បន្ទាប់ពីរំលងអស់ រយៈពេលបីឆ្នាំ លោកMusk នាយកប្រតិបត្តិ នៃក្រុមហ៊ុនTesla អាមេរិក បានជាន់លើទឹកដីប្រទេសចិនម្តងទៀត ។ នៅថ្ងៃទី៣០ ខែឧសភា លោកQinGang សមាជិក ក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយគាត់ ។ លោកMusk បានបញ្ជាក់យ៉ាង ច្បាស់ថា ក្រុមហ៊ុនTeslaប្រឆាំងនឹង “ការកាត់ផ្ដាច់ទំនាក់ ទំនងនិង...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា ប្រទេសជាច្រើន បានប្រាប់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធថា ការធ្វើតេស្តមីស៊ីល របស់កូរ៉េខាងជើង កំពុងបង្កគ្រោះថ្នាក់ ដល់សុវត្ថិភាព នៃការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងផ្លូវសមុទ្រដ៏មមាញឹកនៅក្នុងតំបន់អាស៊ីភាគឦសាន ដោយមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការជូនដំណឹងឡើយ...
ភ្នំពេញ៖ ចាប់ពីខែមិថុនា រហូតដល់ខែតុលា គឺជាពេលវេលាដ៏សំខាន់ សម្រាប់ប្រភេទត្រីធ្វើចរាចរ ផ្លាស់ទីជាច្រើនប្រភេទ បន្តពូជរកចំណី និងលូតលាស់ធំធាត់។ ក្នុងនោះ ក៏មាន ត្រីរៀលតុប និងរៀលអង្កាម ផងដែរ ដែលតំណាងឱ្យ ផលចាប់ត្រីទឹកសាបភាគច្រើន នៅក្នុងប្រទេសកម្ពុជា។ រដ្ឋបាលជលផល ដែលចុះហត្ថលេខាដោយលោក ពុំ សុថា បានចេញសេចក្តីប្រកាសបិទនេសាទ ដោយកំណត់ដែននេសាទទៅតាមតំបន់ និងពេលវេលាខុសៗ គ្នា ចាប់ពីខែមិថុនា រហូតដល់ខែតុលា ដើម្បីទុកឳកាសឱ្យត្រីបានបំពេញវដ្តជីវិតរបស់ពួកវា ផងដែរ។ ត្រីរៀលតុប ដែលមានឈ្មោះវិទ្យាសាស្ត្រ (Gymnostomus siamensis) និងត្រីរៀលអង្កាម មានឈ្មោះវិទ្យាសាស្ត្រ (Gymnostomus lobatus)។ ត្រីទាំងពីរប្រភេទនេះ ជាត្រីទឹកសាប ដែលមានរស់នៅច្រើន តាមដងទន្លេមេគង្គ និងបឹងទន្លេសាប។ វាមានប្រវែងដងខ្លួនអតិបរមា ២០ ស.ម ស៊ីសារាយ ស្លែ ពពួកអតិសខុមប្រាណ និងហ្វីតូប្លង់តុង។ រដូវវស្សាចូលមកដល់ ចាប់ពីខែឧសភា ដល់ កក្កដា ត្រីទាំងពីរប្រភេទ ចាប់ផ្តើមបន្តពូជ ទម្លាក់ពង និងញាស់ រួចបណ្តែតខ្លួន ចុះតាមលំហូរទឹកជំនន់ទន្លេមេគង្គ មកខ្សែទឹក ខាងក្រោម ចូលទៅតំបន់ទំនាបព្រៃលិចទឹកនានា ពិសេស បឹងទន្លេសាប និងទៅតំបន់ដីសណ្តទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។ ពួកវារស់នៅទីនោះ ដើម្បីរកចំណី និងលួតលាស់ធំធាត់ រហូតរដូវប្រាំងចូលមកដល់។ បើយោងតាមអ្នកស្រាវជ្រាវ ក្នុងចំណោមពងរាប់សិបម៉ឺនគ្រាប់ ដែលបានទម្លាក់ ដោយ ត្រីរៀលតុប និងរៀលអង្កាម ព្រមទាំងពពួកត្រីធ្វើចរាចរផ្លាស់ទីផ្សេងទៀត មានឳកាសញាស់ និងរស់រានមានជីវិត ដើម្បីបំពេញវដ្តជីវិតរបស់ពួកវា មិនដល់ ១% ផង។ ចាប់ពីខែតុលា