ព័ត៌មានជាតិ

ផ្លូវជាតិលេខ៤ ត្រូវផ្អាកចរាចរណ៍ ជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន លេីផ្លូវជាតិលេខ៤ ដោយសារជំនន់ទឹកភ្លៀង។

តាមរយៈសេចក្តីជូនដំណឹង បានឱ្យដឹងថា ដោយសារយៈពេល២-៣ថ្ងៃកន្លងមក មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ និងត្រង់ស្ពានអូរគគី ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៨។ដូចនេះមន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្តព្រះសីហនុ សូមផ្អាកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូត មានការជូនដំណឹងសារជាថ្មី។

To Top