ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤បានអញ្ជើញធ្វើដំណើរ ទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួលនិងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស ដើម្បីត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បេសកកម្មរបស់ លោកឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ មានការអញ្ជើញចូលរួមពី លោក ហេង...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិនៃក្រុម Quad បានឲ្យដឹងថា សហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសកំពុងពិចារណា ធ្វើការជាមួយប្រទេសជប៉ុនលើ ការអភិវឌ្ឍន៍រួមគ្នានៃបច្ចេកវិទ្យាការពារជាតិ កម្រិតខ្ពស់តាមរយៈភាពជាដៃគូ សន្តិសុខត្រីភាគីរបស់ពួកគេ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការពង្រីក យោធារបស់ប្រទេសចិន។ សេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយប្រមុខការពារជាតិ នៃប្រទេសទាំងបីបានឲ្យដឹងថា “ការទទួលស្គាល់ភាពខ្លាំងរបស់ជប៉ុន និងភាពជាដៃគូការពារទ្វេភាគី ដ៏ជិតស្និទ្ធជាមួយប្រទេសទាំងបី យើងកំពុងពិចារណាកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន...
ប៉េកាំង៖ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ទៅកាន់ប្រទេសចិន ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ នូវការព្រួយបារម្ភរបស់ខ្លួនចំពោះ ភាគីសហរដ្ឋអាមេរិក អំពីការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកលើក្រុមហ៊ុនចិន ពន្ធគយលើទំនិញរបស់ចិន និងការរឹតបន្តឹងលើការវិនិយោគ នៅក្នុងប្រទេសចិន។ ថ្លែងក្នុងសន្និសីទសារព័ត៌មានទាក់ទង នឹងដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមេសា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក...
តូក្យូ៖ យោធាហ្វីលីពីនបានឲ្យដឹងថា ខ្លួនបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា ជាមួយប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី នៅក្នុងសមុទ្រចិនខាងត្បូង ដែលនាំឱ្យប្រទេសចិន ចាប់ផ្តើមការល្បាតជើងទឹក និងផ្លូវអាកាសជាការឆ្លើយតប។ សមយុទ្ធរបស់ប្រទេសទាំងបួន ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសហ្វីលីពីន បានបង្ហាញពី “ការប្តេជ្ញាចិត្តរបស់ប្រទេសនានា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងការគាំទ្រដល់ ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ តាមរយៈសមយុទ្ធអន្តរប្រតិបត្តិការក្នុងដែនសមុទ្រ”។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនស្វែងរកការផ្តាច់ចេញពី ប្រទេសចិននោះទេ ហើយថា ដំណើរទស្សនកិច្ចចុងក្រោយបំផុតរបស់លោកស្រី ទៅកាន់ប្រទេសអាស៊ីនេះ បានដាក់ទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគីកាន់តែរឹងមាំ ខណៈពេលដែលជំរុញទីក្រុងប៉េកាំង ឱ្យដោះស្រាយបញ្ហាលើសចំណុះរបស់ខ្លួន នៅក្នុងឧស្សាហកម្មមួយចំនួន។ នៅក្នុងសន្និសិទសារព័ត៌មានទីក្រុងប៉េកាំង ស្តីពីដំណើរទស្សនកិច្ចនៅប្រទេសចិន រយៈពេល ៦ថ្ងៃរបស់លោកស្រីរហូតដល់ថ្ងៃអង្គារ ដែលជាលើកទីមួយចាប់តាំងពីខែកក្កដាឆ្នាំមុន លោកស្រី...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានទៅដល់សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃចន្ទសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងដោយមេដឹកនាំជប៉ុន ក្នុងរយៈពេល ៩ឆ្នាំ ដោយបានគូសបញ្ជាក់ ពីសារៈសំខាន់កាន់តែខ្លាំងឡើង នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ លោក គីស៊ីដា គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនៅទីក្រុងវ៉ាស៊ីនតោន ហើយនឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមគ្នា នៃសភានៅថ្ងៃបន្ទាប់ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជប៉ុន។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានថ្លែងថា ក្នុងបណ្ដាប្រទេសអាស៊ាន មិនព្រួយបារម្ភអំពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួន ជាប្រទេសផលិតស្រូវ។ នាឱកាសអនុញ្ញាតឲ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក...
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ាសួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ជាអគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រគល់ជូនថវិកាចំនួន ១៣០លានរៀល (មួយរយសាមសិបលានរៀល) ជាលើកទី៨ ដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្រ្គោះនិងជាក្តីសង្ឃឹមដ៏ធំធេងសំរាប់កុមារកម្ពុជា៕
ភ្នំពេញ៖ ព្រឹត្តិការណ៍ មហាសង្ក្រាន្ត ញុំាហ្វេសតា Sangkran By NhamFesta ទទួលបានភាពជោគជ័យ និងការគាំទ្រ និងចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ជ្រោយចង្វារ គួរអោយកត់សំគាល់ រយៈពេលបីថ្ងៃកន្លងមកនេះ ដែលបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមុិន សហការជាមួយនឹង Unbox Marketing នៅទីតាំងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី កាលពីថ្ងៃទី...