លោកខាងលិច បានអំពាវនាវសុំឲ្យមានការបោះឆ្នោតថ្នាក់ជាតិនៅអ៊ុយក្រែន ប៉ុន្តែពួកគេដាច់ខាតត្រូវតែត្រៀមលុយមួយចំនួនផង ដើម្បីដំណើរការកិច្ចការងារនេះ និងទោះបីដឹងហើយថា អ៊ុយក្រែន កំពុងជាប់ដៃវ៉ៃជាមួយនឹងរុស្សី ក្តី។ ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍លោក Zelensky បានលើកឡើងអំពីពាក្យរិះគន់មួយចំនួនពីសំណាក់លោកខាងលិច ផងដែរជុំវិញបញ្ហាថា បានបង្អាក់ដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសប៉ុន្តែដោយលើកឡើងថា ការរៀបចំការបោះឆ្នោត មិនអាចប្រព្រឹត្តិទៅបានទេបើមិនមានការចំណាយខ្ពស់ទេនោះ។...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងបាត់បង់ការគាំទ្រពីសំណាក់លោកខាងលិច ប្រសិនបើជម្លោះរបស់ខ្លួននឹងអាចប៉ះពាល់ទៅដល់ទឹកដិរបស់ប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ការអះអាងរបស់មេដឹកនាំអ៊ុយក្រែន រូបនេះបានធ្វើឡើងនៅក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលរុស្សី ជាច្រើនបាននាំគ្នាចោទប្រកាន់អ៊ុយក្រែន ថា បានវាយប្រហារតាមបែបភេវរកម្មមកលើទឹកដីរបស់ខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះហើយសូម្បីតែទីក្រុងមូស្គុផង។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ទូរទស្សន៍កាលពីថ្ងៃចុងសប្តាហ៍កន្លងមកលោក Zelensky បានបញ្ជាក់ថាអ៊ុយក្រែន ខ្លួនឯងបានត្រៀមការប្រយុទ្ធរយៈពេលវែងដើម្បីប្រឆាំងនឹងប្រទេសរុស្សី។...
គៀវ៖ ខណៈដែលការវាយលុករដូវក្តៅរបស់អ៊ុយក្រែន បានបរាជ័យក្នុងការទម្លុះខ្សែការពាររបស់រុស្ស៊ី ដោយយោធារុស្ស៊ីប៉ាន់ស្មានថា ទីក្រុងគៀវ បានបាត់បង់ទាហានជាង ៤៣,០០០នាក់ និងសម្ភារៈយោធាជាង៤,៩០០គ្រឿងចាប់តាំងពីថ្ងៃទី០៤ ខែមិថុនាមក ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ថ្មីៗនេះបានអង្វរលោកខាងលិច ឱ្យបញ្ជូនកាំជ្រួចសម័យសូវៀតមកឲ្យអ៊ុយក្រែន ដែលជាប្រព័ន្ធប្រឆាំងយន្តហោះ។ ការពិតដែលថា ប្រធានាធិបតីអ៊ុយក្រែ នកំពុងអង្វរប្រទេសលោកខាងលិចឱ្យចូលទៅក្នុងឃ្លាំងរបស់ពួកគេហើយស្វែងរកស្តុកទុកនៃអាវុធសម័យសូវៀត សម្រាប់ការពារប្រឆាំងយន្តហោះ គឺជាសញ្ញាមួយ ដែលបង្ហាញថា...
ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងបែបកំប្លុកកំប្លែងនៅចំពោះមុខកម្មករ និងក្រុមមន្រ្តីជាន់ខ្ពស់ថា លោកបណ្ឌិតមិនយកពេលវេលាទៅស្តាប់ក្រុមជេរប្រមាថមកលើលោកបណ្ឌិតទេ ហើយថា អ្នកជេរទាំងឡាយប្រយ័ត្នខូចសុខភាព។ កិត្តិទេសាភិបាលបណ្ឌិតបញ្ជាក់ថា “យកពេលវេលាបម្រើពលរដ្ឋល្អជាងទៅស្តាប់អ្នកជេរខ្ញុំ ប្រយ័ត្នជេរខ្ញុំយូរៗទៅ ខូចសុខភាព”៕
ភ្នំពេញ៖ ក្នុងថ្ងៃបើកឆាកជាលើកដំបូង ជួបសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ២៩ សីហា ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំសារផ្ញើទៅមនុស្សមួយចំនួន ចង់ឈ្លោះជាមួយបណ្ឌិតនោះ អាចរង់ចាំបន្តិចទៀតបាន ដោយចាំឈ្លោះជាមួយអ្នកនាំពាក្យ របស់លោកបណ្ឌិតទៅ ។ កិត្តិទេសាភិបាលបណ្ឌិតបញ្ជាក់ថា “អ្នកណាចង់ឈ្លោះជាមួយខ្ញុំ ចាំតិចទៀតឈ្លោះជាមួយអ្នកនាំពាក្យខ្ញុំ ។ ដូចសម្តេច (សម្តេចតេជោ) មានប្រសាសន៍ចឹងមានអ្នកនយោបាយ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើឱ្យ មន្ត្រីដែលបម្រើការក្នុងនាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ ត្រូវមានគោលការណ៍ សមូហភាពជាធំ និងគោរពតាមឋានានុក្រម។ ការស្នើនេះធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្រ្តី ជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៅថ្ងៃទី២៨ ខែសីហា...