ភ្នំពេញ ៖ បន្ទាប់ពីបានបើកយុទ្ធនាការ បានរយៈពេល ២សប្ដាហ៍មក យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើត ឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារពីសប្បុរសជន ជាង២០ម៉ឺនានាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា) ។ នេះបើតាមហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា ។ មូលនិធិគន្ធបុប្ផាកម្ពុជា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអានសេចក្តីព្រៀង ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត (កែច្បាប់បោះឆ្នោត)ថា នឹងមានការផាកពិន័យ ជាប្រាក់ច្រើន គួរសមផងដែរ ចំពោះការបង្កអុកឡុក មិនឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់អាយុ១៨ឆ្នាំឡើង ទៅបោះឆ្នោត ។ បើតាមការអាន ពីសម្តេចតេជោ លើសេចក្តីពង្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត ក្នុងជំនួបជាមួយកម្មករ នារាជធានីភ្នំពេញនាថ្ងៃ១៤...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល នឹងមិនត្រូវបានរារាំង ដោយកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អន្តរជាតិណាមួយ ជាមួយអ៊ីរ៉ង់នោះឡើយ។ សុន្ទរកថា របស់លោកនៅឯគណៈកម្មាធិការ កិច្ចការបរទេស និងការពារជាតិរបស់សភា បានធ្វើឡើងចំពេល ដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធ ជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងរបាយការណ៍បានឲ្យដឹងថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា រវាងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji និងសមភាគី វេណេស៊ុយអេឡាលោក Pedro Rafael Tellechea នៅទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរំលឹកដល់កម្មករ-កម្មការិនី ឲ្យចាត់ទុករោងចក្រជាឆ្នាំងបាយរួម ខណៈបើថៅកែបិទរោងចក្រ អ្នកដែលបាត់បង់ផលប្រយោជន៍មុនគេ គឺកម្មករ-កម្មការិនី ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ នាថ្ងៃ១៤ មិថុនានេះ ជាថ្មីម្តងទៀត សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បានគឺ រោងចក្រមួយជាសហគមន៍សុខសាន្ត...
ស៊ូវ៉ា៖ អ្នកប្រាជ្ញម្នាក់ បានថ្កោលទោសការបង្ហូរចោល នូវទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលកង្វក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kalinga Seneviratne សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ South Pacific បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួក្នុងទីក្រុងស៊ូវ៉ា រដ្ឋធានីហ្វីជីថា “ការចម្លងរោគ នឹងប៉ះពាល់ដល់តំបន់សន្ធិសញ្ញា...
ហ្វ្រែងហ្វឺត៖ សមយុទ្ធទ្រង់ទ្រាយធំរបស់អង្គការណាតូ ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទ គ្រោងនឹងបង្កការរំខាន ដ៏ធំដល់ជើងហោះហើរ ដឹកអ្នកដំណើរក្នុងប្រទេសអាល្លឺម៉ង់ ដោយបង្កើនការព្រួយបារម្ភ ពីអ្នកដំណើរតាមផ្លូវអាកាស និងអ្នកតវ៉ាផងដែរ។ លោក Jens Bischof ប្រធានក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Eurowings របស់ក្រុមហ៊ុន Lufthansa Group បានឲ្យដឹងថា លោកមានការព្រួយបារម្ភ អំពីការដួលរលំនៃសមយុទ្ធ ដែលបាននាំឱ្យមានការបិទ និងការរឹតបន្តឹងយ៉ាងខ្លាំង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឲ្យសាធារណៈជនបានដឹង អំពីជំនួបរបស់សម្តេច និងលោក សាន សុជា អតីតព្រះគ្រូសង្ឃដ៏ល្បីល្បាញ អំពីការគាំទ្រឲ្យព្រះសង្ឃដែលលាចាកសិក្ខាបថ បន្តកិច្ចការអប់រំសង្គម និងការអប់រំផ្លូវចិត្ត ដោយប្រើប្រាស់ព្រះធម៌ សម្រាប់ការរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ។ លោក សាន សុជា កាលពីថ្ងៃទី១៣...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា ព្រោះគ្រាន់តែត្រឹមដើមឆ្នាំ២០២៣ ជំងឺនេះមានចំនួន ៣.៤៣៩ករណី។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃ១៣ មិថុនា បានឲ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង២១សប្តាហ៍ ដើមឆ្នាំ២០២៣ នេះ មានចំនួន ៣.៤៣៩ករណី។ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ...
ភ្នំពេញ ៖ ដោយមានជំនឿយ៉ាងមុតមាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បា នបង្ហាញ ពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនថា គ្មានជំនឿលើអ៊ុយក្រែនដែលមានលោក ហ្សេលែនស្គី ជាប្រមុខដឹកនាំហើយមានសហរដ្ឋអាមេរិកនិងប្រទេសប៉ែកអឺរ៉ុប ជាខ្នងបង្អែក វាយយកទឹកដីដែលរុស្ស៊ី វាយដណ្តើមនាពេលកន្លងមកដែលមានលោក ល្លាមឌីមៀពូទីន ជាមេដឹកនាំមកវិញបាននោះទេ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ខណៈអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តពាក់មុខយក្សដាក់គ្នា...