រ៉ាម៉ាឡា ៖ ប៉ាឡេស្ទីន បានសម្រេចចិត្តបញ្ឈប់រាល់ទំនាក់ទំនង កិច្ចប្រជុំ និងការសម្របសម្រួលសន្តិសុខជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការតវ៉ាប្រឆាំងនឹងការវាយឆ្មក់ដ៏ឃោរឃៅចុងក្រោយនៅតំបន់វេសបែង ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៨នាក់ និង ៨០ នាក់ផ្សេងទៀតរងរបួស។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេល កិច្ចប្រជុំបន្ទាន់មួយរបស់ថ្នាក់ដឹកនាំប៉ាឡេស្ទីន ដែលដឹកនាំដោយប្រធានាធិបតី Mahmoud Abbas នៅទីក្រុងមួយស្ថិតភាគខាងលិចនៃទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា...
ញូវយ៉ក ៖ តម្លៃប្រេងឆៅនាពេលអនាគតបានធ្លាក់ចុះ ខណៈដែលការព្រួយបារម្ភរបស់អ្នកវិនិយោគ លើទស្សនវិស័យតម្រូវការប្រេងមានកម្រិត លើសពីការកាត់បន្ថយផលិតកម្មបន្ថែមពីអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី នេះបើយោងតាមកាចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែសីហាបានធ្លាក់ចុះ ៨៥សេនឬ ១,២០ ភាគរយ មកទូទាត់នៅតម្លៃ ៦៩,៧៩ដុល្លារអាមេរិក ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជា- ធិបតេយ្យសេរីពហុបក្ស ដូចបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ...
តាំងពីឆ្នាំនេះមក កិច្ចសហប្រតិបតិ្តការផ្នែកហិរញ្ញវត្ថុរវាងចិននិងអាហ្សង់ទីនបានពន្លឿនល្បឿនឥតឈប់ឈរ ដូចជានៅខែមេសា អាហ្សង់ទីនបាននាំចូលទំនិញពីប្រទេសចិន តាមរយៈការទូទាត់ដោយប្រាក់យាន់ចិន នៅដើមខែមិថុនា អាហ្សង់ទីននិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយវត្ថុដែលមានទំហំ១៣ម៉ឺនលានប្រាក់យាន់ចិន បន្ទាប់មក គណៈកម្មការមូលបត្រជាតិអាហ្សង់ទីនបានអនុម័តឱ្យទីផ្សារក្នុងតំបន់ដាក់ចេញផលិតផលមូលបត្រដែលទូទាត់ដោយប្រាក់យាន់ចិន ។ល។ វិធានការណ៍មួយចំនួននេះមានន័យថា កិច្ចសហប្រតិបតិ្តការផ្នែកហិរញ្ញវត្ថុរវាងចិន និងអាហ្សង់ទីន បានឈានចូលផ្លូវល្បឿនលឿន ។ ប៉ុន្មានឆ្នាំកន្លងមក ប្រទេសអាហ្សង់ទីន បានប្រឈមនឹងបញ្ហាកង្វះខាតដុល្លារអាមេរិក ជានិច្ច ។ នៅចុងឆ្នាំ២០២២ ទំហំប្រាក់បំណុលបរទេសរបស់អាហ្សង់ទីន...
«កសាងក្រុងស្អាតថ្មី ដើម្បីផ្តល់ជីវភាពរស់នៅកាន់តែល្អប្រសើរជូនប្រជាជន»«ផ្តល់សេវាសាធារណៈល្អប្រសើរនិងការងារគ្រប់គ្រងក្រុងដ៏លម្អិតជូនប្រជាជន វាជាចំណុចសំខាន់នៃអភិបាលកិច្ចក្រុង»« ក្នុងចំណុចលម្អិតរៀបចំកសាងផែនទីអភិវឌ្ឍទីក្រុងត្រូវគិតពិចារណានូវតម្រូវការរបស់មហាជនដែលចង់ទទួលបានជីវិតកាន់តែងាយស្រួលនិងល្អប្រសើរ» «រដ្ឋបាលត្រូវតាមដានរឿងរ៉ាវ ដែលមហាជនរស់នៅក្នុងសហគមន៍ខ្វល់ចិត្ត ព្រួយបារម្ភនិងចាប់អារម្មណ៍ ហើយដោះស្រាយបណ្តើរៗ »។ អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន
ថ្ងៃទី ៣ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើលិខិតអបអរសាទរការបើកធ្វើកិច្ចសន្ទនាស្តីពីការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមកខាងអរិយធម៌លើកទី៣និងមហាសន្និបាតពិភពលោកលើកដំបូងរបស់អ្នកជំនាញបរទេសខាងការសិក្សាពីប្រទេសចិន។ លោក Xi Jinping បានលើកឡើងថា ក្នុងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ប្រជាជាតិទាំងអស់ក្នុងពិភពលោកបានបង្កើតអរិយធម៌ប្រកបដោយលក្ខណៈពិសេស និងនិមិត្តសញ្ញារៀងៗខ្លួន។ ការផ្លាស់ប្តូរប្រកបដោយសមភាព និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ផ្សេងៗ គ្នា នឹងផ្តល់នូវការណែនាំខាងស្មារតីដ៏ខ្លាំងក្លាសម្រាប់មនុស្សជាតិក្នុងការដោះស្រាយបញ្ហាលំបាកនៃសម័យកាល...
