ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋក្នុងក្រុងកោះរ៉ុង ដែលឈឺពោះសម្រាលកូនខ្លាំង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ វិចិត្រ...
បរទេស៖ រដ្ឋាភិបាលចិនបានជំរុញឱ្យអង្គការណាតូ កុំពង្រីកខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយព្រមានថា ចិននឹងសងសឹកចំពោះការបង្កើនវត្តមានយោធារបស់លោកខាងលិចនៅក្នុងតំបន់នេះ បន្ទាប់ពីសម្ព័ន្ធភាពយោធាលោកខាងលិចនេះ បានរិះគន់ទីក្រុងប៉េកាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បេសកកម្មរបស់ប្រទេសចិនប្រចាំនៅសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់អង្គការណាតូ ដែលបានចោទទីក្រុងប៉េកាំងថា បានបន្ត “គោលនយោបាយបង្ខិតបង្ខំ” ដែល “ប្រកួតប្រជែង” ផលប្រយោជន៍លោកខាងលិច។ អ្នកការទូតចិនបាននិយាយថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ។ គណៈកម្មការនេះ មានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រធាន និងអនុប្រធាន៣រូប គឺលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់អង្គការណាតូថា មិនបានបង្ហាញ “ការគោរព” គ្រប់គ្រាន់ ខណៈដែលលោកបានរិះគន់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ ថាមិនមានឆន្ទៈក្នុងការផ្តល់សមាជិកភាពជាបន្ទាន់ដល់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ហ្សេលេនស្គី បានបើកការវាយប្រហារនេះកាលពីថ្ងៃអង្គារនៅពេលដែលអង្គការណាតូបានចាប់ផ្តើមកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុង វីលនើស ប្រទេសលីទុយអានី។...
ភ្នំពេញ ៖ កាលពីពេលថ្មីៗចុងក្រោយនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចលុបចោលគណនីហ្វេសប៊ុកសម្តេច ដែលមានអ្នកតាមដានជាង១៤លានហើយនោះ សម្តេចបានប្រកាសជាផ្លូវការនូវការបង្កើត App ថ្មីមួយ ឈ្មោះថា “Happy Watch” ដែលក្រៅពីអាចទស្សនាទូរទស្សន៍តេជោ SPM HD TV និងប៉ុស្តិ៍ទូរទស្សន៍ជាច្រើនទៀតហើយនោះ App ថ្មីនេះ...
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងក្រុមការងាររបស់អង្គការសហប្រជាជាតិ(UN)ដែលបានតាំងខ្លួនឯងជាក្រុមការងារប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្តដែលទាមទារឲ្យដោះលែងកញ្ញា សេង ធារីកំពុងជាប់ពន្ធនាគារ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ពួកគេគ្មានសិទ្ធិអ្វីមកចាប់បង្ខំរាជរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងកញ្ញាដែលមានសញ្ជាតិអាមេរិករូបនេះបានទេ ។ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៣ កក្កដា នេះ លោក សុខ ឥសាន តបទៅវិញថា ពួកគេគ្រាន់តែមានសិទ្ធិបញ្ចេញមតិតែប៉ុណ្ណោះ ប៉ុន្តែគ្មានសិទ្ធិអ្វីមកចាប់ជំរិតកម្ពុជាឲ្យដោះលែងអ្នកនេះ អ្នកនោះតាមការចង់បានរបស់ពួកគេទេ ។...
តូក្យូ៖ សមាជិកសភាបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណារុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងការដឹកនាំនៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅពាក់កណ្តាលខែកញ្ញា ដោយការគាំទ្រជាសាធារណៈរបស់លោក បានធ្លាក់ចុះដោយសារតែភាគច្រើននៃបញ្ហាក្នុងស្រុកសំខាន់ៗ។ សមាជិកសភាបានឲ្យដឹងថា លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តលើពេលវេលា នៃការផ្លាស់ប្តូរបុគ្គលិក ខណៈពេលដែលពិចារណាលើកាលវិភាគការទូតរបស់លោក បន្ទាប់ពីចុងខែសីហា ដោយពាក់កណ្តាលខែកញ្ញា គឺជាបង្អួចតែមួយគត់ សម្រាប់ការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រី។...
លីទុយអានី៖ មេដឹកនាំអង្គការណាតូ បានយល់ព្រមធ្វើការឆ្ពោះ ទៅកាន់ប្រទេសអ៊ុយក្រែន ជាសមាជិក និងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ជាមួយដៃគូរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយលើកឡើងពីសកម្មភាពរបស់ចិន និងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយរុស្ស៊ីថា ជាបញ្ហាប្រឈម ដែលត្រូវដោះស្រាយ។ មេដឹកនាំដែលបានប្រមូលផ្តុំគ្នានៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី សម្រាប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ បានពិភាក្សាអំពីការគាំទ្របន្ថែមសម្រាប់អ៊ុយក្រែន ខណៈដែលខ្លួនបានជំរុញការវាយលុកប្រឆាំងនឹងការកាន់កាប់កងកម្លាំងរុស្ស៊ី និងស្វែងរកការធានាសន្តិសុខ ដែលអាចជឿទុកចិត្តបានពីសម្ព័ន្ធមិត្តយោធាដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ ការអង្វររបស់អ៊ុយក្រែន ឱ្យចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានក្លាយជារបៀបវារៈនៅពេលដែលប្លុកនេះកំពុងពង្រីកការឈានទៅដល់ប្រទេស...
ភ្នំពេញ៖ ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី១២ ខែកក្កដា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញជួបពិភាក្សាទេ្វភាគីជាមួយ លោកស្រី ផិននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេស នៃប្រទេសអូស្ត្រាលី។ ក្នុងជំនួបនោះប្រមុខការទូតកម្ពុជា-អូស្ត្រាលី...
ភ្នំពេញ៖ ក្រោយក្លាយជារដ្ឋភាគីទី៥១ នៃលើសន្ធិសញ្ញាស្តីពី មិត្តភាពនិងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ព្រះអង្គម្ចាស់ ហ្វេសាល ប៊ីន ហ្វាហាន អាល់ស៊ូដ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អះអាងអំពីការប្ដេជ្ញាចិត្ត របស់អារ៉ាប៊ីសាអូឌីត ចំពោះតម្លៃអាស៊ាន និងគោលការណ៍សន្តិសហវិជ្ជមាន ដែលប្រកបដោយសន្តិភាព និងសហប្រតិបត្តិការដោយមិត្តភាពនៅអាស៊ីអាគ្នេយ៍។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៣ កក្កដានេះ...