ខណៈកម្ពស់ទឹកទន្លេមេគង្គ ចាប់ផ្តើមស្រកចុះ ទឹកពីបឹងទន្លេសាប ក៏ហូរត្រឡប់ចូលក្នុងទន្លេមេគង្គវិញ ហ្វូងត្រីរៀលតុប និងរៀលអង្កាម ព្រមទាំងត្រីជាច្រើនប្រភេទផ្សេងទៀត ក៏ចាប់ផ្តើមធ្វើចរាចរផ្លាស់ទី ចេញពីតំបន់ព្រៃលិចទឹកនានា ចូលនៅក្នុងទន្លេមេគង្គវិញ។ នេះជាវដ្តជីវិតរបស់ពពួកត្រីធ្វើចរាចរផ្លាស់ទី៕ ដោយៈ ឈុត ឈាណា រូបភាព៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងនគរបាលជាតិ ការពារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ មានចំនួនច្រើន ដូចពេលព្រឹត្តិការណ៍ កីឡាស៊ីហ្គេមទើបបញ្ចប់នាពេលថ្មីៗនេះ។ សូមបញ្ជាក់ថា កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមយុវជន សេដ្ឋកិច្ចកម្ពុជា បានកៀរគរសមាជិករាប់ម៉ឺននាក់ ចូលរួមគាំទ្រ និងអនុវត្តតាមគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី។ ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធាន អគ្គលេខាធិការ សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។ លោក ឡី សុភាព បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសមាជិក/សមាជិក នៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា រាប់ម៉ឺននាក់ បានប្រកាសចូលរួមគាំទ្រ គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដោយហេតុឃើញសមិទ្ធផលសេដ្ឋកិច្ច/សង្គមជាច្រើនក្នុងពេលបច្ចុប្បន្ន ដោយរាជរដ្ឋាភិបាលបានខិតខំស្រោចស្រង់អភិវឌ្ឍសេដ្ឋកិច្ចជាតិ ចាប់ពីចំណុចសូន្យនៅឆ្នាំ១៩៧៩ ដៃម្ខាងទប់របបខ្មែរក្រហម កុំឱ្យត្រឡប់មកធ្វើបានប្រជាជនវិញ ដៃម្ខាងខិតខំស្វែងរក/ការពារសន្តិភាព កសាងជាតិ ខណៈដែលកាលណោះ ក៏មានការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិថែមទៀតផង។ ប៉ុន្តែដោយសារការដឹកនាំឈ្លាសវៃ ការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឱ្យកម្ពុជាមានការរីកចម្រើន មកដល់បច្ចុប្បន្ននេះ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនជាលំដាប់។ លោក ឡី សុភាព បានបន្តថា ក្រុមយុវជនសេដ្ឋកិច្ចកម្ពុជាខាងលើពិតជាបានមើលឃើញ និងទទួលស្គាល់នូវកិត្យានុភាពជាតិ ដែលសម្ដេចតេជោ បានកសាងឡើង ក្នុងនោះមានការចូលជាសមាជិក អង្គការពិភពលោកធំៗ ការពង្រឹង/បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការលើកស្ទួយមុខមាត់ប្រទេសជាតិ ឱ្យលេចធ្លោឡើងលើឆាកអន្តរជាតិ។ ថ្នាក់ដឹកនាំ និងសមាជិក/សមាជិកនៃសមាគមយុវជនសេដ្ឋកិច្ចកម្ពុជាក៏បានប្ដេជ្ញា ចូលរួមអនុវត្តតាមច្បាប់របស់កម្ពុជា ប្រកបអាជីវកម្មដោយសុច្ចរិតភាព និងអនុវត្តតាមគោលនយោបាយសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច/សង្គមកម្ពុជា ឱ្យឈានឡើង។ មិនតែប៉ុណ្ណោះ យុវជនសេដ្ឋកិច្ចកម្ពុជា រាប់ម៉ឺននាក់នេះក៏បានប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្ទាប់ ពោលគឺបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា៕
