ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ក.ប.ប. សាខាខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការអនុញ្ញាតិពីសំណាក់ព្រះរាជអាជ្ញា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានធ្វើការកម្ទេចចោល ទំនិញពុំមានអនុលោមភាព ចំនួន២ ៧០០.៦៦គីឡូក្រាម ស្ថិតនៅទីលានចាក់ សំរាមភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ។ មន្រ្តីជំនាញ ក ប...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៧ បានបញ្ចេញទស្សនៈមួយក្នុងការដឹកនាំ ដោយលើកឡើងថា «ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ» ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២ សីហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ធ្វើកិច្ចការអ្វីមួយ ត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង ។...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នេះបានដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីនៅវត្តបឹងស្នាយ និងនាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤ វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ វត្តចំនួន ៤ ក្នុងនោះ...
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ ជុំការចោទប្រកាន់ចំនួន ៤ករណី ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង របស់លោក ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលនាំទៅដល់ការវាយប្រហារ ឆ្នាំ២០២១ លើវិមានកាពីតូល។ នេះជាការចោទប្រកាន់ ពីបទឧក្រិដ្ឋលើកទីបីរបស់លោក ត្រាំ ចាប់តាំងពីការចាកចេញពីតំណែង ក្នុងខែមករា ឆ្នាំ២០២១ ។...
ភ្នំពេញ ៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភាពុទ្ធសាសនា នៃកម្ពុជា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្ដស្វាយដង្គុំ បានបួសរៀនខាងសាសនាប្រមាណជា៣៣វស្សា បានសុំព្រះបរមរាជានុញ្ញាតលាលែងពីព្រះគោរម្យងារ សម្តេចព្រះមហាអរិយវង្ស និងសម្រេចលាចាកសិក្ខាបទ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២ សីហានេះ ព្រះអង្គគ្រូ ជួន កក្កដា បានសរសេរថា «លើកទី១ហើយដែលមានគោរម្យងារជាសម្តេច (សម្តេចព្រះមហាអរិយវង្ស)...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនអាចប្រទេសណាមួយធ្វើតែឯងបានឡើយ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងម៉ឹងម៉ាត់ ជាមួយបណ្ដាប្រទេសជាប់ព្រំដែន។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាថ្ងៃ២ សីហា សម្ដេច...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុង Minsk របស់ប្រទេសបេឡារុស្ស បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Warsaw (ប៉ូឡូញ) មិនបានបង្ហាញពីភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនថា ឧទ្ធម្ភាគចក្របេឡារុស្ស២គ្រឿងរបស់បេឡារុស្ស បានឆ្លងចូលទៅក្នុងដែនអាកាសប៉ូឡូញនោះទេ ដោយក្រសួងការពារជាតិ បានទទូចថា មិនមានការរំលោភបំពានបែបនេះកើតឡើងឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិបេឡារុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយកត់សម្គាល់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បាននិយាយថា អ៊ុយក្រែនបានធ្វើកំហុសដ៏ធំមួយ ដោយកោះហៅបេសកជនរបស់ទីក្រុងវ៉ារស្សាវ៉ា (ប៉ូឡូញ) ជុំវិញការកត់សម្គាល់ពីបុគ្គលិក ប្រធានាធិបតីជាន់ខ្ពស់ ដែលបានស្នើឱ្យក្រុងកៀវ គួរតែដឹងគុណបន្ថែមទៀត ចំពោះជំនួយបរទេសដ៏ច្រើន ដែលខ្លួនបានទទួល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឆ្លើយតបនៅក្នុងលើកឡើងកាលពីថ្ងៃអង្គារ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួន មកប្រគេនជូន ព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្ត ចំនួន១៥១វត្ត និងសាលាបុណ្យ ចំនួន៥កន្លែង...
បរទេស៖ ការិយាល័យប៉ូលីសក្រុងបាងកក ប្រទេសថៃ (MPB) បានជំរុញឱ្យអ្នកបើកបរយានយន្តជៀសវាងផ្លូវប្រសព្វ Asok Montri ក្នុងសង្កាត់ Khlong Toei ក្នុងទីក្រុងបាងកក នៅថ្ងៃពុធនេះ ដោយសារតែការតវ៉ានយោបាយដែលបានគ្រោងទុក។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ...