ភ្នំពេញ៖ ក្នុងរយៈពេល៦ខែចុងក្រោយនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារ និងអាចបង្កើតការងារចំនួន១៨០ ២២៥កន្លែង។ បើប្រៀបធៀបរយៈពេល៦ខែដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន ៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលយកសំណើររបស់ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែន លើការស្នើសុំពង្រីកទីតាំង ទុកមួយដុំសិន ដោយមិនទាន់ឆ្លើយតបបែបណានៅឡើយ ខណៈរដ្ឋមន្ត្រីលើកថា មន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងមានការលំបាក អំពីទីតាំងចំណតរថយន្តនិងម៉ូតូ ក៏ដូចជាការិយាល័យធ្វើការ ស្របពេលដែលក្រសួងមានទីតាំងល្អនៅចំកណ្តាលក្រុង ប៉ុន្តែតូចចង្អៀត ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ...
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសដឹកនាំ កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃទី៨ មេសា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តផ្តាំផ្ញើសារទៅកាន់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសអំពីការពិសារជាតិខ្លាញ់ ស្ករ និងអំបិល បន្តិចបន្តួចបានហើយ ដើម្បីសុខភាពល្អអាយុយឺនយូរ ទៅថ្ងៃអនាគត។ សាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានបន្តលើកឡើង អំពីការបន្តផ្សព្វផ្សាយសារអប់រំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ពលរដ្ឋអ៊ុយក្រែនត្រូវតែដឹងថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ នឹងអាចគេចផុតពីការចល័ត ខណៈយោធារបស់ទីក្រុងគៀវ ទទួលរងការខ្វះខាតបុគ្គលិក នេះបើយោងតាមការបញ្ជាក់ដោយ មេបញ្ជាការកងទ័ពជើងគោក លោក Aleksandr Pavlyuk បានព្រមាននៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃចន្ទ។ រំលឹកដែរថាកាលពីថ្ងៃពុធសប្តាហ៍មុន អ៊ុយក្រែនបានបន្ទាបអាយុយោធាពី ២៧ ទៅ ២៥ ឆ្នាំ...
ភ្នំពេញ ៖ យោងតាមរបាយការណ៍ និងការព្យាករណ៍ តាមរយៈក្រសួងផែនការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ទៅថ្ងៃខាងមុខ អាត្រាប្រជាជនវ័យជំទង់ទាបជាងវ័យជរា ឬមនុស្សចាស់ ដែលកត្តានេះអាចនឹងធ្វើឲ្យកម្ពុជា ជួបផលប៉ះពាល់ដល់អាត្រាកង្វះខាត ធនធានកម្លាំងពលកម្មមនុស្សពេញវ័យ ការណ៍នេះហើយ ទើបបានជាសម្តេចបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានធនធានគ្រប់គ្រាន់ គួរបន្តយកកូនបន្ថែមទៀត ។ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារ...
ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តយុទ្ធនាការ ផ្សព្វផ្សាយ អំពីកម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និង វិជ្ជាជីវៈវគ្គទីពីរទៅដល់យុវជន ក្រុមគោលដៅតាមសហគមន៍ ដើម្បីផ្តល់ព័ត៌មានអំពីការ សិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមប្រចាំខែ ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានចាប់ផ្តើមតាំងពីដើមខែមីនា ឆ្នាំ២០២៤ដើម្បីបន្តជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ បានចូលសិក្សានៅវគ្គទី២ ខណៈដែលវគ្គទី១នឹងបញ្ចប់នៅខែឧសភា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា បច្ចុប្បន្នធ្វើអ្វីៗ គឺផ្អែកវិទ្យាសាស្ដ្រទាំងអស់ មិនអាចយកគ្រូទាយ មកទស្សន៍ទាយបានឡើយ ត្រូវមានផែនការយូរអង្វែង ព្រមទាំងតាមដានការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងការប្រែប្រួលលើពិភពលោក ។ នាឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅ អនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នាថ្ងៃទី៩...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យលោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រប្រចាំអាស៊ីប៉ាស៊ីហ្វិក (KSI) និងប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕
គៀវ៖ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានបដិសេធទៅលើការចោទប្រកាន់ថា ក្រុងគៀវ មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (ZNPP)។ លោក Andriy Yusov អ្នកនាំពាក្យរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ យោធារបស់អ៊ុយក្រែន ត្រូវបានដកស្រង់សម្តីដោយសេវា សារព័ត៌មាននៃនាយកដ្ឋានស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិអ៊ុយក្រែនថា “ប្រទេសអ៊ុយក្រែន មិនបានជាប់ពាក់ព័ន្ធក្នុងការបង្កហេតុ ប្រដាប់អាវុធណាមួយនៅលើទឹកដីនៃ ZNPP...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នេះ បានអមដំណើរលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិដូង...