ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយពី ស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃ១ មិថុនានេះ គឺរដ្ឋបាលគយនៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាពអំពី “ព័ត៌មានចុះបញ្ជីក្រុមហ៊ុន ផលិតអាហារនាំចូលពីបរទេស” ។ ក្នុងនោះក្រុមហ៊ុននាំចេញ ផលិតផលជលផលធម្មជាតិដំបូងគេ នៅកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជី ដោយជោគជ័យនៅក្នុងប្រព័ន្ធ “ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិត អាហារនាំចូលពីបរទេស”។ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិ នៅក្នុងកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយ គេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា តម្លៃ ៤.១៥០ រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត តម្លៃ៣.៨៥០ រៀលក្នុងលីត្រ៕
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រ កាន់តែជិតមកដល់ហើយ ពោលគឺនៅសល់តែ១ខែ២៣ថ្ងៃទៀត ដល់ថ្ងៃ២៣កក្កដា ដែលជាថ្ងៃបោះឆ្នោត អ្វីដែលសំខាន់នោះគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោត ជាង១៣លានសន្លឹក។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១មិថុនា ។ លោកបន្តថា ការបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹកនេះ នឹងបញ្ជូនទៅប្រើប្រាស់នៅតាមការិយាល័...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានទម្លាយឲ្យដឹងថា សម្ដេចទទួលបានព័ត៌មានពិតពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស តាមរយៈមនុស្សរបស់សម្ដេចនៅជាមួយពួកគេ ខណៈមនុស្សខ្លះធ្លាប់ជេរសម្ដេចឮជាងគេ។ តាមរយៈពេលតេឡេក្រាម នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីប្រដៅពួកល្ងង់នៅក្រៅស្រុក ដែលអះអាងថា មានមនុស្សរបស់គេនៅក្បែរសម្ដេចនោះ...
ក្នុងឱកាសទិវាកុមារអន្តរជាតិ១ មិថុនា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញទៅដល់សាលា Yuying ក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដើម្បីសួរសុខទុក្ខគ្រូបង្រៀន និងសិស្សានុសិស្សនិងសម្តែងការជូនពរ ទិវាកុមារអន្តរជាតិចំពោះកុមារ និងក្មេងជំទង់នៅទូទាំងប្រទេសចិន ។ លោក Xi Jinping បានគូសបញ្ជាក់ថា...
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានចាត់ចែងការងារពន្លឿន កិច្ចកសាងប្រទេសខ្លាំងក្លាខាងការអប់រំ។ តើហេតុអ្វីត្រូវកសាង ប្រទេសចិនឲ្យទៅជា ប្រទេសខ្លាំងក្លាខាងការអប់រំ?តើប្រទេសខ្លាំងក្លាខាងការអប់រំនឹងមានអត្ថន័យអ្វីខ្លះចំពោះការ ធ្វើទំនើបកម្មតាមបែបផែនចិន?តើការដែលប្រទេសចិនក្លាយជាប្រទេសខ្លាំងក្លា ខាងការអប់រំនឹងនាំមកនូវ អ្វីខ្លះចំពោះពិភពលោក? តើហេតុអ្វីត្រូវកសាងប្រទេសចិន ឲ្យទៅជាប្រទេសខ្លាំងក្លាខាងការអប់រំ?លោក Xi Jinping ប្រធានរដ្ឋចិនបានមានប្រសាសន៍ថា ការអប់រំមានភាពរុងរឿង ប្រទេសជាតិនឹងមានភាពរុងរឿង ការអប់រំខ្លាំងប្រទេសជាតិនឹងខ្លាំង។...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី សម្រាប់គណបក្សប្រជាជនកម្ពុជា បានផ្ដាំទៅកាន់សមាជិក មួយចំនួន អោយនៅផ្ទះល្អជាង ចៀសវាង ចុះទៅតាមមូលដ្ឋាន ក្នុងគោលបំណងផ្សេង ដែលធ្វើអោយថ្នាំថ្នាក់ ចិត្តប្រជាពលរដ្ឋ ជាហេតុនាំអោយបាត់បង់ជំនឿចិត្ត លើគណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងនូវពាក្យចាស់ ពោលថា÷...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក កែតម្រូវជាបន្ទាន់នូវការអនុវត្តខុស ហើយបង្ហាញភាពស្មោះត្រង់ ចំពោះការសន្ទនា និងការប្រាស្រ័យ ទាក់ទងគ្នា រវាងយោធាទាំងពីរ។ លោកស្រីបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរថា អាមេរិកដឹងច្បាស់ណាស់ អំពីមូលហេតុ ដែលការសន្ទនាយោធា រវាងប្រទេសទាំងពីរ ប្រឈមមុខនឹងការលំបាក ។...
រសៀលថ្ងៃទី៣០ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មការសន្តិសុខជាតិមជ្ឈិមបក្ស បានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកទីមួយនៃ គណៈកម្មការសន្តិសុខជាតិ មជ្ឈិមបក្សអាណត្តិទី២០ ។ លោក Xi Jinping បានថ្លែង សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំដោយគូសបញ្ជាក់ថា ត្រូវអនុវត្តតាមស្មារតីនៃ សមាជបក្សកុម្មុយនិស្តចិនលើកទី២០ ដោយគ្រប់ជ្រុងជ្រោយ...
ទន្ទឹមនឹងពេលវេលាបង្ហូរទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រជិតចូលមកដល់ ប្រជាជនដែលស្នាក់នៅ កោះមហាសមុទ្រប៉ាស៊ីហ្វិកដែល “រកស៊ីនៅសមុទ្រ” កាន់តែព្រួយបារម្ភចំពោះបញ្ហានេះ ។ អ្នកផងទាំងពួងរំពឹងទុកថា អង្គការថាមពលបរិមាណូអន្តរជាតិ(IAEA)ដែលកំពុងត្រួតពិនិត្យនៅប្រទេសជប៉ុន អាចធ្វើការត្រួតពិនិត្យប្រកបដោយសត្យានុម័ត យុត្តិធម៌និងស្មារតីវិជ្ជាជីវៈ ចំពោះវិស្វកម្មបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុន ដើម្បីគាំពារសន្តិសុខអន្តរជាតិ ។ ចាប់តាំងពីថ្ងៃទី២៩ ខែឧសភាតទៅ ក្រុមអ្នកជំនាញនៃអង្គការថាមពលបរិមាណូអន្តរជាតិ(IAEA)នឹងបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅប្រទេសជប៉ុន...