ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរ តែមួយ លោក គុជ លីដែលបានដាក់ពាក្យ ចូលរួមប្រកួតប្រជែង ដណ្តើម សន្លឹកឆ្នោត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ជាមួយគណបក្សនយោបាយ ១៧ផ្សេងទៀត បានអះអាងយ៉ាងច្បាស់ៗថា នៅពេលគណបក្សជាប់ឆ្នោត ដឹកនាំរាជរដ្ឋាភិបាលនឹងបង្កើត “សភាកសិករ” ក្នុងមួយឃុំ ចំនួនមួយ ដើម្បីកំណត់តម្លៃស្រូវ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានធ្វើដំណើរមកដល់ប្រទេសឆេក ហើយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានជួបពិភាក្សាជាមួយ នឹងប្រធានាធិបតីឆេកលោក Petr Pavel ផងដែរនៅវិមានក្រុង Prague។ ប្រធានាធិបតី នៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ ទៅលើស្ថានភាពបច្ចុប្បន្ន របស់ប្រទេសអ៊ុយក្រែន និងការវិវឌ្ឍទៅ នៃប្រទេសបេឡារូស...
ប៉េកាំង ៖ ប្រទេសចិន បានឃើញការកើនឡើង គួរឱ្យកត់សម្គាល់ នៃទំហំសេដ្ឋកិច្ចឌីជីថល របស់ខ្លួនក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ចំពេលមានការរីកចម្រើន យ៉ាងឆាប់រហ័សនៃ សេដ្ឋកិច្ចឌីជីថលពិភពលោក ។ យោងតាមរបាយការណ៍ស្រាវជ្រាវ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធនៅឯវេទិកាសំខាន់ នៃសន្និសិទសេដ្ឋកិច្ចឌីជីថលសកល ដែលកំពុងបន្តឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន...
(ភ្នំពេញ) ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣៖ ត្រៀមខ្លួនហើយឬនៅ? ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដ៏ កក្រើកពីសាមសុង នឹងមកបង្ហាញខ្លួនទាញយកបេះដូងអ្នកគាំទ្រដល់កម្រិតណា…!!! ដូច្នេះសូមកុំ ភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា និងកុំឱ្យកំពូលមហាព្រឹត្តិការណ៍នេះហួសពីខ្សែនេត្រា របស់លោកអ្នកឱ្យសោះណា…! អ្នកប្រាកដជាចង់ដឹងហើយថា ឆ្នាំនេះមានអ្វីគួរឱ្យរំភើប និងភ្ញាក់ផ្អើលខ្លះ…! សូមកុំភ្លេចកំពូលមហា ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែលនឹងធ្វើឡើងនៅថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2023...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យអ្នកយកឈ្មោះសម្តេចទៅបង្កើតគណនីលេង TikTok (តិកតុក) ត្រូវលុបចេញជាបន្ទាន់ចាប់ពីថ្ងៃនេះតទៅ ដើម្បីកុំឲ្យយល់ច្រឡំ ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយសម្តេចបានឃើញមានក្រុមអ្នកលេងបណ្តាញតិកតុក បានបង្កើតដាក់ឈ្មោះនិងរូបភាពសម្តេចជាច្រើនគណនេយ្យ ។ ការបង្កើតច្រើនគណនេយ្យនេះ សម្តេចព្រួយបារម្មណ៍ខ្លាចមានអ្នកភ័ន្តច្រឡំណាមួយ ដោយសារច្រើនអាខោនពេក មិនដឹងណាមួយពិតជារបស់សម្តេច។ យោងតាមសារសំឡេងរបស់សម្តេចតេជោតាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃ៧ កក្កដា...
បរទេស ៖ ប្រទេសរុស្សី បានប្រកាសអំពីការសម្រេចចិត្ត បណ្តេញក្រុមមន្ត្រីទូតតំណាងរបស់ប្រទេសហ្វាំងឡង់ ប្រចាំនៅក្នុង St. Petersburg និងក៏ដូចជាអគ្គកុងស៊ុលហ្វាំងឡង់ ចំនួន៩ផ្សេងទៀតពីប្រទេសផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយដោRT បានឱ្យដឹងទៀតថា ស្ថានកុងស៊ុលរបស់ប្រទេសហ្វាំងឡង់ នឹងបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងទីក្រុងធំបំផុត ទីពីររបស់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១ខែតុលាខាងមុខនេះតទៅហើយ។ សេចក្តីថ្លែងការណ៍ក៏បានសរសេរដែរថា ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំនៅប្រទេសរុស្ស៊ី លោក Antti Helantera...
បរទេស ៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា ការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការទទួលបានជំនួយយោធាបន្ថែមពីបរទេស និងការទាក់ទាញប្រទេសផ្សេង ឲ្យមកចូលរួមពាក់ព័ន្ធដោយផ្ទាល់ក្នុងុសង្គ្រាម គឺមិនបានទទួលជោគជ័យឬផ្លាស់ប្តូរលទ្ធផលនោះទេ។ យោងតាមការចេញផ្សាយរបស់ RT លោក Peskov បានធ្វើការឆ្លើយតបទៅនឹងក្រុមអ្នកកាសែត ជាច្រើនដោយក្នុងនោះលោកបានពន្យល់ទៀតថា រដ្ឋាភិបាលទីក្រុងគៀវ បានទាញយកប្រទេសជាច្រើន ឲ្យធ្លាក់ចូលទៅក្នុងជម្លោះតាមដែលអាចធ្វើទៅបាន។ គួរឲ្យដឹងដែរថា...
ព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងពីធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានសម្តែងការគាំទ្រ និងបញ្ជាក់ថា កំពង់ផែទេសចេណ៏ថ្មីនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់ វិស័យទេសចរណ៍ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត។ គួរឲ្យដឹងថាពិធីខាងលើនេះ...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធថា ខ្លួនទាមទារការទទួលខុសត្រូវរបស់អ៊ីស្រាអែល ចំពោះការចាប់ពង្រត់ជនជាតិអ៊ីរ៉ង់ ៤នាក់នៅលីបង់ កាលពីជាង៤ទសវត្សរ៍មុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអ៊ីរ៉ង់ ត្រូវបានចាប់ពង្រត់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៨២ នៅពេលដែលប្រទេសលីបង់ ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ប៉ុន្តែនៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ភាគីកាន់កាប់ទទួលខុសត្រូវចំពោះការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅក្នុងប្រទេសដែលកាន់កាប់ និងបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួន ដើម្បីប្រារព្ធខួបនៃឧប្បត្តិហេតុចាប់ជំរិតនេះ។ ក្រសួងបានបន្ថែមថា...
វីយែន៖ រដ្ឋមន្ត្រីថាមពល និងប្រេងមកពីអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) បានសម្តែងការគាំទ្រ ចំពោះការកាត់បន្ថយផលិតកម្មចុងក្រោយដោយអារ៉ាប៊ីសាអូឌីត រុស្ស៊ី និងអាល់ហ្សេរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អារ៉ាប៊ីសាអូឌីត និងអាល់ហ្សេរី ស្ថិតក្នុងចំណោមប្រទេសសមាជិកទាំង ១៣ របស់អង្គការ OPEC ហើយរុស្ស៊ី គឺជាសម្ព័ន្ធមិត្តមួយក្នុងចំណោមសម្ព័ន្ធមិត្តទាំង ១០ របស់អង្គការនេះ។ ប្រទេសទាំង ២៣...