អត្ថបទ

ដៃគូអាជីវកម្មធំៗ បណ្តាប្រទេសអឺរ៉ុប ណាត់ជួប ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីរឹតបន្តឹងទំនាក់ទំនង

ភ្នំពេញ៖ ឆ្លៀតឱកាសពេលដែលថ្នាក់ដឹកនាំកំពូល និងគណៈគ្រប់គ្រងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅទទួលមេដាយមាស Monde Selection ពីប្រទេសប៊ែលហ្សិក ក្រុមហ៊ុនធំៗលំដាប់ពិភពលោក ដូចជា Holland Malt និង Hopsteiner បានអញ្ជើញ ខ្មែរ ប៊ែវើរីជីស ទៅទស្សនកិច្ចពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីបន្តនាំយកបច្ចេកវិទ្យាចុងក្រោយ និងទំនើបកម្ម នៃការផលិតស្រាបៀរ និងភេសជ្ជៈ។

ក្រុមហ៊ុន Holland Malt ជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញមួយ នៅក្នុងប្រទេសហូឡង់ មានអាយុកាលជាង៣០០ឆ្នាំមកហើយ លើការផ្គត់ផ្គង់ស្រូវសាលី ដែលមានគុណភាពល្អបំផុត សម្រាប់ការផលិតស្រាបៀរ ឬឯក្រុមហ៊ុន Hopsteiner ជាក្រុមហ៊ុនផ្គត់ផ្គង់ផ្កាហប់ ដែលមានក្លិនឈ្ងុយបំផុត ដែលធ្វើឲ្យរសជាតិក្នុងស្រាបៀរ មានសារធាតុល្វីងហើយឈ្ងុយ ពេលទទួលទាន។

រហូតមកដល់ឆ្នាំ២០២៣នេះ ផលិតផល ខ្មែរ ប៊ែវើរីជីស បានទទួលមេដាយមាសសរុប ៣៣គ្រឿង ពីស្ថាប័ន Monde Selection និងស្ថាប័នអន្តរជាតិជាច្រើនទៀត ដែលបញ្ជាក់ថាគ្រប់ផលិតផល ខ្មែរ ប៊ែវើរីជីស មានគុណភាពខ្ពស់ ផលិតតាមស្តង់ដារត្រឹមត្រូវ និងរសជាតិឆ្ងាញ់បំផុត៕

To Top