ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត លើកឡើងថា បច្ចុប្បន្ន កម្ពុជាត្រូវបានប្រជាជនចាត់ទុកជាផ្ទះដ៏សុខសាន្ត ដែលអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុភមង្គល និងមោទនភាពជាតិ។ ទាំងនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មានគ្រោះរញ្ជួយដីមួយកម្រិត៦,០រ៉ិចទ័របានវាយប្រហារមកលើខេត្តជ្វាខាងកើត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី តែមិនមានសក្តានុពលណាមួយបង្កឲ្យកើតមានរលកយក្សស៊ូណាមិ នៅឡើយទេ ។ ទីភ្នាក់ងារអាកាសធាតុខាងលើនេះបានរាយការណ៍មកថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង០០និង០៤នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១៧និង០៤នាទីយប់ថ្ងៃពុធ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះគឺស្ថិតនៅចម្ងាយ១១៧គីឡូម៉ែត្រភាគនិរតីនៃស្រុក...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) កាលពីថ្ងៃពុធ បានពន្យារពេលជើងហោះហើររាប់រយជើង ពីអាកាសយានដ្ឋានទីក្រុងញូវយ៉ក និងទីក្រុង ហ្វីឡាដែលហ្វៀ ដោយសារតែផ្សែងដ៏ខ្លាំងដែលមានប្រភពមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា FAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឥឡូវនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក កំពុងពន្យាពេលចរាចរណ៍ពី East Coast...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ កោះតៃវ៉ាន់ បានរៀបចំប្រព័ន្ធការពាររបស់ខ្លួនយ៉ាងសកម្ម ក្រោយពីមានការរាយការណ៍មកថា យន្តហោះយោធាចិនចំនួន ៣៧គ្រឿងបានហោះហើរចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន ហើយមួយចំនួនបានហោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលនេះគឺជាការឈ្លានពានដ៏ធំបំផុតរបស់ក្រុងប៉េកាំង ។ ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយមកនេះ ហើយបានធ្វើការហោះហើរជាទៀងទាត់នូវកម្លាំងទ័ពអាកាសរបស់ខ្លួនលើផ្ទៃមេឃនៅក្បែរកោះមួយនេះ...
ភ្នំពេញ៖ ឆ្លៀតឱកាសពេលដែលថ្នាក់ដឹកនាំកំពូល និងគណៈគ្រប់គ្រងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅទទួលមេដាយមាស Monde Selection ពីប្រទេសប៊ែលហ្សិក ក្រុមហ៊ុនធំៗលំដាប់ពិភពលោក ដូចជា Holland Malt និង Hopsteiner បានអញ្ជើញ ខ្មែរ ប៊ែវើរីជីស ទៅទស្សនកិច្ចពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបន្តនាំយកបច្ចេកវិទ្យាចុងក្រោយ និងទំនើបកម្ម...
មន្ត្រីជាន់ខ្ពស់ របស់អាមេរិក បានទៅប្រទេស អារ៉ាប៊ីសាអូឌីតម្តងទៀត ដែលលើកនេះ គឺលោកBlinken ។ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ខែមិថុនា លោកBlinkenរដ្ឋមន្ត្រីការបរទេស អាមេរិកបានបំពេញទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត។ នេះជាការបំពេញទស្សនកិច្ច លើកទីបី នៅអារ៉ាប៊ីសាអូឌីតរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនៅឆ្នាំនេះ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោក Burns ប្រធានទីភ្នាក់ងារ ស៊ើបការណ៍ សង្ងាត់អាមេរិកនៅ ខែមេសានិងដំណើរទស្សនកិច្ច របស់លោក...
បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន និងកោះតៃវ៉ាន់ គ្រោងនឹងចាប់ផ្តើមចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងពីយន្តហោះគ្មានមនុស្សបើក (UAV) ដែលជាផ្នែកមួយនៃផែនការដើម្បីបង្កើនអន្តរប្រតិបត្តិការនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរាយការណ៍ថា បានប្តេជ្ញាចិត្តក្នុងការជំរុញការសម្របសម្រួលផ្នែកយោធា រវាងសម្ព័ន្ធមិត្តរបស់ខ្លួនក្រោមលេសថា ប្រសិនបើចិនវាយប្រហារតៃវ៉ាន់ សេណារីយ៉ូបែបនេះនឹងអំពាវនាវឱ្យបង្កើត “រូបភាពប្រតិបត្តិការទូទៅ” ដោយប្រើសមត្ថភាព...
ភ្នំពេញ ៖ កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះហើយ ប៉ុន្តែទោះបីជាមិនទាន់ ដល់កំណត់ នៃការបោះឆ្នោតក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន និងជាប្រធានគណបក្សប្រជាជនកម្ពុជា(CPP) បានទម្លាយឲ្យដឹងថា តាមការព្យាការណ៍ សមាសភាពរាជរដ្ឋាភិបាលថ្មី សម្រាប់អាណត្តិទី៧ នឹងត្រូវលិចរូបរាងនៅដំណាច់ខែសីហា ឆ្នាំ២០២៣ខាងមុខនេះហើយ ពោលក្រោយបោះឆ្នោតបន្តិច ។...
ភ្នំពេញ៖ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយថ្នាក់ជាតិ ក្នុងការខិតខំបំពេញការងារ គ្រប់មុខសញ្ញា ធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាពស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អ ។ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញលោកម៉ប់ សារិន បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មកដល់ពេលនេះ បានបង្អួចរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀត របស់សម្ដេចតេជោហ៊ុន សែន ដើម្បីសុខមាលភាព ប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់១ម៉ឺនគ្រែ នឹងបញ្ចប់ការសាងសង់ ក្នុងពេលឆាប់ៗនេះ ពោលក្នុងខែមិថុនានេះតែម្តង ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោក ឃួង ស្រេង...