ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ កុម្ភៈនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥០០នាក់ ចូលរួមដង្ហែរ ។ ក្នុងឱកាសបិទយុទ្ធនាការនេះដែរ...
បរទេស៖ កីឡាករបាល់ទាត់ ប្រេស៊ីល ដែលចូលនិវត្តន៍ លោក Dani Alves ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំកន្លះ ដោយតុលាការអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទរំលោភនារីម្នាក់ នៅក្នុងក្លឹបរាត្រី Barcelona ក្នុងឆ្នាំ ២០២២ ។ យោងតាមសារព័ត៌មាន...
ហ្គាហ្សា៖ ប្រភពវេជ្ជសាស្ត្រក្នុងតំបន់ បានប្រាប់ស៊ីនហួរនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៧ នាក់បានស្លាប់ និងជាង ៣៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពបានបន្ថែមថា ការខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត ហើយអ្នករងរបួសរួមមានស្ត្រី និងកុមារ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពបានបន្ថែមថា ជនរងគ្រោះដែលជាសះស្បើយទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រជុំ និងពិភាក្សាការងារជាមួយ លោក ខិនរ៉ូ អ៊ីស៊ុ ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មាធិការនាយករបស់មន្ទីរពេទ្យកុមារអង្គរ នៅទីស្តីការក្រសួងសុខាភិបាល កាលពីថ្ងៃ២២ កុម្ភៈ ។ ក្នុងជំនួបនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់មន្ទីរពេទ្យកុមារអង្គរ ដែលតែងតែសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល...
ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ល្បីឈ្មោះ ខាងធ្វើម្ហូបនៅតាមបណ្តាញសង្គម ឈ្មោះ ប៉ាហ្វីដូ (PaFiDo) បានបើករថយន្ដស៊េរីទំនើបម៉ាក់ Lamborghini ពាក់ស្លាក លេខកម្ពុជា F.R.999 បើកបុកម៉ូតូ HONDA Dream ពាក់ស្លាកលេខសៀមរាប 1V-9127 បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែង ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធ រុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ...
ម៉ូស្គូ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងមិនមានភាពប្រសើរឡើង ក្នុងប៉ុន្មានឆ្នាំខាងមុខ និងសូម្បីតែច្រើនទសវត្សរ៍ខាងមុខក៏ដោយ។ លោក Medvedev បានលើកឡើងថា “ជំហរបច្ចុប្បន្នរបស់ខ្ញុំ អនុញ្ញាតឱ្យខ្ញុំនិយាយយ៉ាងច្បាស់លាស់ និងបើកចំហជាងអំឡុងពេលផ្សេងទៀត” ដោយបន្ថែមថា តាមទស្សនៈរបស់លោក វានឹងមិនអាចទៅរួចទេ សម្រាប់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យប្រសើរឡើង...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២២ ខែកុម្ភៈនេះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានកើនឡើងដល់ ២៩,៤១០នាក់ និង៦៩,៤៦៥នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើង។ ប្រភពបានបន្ថែមថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៧នាក់ និងរបួស ១៣២នាក់ផ្សេងទៀតក្នុងរយៈពេល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលក់អាវុធ និងទំនាក់ទំនងយោធាជាមួយនោះតៃវ៉ាន់។ យោងតាមរបាយការណ៍ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលើការលក់ប្រព័ន្ធ តភ្ជាប់ទិន្នន័យយុទ្ធសាស្ត្រកម្រិតខ្ពស់តម្លៃ ៧៥លានដុល្លារ ទៅកាន់កោះតៃវ៉ាន់។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានថា...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានឲ្យដឹងថា ប្រទេសជប៉ុនកំពុងពិចារណាផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៣២ លានដុល្លារសម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្រ្ទីប ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បន្ដអូសបន្លាយ។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅឯការប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន ២០ក្រុមនៅទីក្រុង Rio de Janeiro លោកស្រី Kamikawa បានសម្តែងនូវ “ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ” អំពី...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រៅពីវិធានការបន្ទាន់ចំនួន៣ចំណុច ចំពោះករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមហើយ រដ្ឋបាលខេត្តក៏បាននិងកំពុង សិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀតផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗរដ្ឋបាលខេត្ត បានចាត់តាំង លោក...