ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធធនាគារកម្ពុជា នៅបន្តរក្សាបានភាពធន់ និងរឹងមាំ ហេីយដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោក...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណ:ប្រតិភូកាយឫទ្ធិនារីកម្ពុជា ចូលរួមសន្និបាតលើកទី 38th នៃសមាគមកាយប្ញទ្ធិនារីពិភពលោក នៅប្រទេស Cyprus។ សន្និបាតនេះ នឹងមានការបោះឆ្នោតជ្រើសរើសប្រទេសដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតពិភពលោកលើកទី 39th នៅ ឆ្នាំ ២០២៦ ក្នុងនោះមាន 3ប្រទេស ដែលជាបេក្ខភាពក្នុងការបោះឆ្នោត គឺ ប្រទេសកម្ពុជា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា មានករណីនៃអ្នកឆ្លងជំងឺគ្រុនឈាម និងចំនួនអ្នកស្លាប់នៅក្នុងឆ្នាំនេះចំនួន៦.៦៨៥ករណី និងមានអ្នកស្លាប់ចំនួន៣០នាក់នេះបើគិតត្រឹមថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ ។ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសុក្រថា ខណៈដែលប្រទេសមីយ៉ាន់ម៉ា កាលពីមុនស្ថិតក្នុងចំណោមប្រទេសដែលមានការឆ្លងជំងឺគ្រុនឈាមខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយតួលេខនៅឆ្នាំនេះ គឺទាបជាងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការឆ្លងដែលបានរាយការណ៍កាលពីឆ្នាំមុន ។ លោក Than Naing...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន លេីផ្លូវជាតិលេខ៤ ដោយសារជំនន់ទឹកភ្លៀង។ តាមរយៈសេចក្តីជូនដំណឹង បានឱ្យដឹងថា ដោយសារយៈពេល២-៣ថ្ងៃកន្លងមក មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ និងត្រង់ស្ពានអូរគគី ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៨។ដូចនេះមន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្តព្រះសីហនុ សូមផ្អាកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ...
ភ្នំពេញ ៖ អ្នកទេសចរណ៍ ដែលបានបោះតង់នៅលើជ្រោះឱមាល់ នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពតបានឆ្លងមកដល់ កន្លែងសុវត្ថិភាពហើយ ។ នេះបើតាមស្នងការខេត្តកំពត នារសៀលថ្ងៃ៣០ កក្កដា ។ ក្រោយពួកគេមកដល់កន្លែង សុវត្ថិភាពហើយ លោកស្នងការខេត្ត ក៏បានស្នើឲ្យពលរដ្ឋទាំងអស់ ផ្អាកការមកបោះតង់ លើជ្រោះឱមាល់ រង់ចាំអាកាសធាតុល្អ ប្រសើរវិញសិន ៕
ភ្នំពេញ ៖កងកំលាំងកំពុងជួយសង្គ្រោះអ្នកទេសចរណ៍ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃ២៩ កក្កដា ។ ស្នងការខេត្តកំពតបានបញ្ជាក់នាប្រហែល១ម៉ោងមុននារសៀលថ្ងៃ៣០ កក្កដា ថា “កំលាំងយើងខ្ញុំកំពុងសង្គ្រោះ”។ តែទោះជាយ៉ាងណា ស្នងការខេត្តមិនបានឲ្យដឹងថា តើមានអ្នកទេសចរណ៍លើជ្រោះនោះ ប៉ុន្មាននាក់នៅឡើយទេ៕
ប៉េកាំង ៖ ប្រភពព័ត៌មាន ចេញពីទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថាកាលពីថ្ងៃសៅរ៍ ក្រុមសេវា អាកាសធាតុ របស់ប្រទេសចិន បានចេញសេចក្តីប្រកាស អាសន្នពណ៌ក្រហម ដែលនឹងមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីប៉េកាំង និងនៅខេត្តជុំវិញ ខណៈព្យុះទីហ្វុង Doksuri បានបោកបក់មកលើដីគោក ដែលនាំមកនូវលក្ខខណ្ឌអាកាសធាតុ ដ៏គ្រោះថ្នាក់នៅផ្នែកជាច្រើន នៃប្រទេសចិន ។...
បាងកក៖ ប្រភពព័ត៌មានចេញ ពីទីភ្នាក់ងារព័ត៌មានរបស់បារាំង AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថាមន្ត្រីជាន់ខ្ពស់មួយរូប បានឲ្យដឹងថា ការផ្ទុះឡើងដ៏ខ្លាំងក្លាមួយ បានឆាបឆេះឃ្លាំង ស្តុកកាំជ្រួច១ កន្លែងកាលពីថ្ងៃសៅរ៍ ស្ថិតនៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ បណ្តាលឲ្យមានមនុស្សស្លាប់ ចំនួន៩នាក់ និងរងរបួសជាង១០០នាក់ ខណៈដែលផ្ទះជាច្រើន នៅក្បែរនោះត្រូវបានដួលរលំ ឬខូចខាត ។ចំពោះការផ្ទុះនេះគឺ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍គ្រោះរញ្ជួយដីកម្រិត៥រ៉ិចទ័រ បានវាយប្រហារខេត្ត Maluku ខាងជើង ដែលស្ថិតនៅ ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង១៨និង១៩នាទីម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១១និង១៩នាទីម៉ោងសកល ជាមួយនឹងចំណុចកណ្តាល របស់វានៅចម្ងាយ២១គីឡូម៉ែត្រ...
បរទេស ៖ ប្រធានប្រតិបតិ្តក្រុមហ៊ុន ផលិតអាវុធដ៏សំខាន់មួយរបស់អាល្លឺម៉ង់ Rheinmetall បានប្រកាសថាទីតាំងសម្រាប់ជួសជុលរថក្រោះ Leopard 2 មួយកន្លែងនឹងអាចដំណើរការ នៅក្នុងប្រទេសអ៊ុយក្រែន ហើយនៅរដូវក្តៅនេះ។ លោក Armin Papperger ប្រធានប្រតិបត្តិ Rheinmetall បានថ្លែងថា ពួកយើងចង់ចាប់ផ្តើមប្រតិបត្តិការ នៃទីតាំងនេះឲ្យបានឆាប់បំផុត នៅរដូវក្តៅនេះហើយកន្លងមកយើង បានហ្វឹកហាត់ក្រុមការងារជនជាតិ អ៊ុយក្រែន...