តូក្យូ៖ ការលេងល្បែងរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក្នុងការជំនួសរដ្ឋមន្ត្រីទាំងអស់ពីបក្សពួកដ៏ធំបំផុត នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក ជុំវិញរឿងអាស្រូវនៃការរៃអង្គាសថវិកា ផ្នែកនយោបាយអាចធ្វើឱ្យលោកកាន់តែលំបាក ក្នុងការគ្រប់គ្រងរដ្ឋាភិបាល។ លោក គីស៊ីដា មានគោលបំណងបញ្ចប់ការ មិនទុកចិត្តផ្នែកនយោបាយ ដោយមិនរាប់បញ្ចូលសមាជិកសភា ដែលជាកម្មសិទ្ធិរបស់បក្សពួក ដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ ប៉ុន្តែការប្រឆាំងពីក្រុមផ្ទៃក្នុងបក្ស ដ៏ធំបំផុតបានកាន់តែខ្លាំង...
បរទេស៖ សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ South Dakota របស់សហរដ្ឋអាមេរិក គឺលោក Mike Rounds បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នៅទីបំផុតសហរដ្ឋអាមេរិកនឹងត្រូវការ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 ជំនាន់ក្រោយជាង ១០០ គ្រឿង ដើម្បីរារាំងទាំងរុស្ស៊ី និងចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ ដោយដកស្រង់សំដីជនជាតិអ៊ីស្រាអែលពីរនាក់ និងមន្ត្រីអាមេរិកថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងប្រកាសនៅថ្ងៃសុក្រ អំពីការដាក់ពង្រាយ “កងកម្លាំងពិសេសពហុជាតិ ដែលបានធ្វើឱ្យប្រសើរឡើង” នៅក្នុងសមុទ្រក្រហម ដើម្បីរារាំងចលនាឧទ្ទាម Ansar Allah ដែលត្រូវបានគេស្គាល់ថាជា ហួធី ពីការវាយប្រហារបន្ថែមលើនាវា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation របស់ជប៉ុន បានថ្លែងកោតសសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលនេះជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្ត ក្នុងការពង្រីកការវិនិយោគ របស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ MET, វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី១៥ ធ្នូ...
បរទេស៖ សាធារណរដ្ឋសង្គមនិយមចំនួនពីរ បានប្រកាសនៅលើពិភពលោកកាលពីថ្ងៃពុធ ដោយសន្យាថា នឹងពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះកិច្ចសហប្រតិបត្តិការ និង “អនាគតរួមគ្នា” ខណៈដែលមេដឹកនាំនៃប្រទេសចិន និងវៀតណាមបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាច្រើនស្តីពីពាណិជ្ជកម្ម សន្តិសុខ និងកិច្ចសហប្រតិបត្តិការប្រភេទផ្សេងទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសន្និសីទរួមជាមួយប្រធានាធិបតីវៀតណាម លោក Vo...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើកទឹកចិត្តទៅដល់មន្រ្តីឧទ្យានុរក្សឱ្យបំពេញភារកិច្ចឱ្យបានល្អ កុំទៅទោមនស្សនឹងការចោទប្រកាន់ ពីក្រុមអគតិមួយចំនួន ដែលថា ក្រសួងបរិស្ថាន អសមត្ថភាពក្នុងការការពារព្រៃឈើរបស់រដ្ឋ។ ក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ចប្រជុំបណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ឆ្ពោះទៅអព្យាក្រឹតកាបូនសហគមន៍» នាថ្ងៃទី១៥ ខែធ្នូ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា...
យេរ៉ូសាឡឹម៖ មេដឹកនាំអ៊ីស្រាអែល បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អ៊ីស្រាអែល នឹងបន្តការវាយលុកយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបប៉ាឡេស្ទីន ទោះបីជាមានការអំពាវនាវអន្តរជាតិ ឱ្យមានការឈប់បាញ់ក៏ដោយ។ លោក Sullivan ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល សម្រាប់កិច្ចប្រជុំជាមួយក្រុមមន្ត្រី ខណៈដែលសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភរបស់ខ្លួន អំពីការកើនឡើងចំនួនជនស៊ីវិល ក្នុងការវាយប្រហារបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។ ថ្លែងទៅកាន់សារព័ត៌មានជាមួយលោក Sullivan...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យភាគីស៊ូដង់ខាងត្បូង បង្កើតលក្ខខណ្ឌសម្រាប់ ការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រទេសស៊ូដង់ខាងត្បូងបានបោះជំហានសំខាន់ៗ ជាបន្តបន្ទាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តារឡើងវិញ ការអនុម័តច្បាប់បោះឆ្នោត និងការរៀបចំស្ថាប័នរដ្ឋឡើងវិញ។ លោក Dai Bing តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការបោះឆ្នោតសកលដែលគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០២៤ គឺមានសារៈសំខាន់...
ប៉េកាំង៖ បេសកជនចិន កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការកែតម្រូវជាចាំបាច់ ចំពោះរបបដាក់ទណ្ឌកម្មអាហ្វហ្គានីស្ថាន ដោយមើលឃើញពីស្ថានភាពនៅលើដី ក្នុងប្រទេសនេះ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវនៅក្នុងការពន្យល់ នៃការបោះឆ្នោតបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេច ដើម្បីបន្តអាណត្តិនៃក្រុមត្រួតពិនិត្យ ដែលគាំទ្រគណៈកម្មាធិការទណ្ឌកម្មអាហ្វហ្គានីស្ថាន។ លោកបានលើកឡើងថា អាហ្វហ្គានីស្ថានកំពុងស្ថិតក្នុង ដំណាក់កាលសំខាន់នៃ ការកសាងឡើងវិញដោយសន្តិវិធី។...