យេរ៉ុយសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែល បានប្តេជ្ញាថា នឹងកម្ចាត់មេដឹកនំាថ្មីរបស់ក្រុមហាម៉ាស់ គឺលោក Yahya Sinwar ដែលជាមេខ្លោងនៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលត្រូវបានក្រុមនេះធ្វើការតែងតាំងកាលពីពេលថ្មីៗនេះ ដោយបានបង្កើនភាពតានតឹងនៅក្នុងតំបន់ ខណៈដែលសង្រ្គាមនៅតំបន់ហ្គាហ្សា បានឈានចូលដល់ខែទី១១ ហើយ គិតត្រឹមថ្ងៃពុធ។ ការតែងតាំងលោក Sinwar ដើម្បីដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានធ្វើឡើងនៅគ្រាដែលអ៊ីស្រាអ៊ែល បានត្រៀមលក្ខណៈសម្រាប់ធ្វើការសងសឹកអ៊ីរ៉ង់ ដែលមានសក្តានុពលលើការសម្លាប់អ្នកស្នងតំណែងមុនរបស់គាត់ គឺលោក...
បរទេស៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុនបាននិយាយថា ការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បានវាយប្រហារភាគនិរតីប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ បន្ទាប់មកក៏មានរលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់ ៥០សង់ទីម៉ែត្រ បន្ទាប់ពីការណែនាំអំពីរលកយក្សស៊ូណាមិត្រូវបានចេញសម្រាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកដែលលាតសន្ធឹងដល់ភាគខាងលិចនៃប្រទេស។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅវេលាម៉ោង ៤:៤៣នាទីរសៀល ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីបានកើតឡើងនៅជម្រៅប្រហែល ៣០គីឡូម៉ែត្រពីខេត្ត Miyazaki...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ តាមបណ្តាញសង្គមផ្លូវការ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in...
ក្រូអាត៖ ទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ថា មានករណីភ្លើងឆេះព្រៃដ៏ធំមួយបានកើតឡើង ហើយភ្លើងនោះបានបន្តឆេះរាលដាល នៅក្នុងក្រុង Sibenik របស់ប្រទេសក្រូអាត។ ក្រុមអាជ្ញាធរក្នុងប្រទេសក្រូអាត បានព្យាយាមទប់ស្កាត់អគ្គីភ៏័យដែលបានឆាបឆេះនៅក្នុងក្រុង Sibenik ក្នុងនោះដែរ បានប្រើឧទ្ធម្ភាគចក្រដើម្បីបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះរាលដាលខ្លំាង។ ជុំវិញករណីភ្លើងឆេះព្រៃនេះដែរ នៅមិនទាន់មានរបាយការណ៍ ឬសេចក្តីរាយការណ៍លម្អិតអំពីការខូចខាត ឬបង្ករងរបួសដល់មនុស្សយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ៕ ប្រែសម្រួលដោយ៖ ម៉ៅ...
តូក្យូ៖ បើទោះបីជាមានការប្រឆាំងឥតឈប់ឈរ មិនថាឡើយទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏ប្រទេសជប៉ុន កាលពីថ្ងៃពុធ បានចាប់ផ្តើមជុំទី៨ នៃការបង្ហូរទឹកកាកសំណល់ដែលមានមេរោគនុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដដែល។ ក្រុមហ៊ុន Tokyo Electric Power Company ហៅកាត់ថា (TEPCO) ជាប្រតិបត្តិកររបស់រោងចក្រនឹងបញ្ចេញទឹកសំណល់ប្រហែល៧.៨០០តោនពីអាងស្តុកចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករហូតដល់ថ្ងៃទី២៥ខែសីហា។ កាលពីថ្ងៃពុធ ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសជប៉ុន...
“ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនកំពុងបង្កើនល្បឿន” ។ល។ សំដៅចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានកាលពីពេលៗថ្មីកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានវាយតម្លៃដូចពោលខាងលើ។ នៅថ្ងៃទី ៧ ខែសីហា “តារាងពិន្ទុ” នៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះត្រូវបានប្រកាសជាសាធារណៈ៖ ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញមានចំនួន ២៤,៨៣ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៦,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានបំបែកកំណត់ត្រាថ្មីបើធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ។ ក្នុងបរិបទបច្ចុប្បន្នដែលភូមិសាស្ត្រនយោបាយមានហានិភ័យខ្ពស់បង្គួរនិងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលបានរងការរំខាន សមិទ្ធផលគួរឱ្យកត់សម្គាល់នេះគឺ ទទួលបានដោយមិនងាយទេ។ ពាណិជ្ជកម្មជាមួយបរទេសគឺជាកត្តាដ៏សំខាន់សម្រាប់វាយតម្លៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ។...
យប់ថ្ងៃទី៧ ខែសីហា តាមម៉ោងក្នុងតំបន់ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងពិភពលោក (WADA) បានចេញសេចក្តីថ្លែងការណ៍ថា តាមការផ្សាយព័ត៌មានបានឱ្យដឹងថា ជាច្រើនឆ្នាំកន្លងទៅនេះ ស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក (USADA) បានបន្តអនុញ្ញាតឱ្យកីឡាករជម្រើសជាតិជាច្រើនរូបដែលបានប្រើសារធាតុលើកកម្លាំងចូលរួមការប្រកួតកីឡាអន្តរជាតិ ដែលក្នុងនោះមានយ៉ាងហោចណាស់មួយករណីដែលមិនបានប្រកាសជាសាធារណៈ ព្រមទាំងមិនដែលដាក់ទណ្ឌកម្មចំពោះទង្វើល្មើសបទប្បញ្ញត្តិអំពីការប្រឆាំងសារធាតុលើកកម្លាំង នេះបានល្មើសនឹង «បទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោក» ផង និងល្មើសនឹងបទបញ្ញត្តិនៃស្ថាប័នប្រឆាំងសារធាតុលើកកម្លាំងនៃសហរដ្ឋអាមេរិក (USADA) ផង។ សេចក្តីថ្លែងការណ៍លើកឡើងថា ស្ថាប័នអាមេរិកបានល្មើសនឹងការកំណត់នៃបទប្បញ្ញត្តិប្រឆាំងសារធាតុលើកកម្លាំងពិភពលោកជាច្រើនដង ខណៈកីឡាករអាមេរិកជាច្រើននាក់...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបន្តពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ។ ភាគីទាំងពីរ...
ភ្នំពេញ៖ គិតគូពីសុខភាពនៃការពិសាទឹកប្រចាំថ្ងៃ លើកកម្ពស់ផលិតផលទឹកពិសាស្តង់ដារ ផលិតដោយក្រុមហ៊ុនខ្មែរ រួមចំណែកការពារបរិស្ថានរយៈពេលវែង ទឹកពិសាកម្ពុជា ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក! តើហេតុអ្វី បានជាទឹកពិសាកម្ពុជា រូបរាងថ្មី ស័ក្តិសមជាដៃគូបំពេញជាតិទឹកដ៏ល្អ និងជាចំណែកនៃការកាត់បន្ថយផលប៉ះពាល់បរិស្ថាន? ក្រោយសម្ពោធលក់លើទីផ្សារជាផ្លូវការ កាលពីចុងខែ មេសា ឆ្នាំ២០២៤ មក វត្តមានរបស់ ទឹកពិសាកម្ពុជា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤...