បរទេស៖ សហភាពអារ៉ាប់រួមឬ UAE កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកធ្វើការបដិសេធ ហើយថាខ្លួនមិនបានធ្វើការ ផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសស៊ូដង់ ឬភាគីនៅក្នុងសង្គ្រាមណាមួយ ដែលកំពុងបន្តនោះទេ។ ទីភ្នាក់ងារចិនស៊ិនហួ បានសរសេរទៀតថាUAE មិនស្ថិតនៅក្នុងជំហខាងណា នៃភាគីជម្លោះដែលកំពុងកើតមាន នៅក្នុងប្រទេសស៊ូដង់នោះទេ ហើយក៏កំពុងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់ជម្លោះនេះដូចគ្នាដែរថា។ ក្រុមមន្ត្រីរបស់ UAE បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកាសែត Wall Street...
ឡូសអ៊ែនជីឡេស ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ថា គេឃើញមានផ្សែង នៅតែបន្តហុយឡើង ទៅលើមេឃនៅផ្នែក ជាច្រើននៃទីក្រុង Maui ដែលជាដែនកោះធំទី២ នៅក្នុងចំណោមកោះ ជាច្រើន ដែលបង្កើតជារដ្ឋហាវ៉ៃ ហើយមេឃនៅយប់ថ្ងៃសុក្រ បានបញ្ចេញពន្លឺ នៅកន្លែងដែលមាន អណ្តាតភ្លើង ចេញពីផ្ទៃមេឃមកវិញ...
ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តន៍តាមច្បាប់ ចំពោះអធិការរងនគរបាលខណ្ឌចំការមនម្នាក់ដែលបានឃាត់រថយន្ត និងប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្ត។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កាលពីវេលាម៉ោងជាង១ យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ សីហា...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ម្ចាស់អាជីវកម្ម ដែលនាំចូលត្រីពីរ៉ាន់ញ៉ា ជាប្រភេទត្រីស៊ីសាច់ជាអាហារ បានធ្វើកិច្ចសន្យាឈប់នាំចូល និងឯកភាពបំផ្លាញចោលរួចរាល់ហើយ។ នាពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១៣...
យោងតាមការចេញផ្សាយរបស់ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបារាំង PSG បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយមួយ ដែលនឹងយល់ព្រមឲ្យកីឡាករប្រេស៊ីល Neymar ចាកចេញពីបារាំងជាមួយនឹងកញ្ចប់តម្លៃខ្លួនដ៏ថ្លៃកប់ពពកមួយ។ ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះនឹងត្រូវក្លឹបបារាំង លក់ទៅឲ្យក្លឹបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Al Hilal ជាមួយនឹងតម្លៃខ្លួនយ៉ាងហោចណាស់១៥០លានផោនដែលធ្វើឲ្យ PSG ពិបាកក្នុងការបដិសេធចំណែកឯកីឡាករក៏ នឹងទទួលបានប្រាក់កម្រៃយ៉ាងក្រាស់មួយផងដែរ។ កីឡាករ Neymar បានបញ្ជាក់ច្បាស់ហើយថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមប្រេសិតពិសេសមួយក្រុមរបស់ប្រទេសចិន ដែលកំពុងធ្វើការនៅក្នុងគម្រោងផែនៅភាគនរតី នៃប្រទេសប៉ាគីស្ថាន ត្រូវបានរងការវាយប្រហារដោយគ្រាប់បែកបង្កប់ នៅតាមផ្លូវព្រមទាំងក្រុមខ្មាន់កាំភ្លើងផង តាមផ្លូវធ្វើដំណើរពីអាកាសយានដ្ឋានទៅកាន់ផែវិញ។ ប្រភពដដែលបានបន្តទៀតថា ជនជាតិចិនទាំងអស់មិនមានអ្នករងរបួសឬបាត់បង់ជីវិតឡើយ ហើយក្រោយមកអគ្គកុងស៊ុលបានចេញមកធ្វើការថ្កោលទៅសយ៉ាងខ្លាំង ចំពោះហេតុការណ៍នេះនិងបានចាត់ទុកថា វាគឺជាសកម្មភាពវាយប្រហារដោយភេវរកម្ម ព្រមទាំងបានស្នើឲ្យអជ្ញាធរប៉ាគីស្ថាន ជួយស្វែងរកក្រុមរៀបចំផែនការឲ្យបានដើម្បីយកមកកាត់ទោសថែមទៀតផង។ អគ្គកុងស៊ុលបានធ្វើសកម្មភាពភ្លាមៗ នូវផែនការគ្រាអាសន្ន ដោយក្រើនរំលឹកប្រជាពលរដ្ឋ សហគ្រាស និងគម្រោងក្នុងស្រុកចិនឱ្យមានការប្រុងប្រយ័ត្ន ធ្វើឱ្យប្រសើរឡើងនូវវិធានការសន្តិសុខ ការពារហានិភ័យសន្តិសុខ...
