ភ្នំពេញ ៖ ដោយសារប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយ ជាញឹកញាប់អំពីព្រែកជីកតេជោហ្វូណនរបស់ក្រុមមនុស្សមួយចំនួនថា នឹងសម្រួល ដល់កងទ័ពជើងទឹកចិននោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្ស ប្រជាជនកម្ពុជា បានដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើ៦ចំណុចពាក់ព័ន្ធព្រែកជីកនេះ ។ ក្នុងបណ្តាញសង្គមទាំងតេឡេក្រាម និងហ្វេសប៊ុកនាថ្ងៃ៩ មេសានេះ សម្តេចតេជោ លើកឡើងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានអំពាវនាវឱ្យ មានមូលដ្ឋានសន្តិសុខជាតិ ដើម្បីនិរទេសជនជាតិចិនម្នាក់ ដែលបានរស់នៅក្នុងប្រទេសអស់រយៈពេល ២០ឆ្នាំ ។ មេធាវីរបស់នាងបានប្រាប់ អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទអំពីដំណឹងនេះ។ ស្ត្រីអាយុ៥៧ឆ្នាំ បានធ្វើការជាអ្នកកាសែត ហើយត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយស្ថានទូតចិន និងមនុស្សដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលចិន នេះបើយោងតាមការផ្សាយ របស់ទូរទស្សន៍សាធារណៈស៊ុយអែត SVTដែលទោះបីជាយ៉ាងណានាង មិនត្រូវបានគេបញ្ចេញឈ្មោះទេ។ លោកបានប្រាប់អ្នកសារព័ត៌មានថា...
ភ្នំពេញ៖ ក្នុងសម័យប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ សមិទ្ធិផល និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានបង្ហាញក្នុងសម័យប្រជុំ ហើយកម្ពុជា រក្សាបន្តប្ដេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សបន្ថែមទៀត ក្នុងព្រំដែននីតិរដ្ឋ និងស្ថាប័នទទួលខុសត្រូវ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។ សេចក្តីប្រកាសឲ្យដឹងទៀតថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥៥ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំ សរុបចំនួន៥៧...
ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តុវត្តភ្នំ” នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៣-១៦ មេសា ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី...
កំពង់ចាម ៖ មន្ត្រីរាជការវិស័យអប់រំ និងវិស័យសុខាភិបាល ចំនួនជាង ៧០០ នាក់មកពីខេត្តចំនួន ៧ ដើម្បីចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយនីតិវិធី និងវិធីសាស្រ្តអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលពិធីនេះប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ក្រុមអធិបតីភាព...
ភ្នំពេញ៖ ឈរលើគោលការណ៍ជួយត្រលប់ទៅសង្គម ដែលជាគុណតម្លៃស្នូល មិនអាចខ្វះបានរបស់ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង បានឧបត្ថម្ភបង់អង្គុយចំនួន ១៥០បង់ និងភេសជ្ជៈ សរុបចំនួន ៧៥០ កេស ដល់ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា...
ភ្នំពេញ ៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការបម្រែបម្រួលអាកាសធាតុ នឹងនៅជាមួយប្រជាពលរដ្ឋ ជារៀងរហូត ដោយពុំមានការថយ ក្រោយវិញបានទេ ។ ការលើកឡើងរបស់លោកនេះ ក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាថ្ងៃទី៩ មេសា នៅសាលាខេត្ដសៀមរាប ។ លោកបន្តថា ការបម្រែបម្រួលអាកាសធាតុ...
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស នៅតែមមាញឹកក្នុងការប្រគល់រង្វាន់ រថយន្តបកកេស ស៊េរីថ្មី ជូនទៅដល់អតិថិជន កំពូលសំណាងរបស់ខ្លួន ដែលបានជាវផលិតផលរបស់ ខ្មែរ ប៊ែវើរីជីសយកទៅពិសា រួមមាន CAMBODIA BEER ភេសជ្ជប៉ូវកម្លាំង វើក និងទឹកក្រូច អាយស៍។ ការប្រគល់រង្វាន់រថយន្តទាំងនេះ គឺក្រុមការងារមានការរួសរាន់ជាខ្លាំង ដើម្បីឱ្យអតិថិជនរបស់ខ្លួន បានយករថយន្តនេះទៅប្រើប្រាស់...
នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២ មេសានេះ បានប្រកាស ពីការរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំ បងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្លុកណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិកលោកស្រី Julianne Smith បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចំនួន ១២នៅ មិនទាន់បានបំពេញតាមការសន្យា ក្នុងការចំណាយ ២ភាគរយនៃ GDP របស់ពួកគេលើវិស័យការពារជាតិនៅឡើយទេ។ អង្គការណាតូបានកំណត់គោលដៅ ពីរភាគរយនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រ ដោយសហរដ្ឋអាមេរិកនៅក្នុងទីក្រុងគៀវ បានឈានដល់ជម្លោះ Donbass ។...