រសៀលថ្ងៃទី ៣០ ខែមិថុនា ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំសិក្សាជាសមូហភាពលើកទី ៦ ក្រោមអធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោកបានគូសបញ្ជាក់ថា ភេរកិច្ចដ៏ធំនិងសំខាន់ដែលត្រួសត្រាយអត្ថន័យថ្មី នៃប្រទេសចិន ភាវូបនីយកម្មនិងយុគសម័យភាវូបនីយកម្មនៃម៉ាក្សនិយមជាទទួលខុសត្រូវប្រវត្តសាស្រ្តដ៏ម៉ឺងម៉ាត់របស់សមាជិកបក្សកុម្មុយនីស្តចិន។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានឈរលើមូលដ្ឋានលើបទពិសោធប្រវត្តសាស្រ្ត លើកឡើងនិងអធិប្បាយពីវិធីសាស្ត្រតាមបែបវិទ្យាសាស្រ្ត នៃការជំរុញដល់ការច្នៃប្រឌិតថ្មីទ្រឹស្តី ដូចជា “ការផ្សារភ្ជាប់ពីរ” និង...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការលើកឡើងរបស់ អាមេរិកនៅក្នុងកិច្ចសន្ទនាអន្តរកម្មមួយជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគ្រាន់តែជាសំដីលួងលោម ឱ្យកូនជឹងរបស់ខ្លួន អស់ចិត្ត តែមិនអាចធ្វើអ្វីមកលើ រាជរដ្ឋាភិបាល កម្ពុជា បាន៕ ការលើកឡើងរបស់លោក សយ សុភាព បែបនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ ដឹកនាំដោយលោក Jaekap Lee អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រង គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសមខាងលើនេះ លោក អ៊ុក សមវិទ្យា តំណាង ប.ស.ស. កម្ពុជា និងលោក Jaekap Lee តំណាងភាគីកូរ៉េបានពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ នៅសាធារណៈរដ្ឋកូរ៉េ ជាពិសេស វឌ្ឍនភាព នៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទា ជូនដល់សមាជិកប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅក្នុងជំនួបខាងលើ លោក អ៊ុក សមវិទ្យា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក Jaekap Lee និងគណៈប្រតិភូនៃអង្គភាព សុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្ដារនីតិសម្បទា នៅកម្ពុជា ក្នុងការកសាងផែនការមេ ផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស.។ លើសពីនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានស្នើសុំភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ លើការកសាងគ្លីនិកស្តារនីតិសម្បទាសម្រាប់ពិគ្រោះជំងឺក្រៅ (Outpatient Rehabilitation Clinic) មុននឹងឈានដល់ការកសាង មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ប.ស.ស.៕ រូបភាព៖ ប.ស.ស.
ភ្នំពេញ ៖ រូបថតមួយសន្លឹក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ដែលសូម្បីតែសម្តេចផ្ទាល់ ក៏មិនដែលទាំងបានដឹងផងថា មានជនបរទេស បានថតកាលពីទសវត្សឆ្នាំ៩០នោះ ត្រូវបានដាក់ដេញថ្លៃ នៅប្រទេសបារាំង ។ បើតាមការឲ្យដឹងពីសម្តេចតេជោ ក្នុងបណ្តាញតេឡេក្រាម នារសៀលថ្ងៃ៤ កក្កដា គឺថា រូបថតនេះត្រូវបានថត ដោយអ្នកយកព័ត៌មានបរទេសថត...