ភ្នំពេញ ៖ លោក មុត ចិន្តា នាយកវិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគ តេជោសែនស្វាយរៀង បានអះអាងថា ក្រោយធ្វើតេស្ត វាយតម្លៃសមត្ថភាព បញ្ចប់វគ្គ១ (C1) ១០០% នៃសិក្ខាកាមចំនួន ១២២នាក់ សុទ្ធតែមានការងារធ្វើ និងមួយចំនួនកំពុងហាត់ការ នៅតាមក្រុមហ៊ុន និងសហគ្រាសនានា។ លោក មុត...
ពោធិ៍សាត់ ៖ កម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅម៉ោងប្រមាណ ជា១និង៣នាទីរសៀលថ្ងៃ២១ ឧសភានេះ បានចាប់ខ្លួន បានជនសង្ស័យម្នាក់ ជាឃាតកដែលបានកាប់សម្លាប់ស្ត្រីរងគ្រោះ ជាម្ចាស់បំណុលនៅនឹងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃ១៩ ឧសភា ស្ថិតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល...
កំពង់ចាម ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវជនបទ១ខ្សែ ដែលស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់របស់អាជ្ញាធរខេត្ត តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ នាឱកាសអញ្ជើញចុះត្រួតពិនិត្យនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្តកំពង់ចាម មន្ទីរនិងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។ ផ្លូវមួយខ្សែនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៦...
ប្រទេសឥណ្ឌូនេស៊ី ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកា ទឹកពិភពលោកលើកទី១០ ដែលប្រព្រឹត្តទៅពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សូមជម្រាបថា វេទិកាទឹក ពិភពលោក បានបង្កើតឡើង ដោយក្រុមប្រឹក្សាទឹកពិភពលោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ...
ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញសង្គម ជុំវិញករណីលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ នៅអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកា ក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីម៉ានីជ័យ ខេត្តកំពង់ស្ពឺ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ម៉ារី ហេលេន ល័រហ្សង (Marie Hélène LOISON) អគ្គនាយិការង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបន្ថែមទៀត ។ ក្នុងជំនួបជាមួយសម្តេចធិបតី នៅវិមានសន្តិភាព...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង អង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបង្ការអំពើប្រល័យពូជសាសន៍ បានថ្លែងថា ជោគជ័យរបស់កម្ពុជា នៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)...
ម៉ូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ី បានសម្រេចចិត្តផ្អាកការហាមឃាត់ លើការនាំចេញប្រេងសាំង ដែលបានណែនាំកាលពីដើមឆ្នាំនេះ។ យោងតាមសេចក្តីថ្លែងការណ៍នេះ រដ្ឋាភិបាលរុស្ស៊ីបានអនុញ្ញាតឱ្យ ក្រុមហ៊ុនផលិតប្រេងឥន្ធនៈនាំចេញ ប្រេងសាំងជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៣០ ខែមិថុនា ហើយការហាមឃាត់នឹងនៅតែ មានសម្រាប់រយៈពេលចាប់ពីថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី៣១ ខែសីហា។ រដ្ឋាភិបាលបានពន្យល់ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយសារតែការផ្គត់ផ្គង់ប្រេងសាំង គ្រប់គ្រាន់នៅលើទីផ្សារក្នុងស្រុក ក៏ដូចជាដើម្បីការពាររោងចក្រ ចម្រាញ់ប្រេងមួយចំនួនពីការកាត់បន្ថយ...
យូអិន៖ អ្នកសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ាលោក Tor Wennesland បានអំពាវនាវឱ្យមានការចរចា ឡើងវិញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ លោក Wennesland បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ខ្ញុំជំរុញឱ្យភាគីទាំងពីរបង្កើន កិច្ចខិតខំប្រឹងប្រែងទាំងអស់ឡើងវិញ ហើយត្រឡប់ទៅតុចរចាភ្លាមៗ និងដោយស្មោះត្រង់”។ លោកបានលើកឡើងថា “ប្រសិនបើការពិភាក្សាមិនដំណើរការឡើងវិញទេ ខ្ញុំខ្លាចអាក្រក់បំផុតសម្រាប់ ជនស៊ីវិលដែលលាក់ខ្លួន និងគួរឱ្យភ័យខ្លាចនៅក្នុងទីក្រុងរ៉ាហ្វា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញជំហរទន្ទឹងរង់ចាំ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកឌិន ថាញ់មិន ដែលទើបជាប់ឆ្នោតជាប្រធានសភាវៀតណាមថ្មី ក្រោមគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាព ប្រពៃណី ការយោគយល់គ្នាទៅវិញទៅមក ។ ការរង់ចាំធ្វើការជាមួយប្រធានរដ្ឋសភាថ្មីដែលមានប្រទេសជិតខាងកម្ពុជារបស់សម្តេចតេជោ ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរនាថ្ងៃ២១ ឧសភានេះ ជូន លោក ង្វៀន...