តូក្យូ៖ រដ្ឋមន្រ្តីខុទ្ទកាល័យ នាយករដ្ឋមន្ត្រីជប៉ុន បានលាលែងពីតំណែង ជាមួយគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃចន្ទនេះ មុនការបោះឆ្នោតសភា នៅពេលក្រោយមួយថ្ងៃ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែមុន ដោយរដ្ឋមន្ត្រី ខុទ្ទកាល័យ នៃរដ្ឋបាលលោក Ishiba បានដាក់លិខិតលាលែង ពីតំណែង ជាសាធារណៈនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃចន្ទនេះ។ ខណៈដែលប្លុកដែលកំពុង កាន់អំណាចរបស់គណបក្ស LDP...
តូក្យូ៖ នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ត្រៀមខ្លួន ដើម្បីរក្សាតំណែងនាយករដ្ឋមន្ត្រីរបស់លោក នៅក្នុងការបោះឆ្នោតសភា នៅថ្ងៃចន្ទនេះ និងបង្កើតគណៈរដ្ឋមន្ត្រី ខណៈដែលសម័យប្រជុំពិសេសរយៈពេល ៤ថ្ងៃចាប់ផ្តើម បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែមុន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌ក្យូដូជប៉ុន។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលត្រូវតែធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសកល ត្រូវបានគេរំពឹងថា នឹងបន្តទៅការបោះឆ្នោតជាលើកដំបូងក្នុងរយៈពេល ៣ទសវត្សរ៍។ លោក Ishiba ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ ពិនិត្យ សំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់...
បាត់ដំបង៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្ដយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ។ ការលើកឡើងរបស់ លោក ស សុខា នាឱកាសអញ្ជើញជាតំណាង លោក ហ៊ុន ម៉ានី...
កែប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី។ ពិធីសម្ពោធនាព្រឹកនេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានអះអាងថា ប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump អាចបង្ហាញចក្ខុវិស័យ របស់លោកអំពីសន្តិភាព នៅក្នុងប្រទេស អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រមុខរដ្ឋាភិបាលរូបនេះ បានព្យាករណ៍ថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងមូស្គូនឹង បន្តផ្តល់ជំនួយ ដែលអាចធ្វើទៅបាន ដល់ប្រទេសអាហ្រ្វិក ក្នុងវិស័យផ្សេងៗ រាប់ចាប់ពីការដោះ ស្រាយជំងឺរាតត្បាត រហូតដល់ការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវកម្ម។ មេដឹកនាំរូបនេះបាន ធ្វើការកត់សម្គាល់ កាលពីថ្ងៃអាទិត្យ នៅក្នុងសុន្ទរកថា...
ពោធិ៍សាត់៖ ព្រឹត្តិការប្រណាំងទូក ង ខ្នាតអន្តរជាតិជាលើកទី ៥ ដែលមានរយះពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ៩-១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅលើវេទិកាមាត់ស្ទឹងពោធិ៍សាត់ បានបញ្ចប់ទៅដោយរលូន និងជោគជ័យព្រមទាំងបានបង្កលក្ខណៈ អោយមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពី គ្រប់ទិសទីចូលរួមទស្សនាកម្សាន្តរហូតទៅដល់ ២៧២,០០០ នាក់ក្នុងឆ្នាំនេះ។ ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក Donald Trump បាននិយាយថា លោកនឹងមិនស្នើឱ្យអតីតបេក្ខជន ប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ Nikki Haley ឬអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo ចូលរួមជាមួយរដ្ឋបាលរបស់លោកឡើយ។ កន្លងមកគេសង្កេតឃើញ ឥស្សរជនលេចធ្លោទាំងពីរបានរិះគន់លោក Trump យ៉ាងខ្លាំងក្លា ប៉ុន្តែបែរជាបានមកគាំទ្រគាត់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTលោក James Stavridis អតីតមេបញ្ជាការណាតូបានព្យាករណ៍ថា ជម្លោះអ៊ុយក្រែននឹងបញ្ចប់ ដោយរុស្ស៊ីដណ្តើមយកទឹកដីប្រហែលមួយភាគប្រាំ នៃទឹកដីមុនឆ្នាំ២០១៤ របស់ប្រទេសនេះ។ លោកStavridis ដែលជាឧត្តមនាវីចូលនិវត្តន៍ និងដែលតែងតែបង្ហាញមុខតាមទូរទស្សន៍ ដើម្បីចែករំលែកការយល់ដឹងរបស់គាត់ អំពីកិច្ចការអន្តរជាតិបានប្រាប់ CNN របស់ Michael Smerconish កាលពីថ្ងៃសៅរ៍ថាអ៊ុយក្រែន ក៏អាចចូលរួមជាមួយសហភាពអឺរ៉ុបផងដែរ។ លោក...