ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើការណែនាំដល់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពតាមកាស៊ីណូ KTV បៀរហ្គាដិន និងរង្គសាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការជួញដូរមនុស្ស។ ក្នុងពិធីបិទកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ បូកសរុបលទ្ធលការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធររុស្ស៊ីមិនបានដឹងអ្វីសោះ អំពីការបរាជ័យដែលត្រូវបានចោទប្រកាន់ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចែករំលែកព័ត៌មានស្តីពីការគំរាមកំហែងនៃការ វាយប្រហារភេរវកម្មនៅទីក្រុងមូស្គូ។ សេចក្តីថ្លែងការណ៍របស់លោក Peskov បានឆ្លើយតបទៅនឹងអត្ថបទមួយរបស់ The New York Times ដែលដកស្រង់ប្រភពអនាមិកបានអះអាងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត New York Times បានអះអាងថាការខ្វះទំនុកចិត្តរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានរារាំងទីក្រុងវ៉ាស៊ីនតោន ពីការចែករំលែកព័ត៌មានសម្ងាត់ទាំងអស់ដែលខ្លួនមានអំពីការវាយប្រហារភេរវកម្ម ដែលនឹងត្រូវកើតឡើងនៅទីក្រុងមូស្គូ។ ខ្មាន់កាំភ្លើង៤នាក់ បានបើកការវាយប្រហារភេវរកម្ម ដោយការសម្លាប់រង្គាលដ៏បង្ហូរឈាម ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររុស្ស៊ី កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលពួកគេបានផ្ទុះអាវុធ នៅឯកន្លែងប្រគុំតន្ត្រីដ៏ធំមួយ នៅខាងក្រៅរដ្ឋធានី មុនពេលដុតអគារហើយជាលទ្ធផល មនុស្សដល់ទៅ ១៤៣នាក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការធ្វើតេស្តតាមដានសារធាតុគ្រឿងញៀន ត្រូវបានគេរាយការណ៍ថា ត្រូវបានគេរកឃើញនៅក្នុងសំណាកឈាម ដែលយកពីជនសង្ស័យទាំង ៤នាក់ ដែលជាអ្នកវាយប្រហារភេរវកម្មកាលពីសប្តាហ៍មុន នៅឯសាលប្រគុំតន្ត្រីរុស្ស៊ីក្បែរទីក្រុងមូស្គូ។ ការអះអាងនេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ពីសារព័ត៌មានអនឡាញ Baza ដែលបានលើកឡើងពីប្រភពអនាមិក ដែលរាយការណ៍ថាមានព័ត៌មាន ខាងក្នុងអំពីការស៊ើបអង្កេតកំពុងបន្ត លើការសម្លាប់រង្គាលនៅសាលាក្រុង Crocus។ ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីការផ្ទុះឡើងដែលបាន ឆក់យកជីវិតមនុស្សជាង...
ភ្នំពេញ៖ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការតំណាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Nur Herzazzila Ghazali ទទួលបន្ទុកកិច្ចការស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ អញ្ជើញចូលរួមកម្មវិធី Malaysian Ramadan Bazaar ដែលមានរយៈពេល២ ថ្ងៃ ចាប់ថ្ងៃទី២៩...
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តទាំងអស់ជួយពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមជារៀងរាល់ឆ្នាំ។ យោងតាមសេចក្តីជូនដំណឹង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន ស្នើសុំឱ្យអភិបាល រាជធានី-ខេត្ត ចាត់តាំងកម្លាំងជំនាញ ក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដី ដែលត្រូវបានកាប់គាស់...
កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ទាំងអស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត ជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ៕
ម៉ូស្គូ៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយអំពើភេរវកម្មនៅក្នុងក្រុងម៉ូស្គូ បានកើនឡើងដល់១៤៣នាក់ហើយ ។ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។ ក្រសួងសង្គ្រោះស្ថានការណ៍របស់ប្រទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារកាលពីថ្ងៃសុក្រ បានកើនឡើងដល់១៤៣នាក់ ក្រោយពីខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅសាលប្រគំតន្ត្រីមួយកន្លែងនៅជាយក្រុងម៉ូស្គូ ។ ក្រោយការស្លាប់ពលរដ្ឋនៅក្នុងពេលវាយប្រហារនេះដែរ មេដឹកនាំរុស្ស៊ី លោក ពូទីន បានប្តេជ្ញាថា នឹងធ្វើការស៊ើបអង្កេត...
បរទេស: ហ្វីលីពីនបាននិយាយថា ខ្លួននឹងចាត់វិធានការសងសឹកប្រឆាំងនឹងអ្វីដែលប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃព្រហស្បតិ៍បានហៅថា “ការវាយប្រហារដ៏គ្រោះថ្នាក់” ដោយនាវារបស់ប្រទេសចិនមកលើនាវារបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដែលជាករណីចុងក្រោយបំផុតនៃភាពតានតឹងរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងពេលដែលហ្វីលីពីនចាត់ទុកជម្លោះរបស់ខ្លួនជាមួយចិនថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន, ទីក្រុងប៉េកាំងបានចោទប្រកាន់នាវាហ្វីលីពីនថាបានឈ្លានពានចូលទៅក្នុងដែនទឹករបស់ចិន ហើយបានព្រមានក្រុងម៉ានីលថា ចិននឹងការពារអធិបតេយ្យភាពរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X...
ភ្នំពេញ៖កម្មករនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ទាំងអស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សប្បាយចិត្ត ជាខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះកម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា)ទាំងអស់ បានអរគុណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែខិតខំបំពេញការងារ និងគិតគូរពីសុខទុក្ខរបស់កម្មកររហូតដល់ដោះស្រាយបញ្ហាជូនកម្មករដោយជោគជ័យនៅថ្ងៃនេះ។ លោកស្រី ទី សុភ័ណ្ឌ ដែលជាកម្មកររោងចក្រ...