គៀវ៖ បន្ទាប់ពីសង្គ្រាមរយៈពេល ១០ខែ ដែលជាការវាយលុកនៅលើដីយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះ សំឡេងកាំភ្លើងភាគច្រើនបានស្ងប់ស្ងាត់ហើយ នៅក្នុងទីក្រុងសមរភូមិបាក់មុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ កងទ័ពរុស្ស៊ីបានផ្អាក ដើម្បីបង្វែរក្រុមទាហានស៊ីឈ្នួល Wagner Group ដែលដឹកនាំការប្រយុទ្ធ ដើម្បីដណ្តើមយកទីក្រុងភាគខាងកើតអ៊ុយក្រែន ហើយកងកម្លាំងអ៊ុយក្រែន បានផ្អាកសមយុទ្ធមួយ ដែលទើបដណ្តើមយកតំបន់ខ្ពស់ជុំវិញទីក្រុងបាក់មុត ដើម្បីបំពេញកិច្ចការយោធាផ្សេងទៀត”។ មានតែការប៉ះទង្គិចគ្នាមួយប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅក្នុងសប្តាហ៍ទី៦៦ នៃសង្រ្គាម។អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យភាគីចិន ជួយផ្ដល់ការបណ្ដុះបណ្ដាលមន្ត្រីអធិការកិច្ច រយៈពេលយូរពាក់ព័ន្ធនឹងឧស្សាហកម្មរ៉ែ ដើម្បីពង្រឹង សមត្ថភាពមន្ត្រីអធិការកិច្ច និងគ្រូបង្គោលបន្ថែមទៀត លើការគ្រប់គ្រងលើកកម្ពស់ សុវត្ថិភាព និងសុខភាពការងារដល់អ្នកធ្វើការក្នុងឧស្សាហកម្មរ៉ែ ។ ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាងលោកវេជ្ជបណ្ឌិត ហ៊ុយ ហាន់សុង រដ្ឋលេខាធិការ និងជាតំណាង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជនល្បីល្បាញរបស់កូរ៉េខាងជើង គឺលោកស្រី Kim Yo Jong ដែលត្រូវជាប្អូនស្រីបង្កើតរបស់មេដឹកនាំ គីម ជុងអ៊ុន បានលើកឡើងថា ផ្កាយរណបចារកម្មយោធា...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ចាប់ផ្តើមទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២00...
បរទេស ៖ ប្រទេសចិន បានផ្តួចផ្តើមការជីករណ្តៅជម្រៅ ១០ គីឡូម៉ែត្រនៅក្នុងសំបកផែនដី ខណៈដែលប្រទេសនេះរុករកផ្នែកខាងក្នុង នៃភពផែនដី។ ទីក្រុងប៉េកាំងកំពុងធ្វើដំណើរយ៉ាងលឿន ក្នុងក្តីប្រាថ្នារបស់ខ្លួនក្នុងការរុករកព្រំដែនថ្មី ខណៈដែលចិនចាប់ផ្តើមបេសកកម្មដើម្បីតាមដានព្រំដែនខាងក្នុង និងខាងក្រៅនៃភពផែនដីក្នុងលំហផងដែរ។ យោងតាមសារព័ត៌មាន India Today ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រណ្តៅដែលមានជម្រៅ ១០ ០០០ម៉ែត្រ...