បរទេស៖ ក្រសួងការបរទេសចិន កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញសេចក្តីព្រមាន និងដាក់ទោសចំពោះការបំពេញទស្សនកិច្ច របស់លោកអនុប្រធានាធិបតីកោះតៃវ៉ាន់ លោក William Lai និងតាំងចិត្តថា នឹងធ្វើការសងសឹកចំពោះរឿងនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា ការប្រកាសនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងគោលបំណងបង្ហាញជំហប្រឆាំងដាច់ខាតចំពោះគ្រប់ទំរង់ នៃការធ្វើទំនាក់ទំនងផ្នែកកាទូតរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងកោះតៃវ៉ាន់។ គួរឲ្យដឹងដែរថា លោក Lai ដែលត្រូវបានចាត់ទុកថា ជាបេក្ខភាពក្នុងការទទួលយកជ័យជំនះ...
ចិន ចេញផ្សាយភាព យន្តឯកសារថ្មី អំពីការរៀបចំ របស់កងទ័ព ដើម្បីវាយប្រហារ កោះតៃវ៉ាន់ និងបង្ហាញការប្តេជ្ញាចិត្ត របស់ទាហានថា នឹងលះបង់ជីវិត ប្រសិនបើចាំបាច់https://dap-news.com/?p=350213 អ្នកជំនាញព្រមានថា ការរីកសាយភាយនុយក្លេអ៊ែរ អាចងាកចេញពីការគ្រប់គ្រងhttps://dap-news.com/?p=350277 ចិន ជំរុញឲ្យហ្វីលីពីន យកខ្មោចនាវាចម្បាំង ដែលទុកចោល ដោយខុសច្បាប់ ចេញពីតំបន់ថ្មប៉ប្រះទឹក ដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូងhttps://dap-news.com/?p=350610...
ឃាត់ខ្លួនថៅកែក្រុមហ៊ុនពិភពដីមាស និងភរិយា ព្រមទាំងអង្គរក្ស៥នាក់ ក្រោយផ្ទុះអាវុធ តដៃជាមួយសមត្ថកិច្ចhttps://dap-news.com/national/2023/08/07/350426/ អ្នកវិភាគ ៖ មិនលឿនទេ ដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីhttps://dap-news.com/national/2023/08/07/350322/ ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ កិត្តិទេសាភិបាលបណ្ឌិត ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត តែមួយរូបគត់https://dap-news.com/?p=350644 បុរសម្នាក់អះអាងថា...
ភ្នំពេញ៖ កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចំនួនពីរលើកពោលគឺនៅមុននិងក្រោយពេលទៅចូលរួមថ្លែងការណ៍នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងធ្វើឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ បើតាមកាលវិភាគ នៃដំណើរទស្សនកិច្ចនេះ គឺកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងទៅក្នុងនាម នាយករដ្ឋមន្រ្តីពេញសិទ្ធិរបស់កម្ពុជា។ នៅក្នុងជំនួបជាមួយ កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៣...