នៅថ្ងៃទី ៥ ខែមីនា របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ ២០២៤ ដែលរដ្ឋាភិបាលចិនបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដែលជាស្ថាប័នសិទ្ធិអំណាចកំពូលរបស់ប្រទេសចិន យកមកពិនិត្យពិភាក្សាបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ វិនិយោគិនអន្តរជាតិជាច្រើនមានការយល់ដឹងកាន់តែច្បាស់អំពីគោលដៅនិងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ។ បច្ចុប្បន្ននេះ កម្លាំងចលករនៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ ហើយការប៉ាន់ប្រមាណចំពោះល្បឿនកំណើនជាសកលរបស់គ្រឹះស្ថានអន្តរជាតិជាច្រើនសុទ្ធតែទាបជាង ៣ ភាគរយ ។ ប្រទេសចិនបានកំណត់គោលដៅរំពឹងទុកនៃកំណើន GDP ក្នុងឆ្នាំនេះ គឺ...
ភ្នំពេញ៖ នាដើមខែមីនា ឆ្នាំ២០២៤នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងបានប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងយុវជនមានពិការភាពចំនួនជាង៤០០បន្ថែមទៀត ក្នុងខេត្តព្រៃវែង ដើម្បីចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជំហានទី២ដោយឥតគិតថ្លៃ។ បើតាមវិទ្យាស្ថានបានបញ្ជាក់ថាការផ្តល់ជូនការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈការសម្រាប់សិក្ខាកាមចំនួន៤២០នាក់ក្នុងជំហានទី២នេះ រួមមានជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំនិងជួសជុលរថយន្ត សេវាកម្មសម្អាងកាយ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការធ្វើម្ហូបខ្មែរ ការកែច្នៃបន្លែនិងផ្លែឈើជាដើម ដោយសិក្ខាកាមអាចសិក្សាពីថ្ងៃចន្ទ ដល់សុក្រ ទៅតាមវេនសិក្សាចំនួនពីរ វេនល្ងាច និងព្រឹក។ យុវជនដែលអាចចុះឈ្មោះរៀនជំនាញនេះបានគឺត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើង...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៥ ខែមីនា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចូលឈ្មោះសមាជិកថ្មីនៃរបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ១៦៦ ២៨០នាក់។ នេះបើតាមការបញ្ជាក់ពី លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់បន្ថែមថា...
ភ្នំពេញ៖ ក្រុមប្រឹក្សាអ្នកច្បាប់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅសាល C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ។...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanual Macron បានអំពាវនាវឱ្យសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនបង្ហាញភាពក្លាហានបន្ថែមទៀត ខណៈដែលពួកគេប្រឈមមុខនឹងការគំរាមកំហែងកើនឡើងពីកងកម្លាំងរុស្ស៊ី “មិនអាចបញ្ឈប់បាន” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃអង្គារទៅកាន់ជនជាតិបារាំងនៅក្នុងទីក្រុង Prague សាធារណរដ្ឋឆែក, លោក Macron បានអះអាងថា បណ្តាប្រទេសអឺរ៉ុបត្រូវតែបង្កើនការគាំទ្ររបស់ពួកគេចំពោះទីក្រុងគៀវក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោកបាននិយាយថា...
រសៀលថ្ងៃទី ៥ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Jiangsu នៃកិច្ចប្រជុំលើកទី ២ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដោយគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលជាបេសកកម្មចម្បង និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌក្នុងតំបន់។ លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីជាតម្រូវការផ្ទៃក្នុងនិងចំណុចផ្តោតសំខាន់សម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានក្លាយទៅជានិន្នាការយ៉ាងសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម...
អង់ការ៉ា៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានឲ្យដឹងថា តួកគី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលបន្ទុករបស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃយន្តការធានា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Erdogan បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មានរួមមួយ ដែលមានការចូលរួមដោយ លោកប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស នៅរដ្ឋធានីអង់ការ៉ាថា “វាច្បាស់ណាស់ថាសន្តិភាព...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ ផ្លូវទាំង៥ខ្សែនោះ រួមមាន ៖ ខ្សែទី១/ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់...
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី៦ ខែមីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីករណីពលរដ្ឋខ្មែរ ជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ បណ្ដាលឲ្យរបួសធ្ងន់ ២នាក់ និងរបួសស្រាល២៣នាក់ ។ បើតាមក្រសួងការបរទេសទទួលបានពីស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ គឺថា កាលពីថ្ងៃទី៣ មីនា មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វើដំណើរពីកន្លែងស្នាក់នៅ ស្ថិតក្នុងភូមិខ្លងម៉ាហ្វៃ ដើម្បីទៅធ្វើការនៅស្រុកណាឌី ខេត្តប្រាជីនបុរីប្រទេសថៃ។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យពលករខ្មែររងរបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។...
បរទេស៖ ក្រុមឆ្វេងនិយមស្រមោលមួយក្រុមបាននិយាយថាខ្លួននៅពីក្រោយការសង្ស័យថាមានការដុតបំផ្លាញរោងចក្រ ក្រុមហ៊ុន Tesla ដ៏ធំមួយនៅជិតក្រុងប៊ែរឡាំង។ អាជ្ញាធរ និងម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk បានថ្កោលទោសសកម្មភាពរបស់ “ភេរវករ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អាជ្ញាធរ និងក្រុមហ៊ុនបាននិយាយថា អគារ...