ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តី ខុទ្ទកាល័យ នាយករដ្ឋមន្ត្រីជប៉ុន លាលែងពីតំណែង មុនការបោះឆ្នោតសភា

kyodo

តូក្យូ៖ រដ្ឋមន្រ្តីខុទ្ទកាល័យ នាយករដ្ឋមន្ត្រីជប៉ុន បានលាលែងពីតំណែង ជាមួយគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃចន្ទនេះ មុនការបោះឆ្នោតសភា នៅពេលក្រោយមួយថ្ងៃ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសនេះ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែមុន ដោយរដ្ឋមន្ត្រី ខុទ្ទកាល័យ នៃរដ្ឋបាលលោក Ishiba បានដាក់លិខិតលាលែង ពីតំណែង ជាសាធារណៈនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃចន្ទនេះ។

ខណៈដែលប្លុកដែលកំពុង កាន់អំណាចរបស់គណបក្ស LDP និងគណបក្ស Komeito ទទួលបានសំឡេងភាគច្រើន តិចជាងនៅក្នុងសភា ការបោះឆ្នោត នៅថ្ងៃច័ន្ទទំនងជាឆ្ពោះទៅរកការប្រគួតរវាងលោក Ishiba និងមេដឹកនាំគណបក្ស ប្រជាធិបតេយ្យធម្មនុញ្ញ លោក Yoshihiko Noda ដែលជាគណបក្ស ប្រឆាំងដ៏សំខាន់ ។ វានឹងក្លាយជាការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្តី ជាលើកដំបូង ក្នុងរយៈពេលជិត ៣០ឆ្នាំ ។

នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ត្រៀមខ្លួន ដើម្បីរក្សាតំណែងនាយករដ្ឋមន្ត្រីរបស់លោក នៅក្នុងការបោះឆ្នោតសភា នៅថ្ងៃចន្ទនេះ និងបង្កើតគណៈរដ្ឋមន្ត្រី ខណៈដែលសម័យ ប្រជុំពិសេសរយៈពេល ៤ថ្ងៃចាប់ផ្តើមបន្ទាប់ពីការបោះឆ្នោត សកលកាលពីខែមុន នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌ក្យូដូជប៉ុន។

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលត្រូវតែធ្វើឡើងបន្ទាប់ពីការបោះឆ្នោតសកល ត្រូវបានគេរំពឹងថា នឹងបន្តទៅការបោះឆ្នោត ជាលើកដំបូងក្នុងរយៈពេល ៣ទសវត្សរ៍ ។ លោក Ishiba ដែលជាប្រធានគណបក្ស ប្រជាធិបតេយ្យសេរី គ្រោងនឹងប្រកួតប្រជែងជាមួយលោក Yoshihiko Noda មេដឹកនាំគណបក្សប្រឆាំង រដ្ឋធម្មនុញ្ញ ដ៏សំខាន់របស់ប្រទេសជប៉ុន។

ទាំងគណបក្ស LDP និងគណបក្ស CDPJ មិនមានសំឡេងភាគច្រើនទាំងស្រុង នៅក្នុងសភាជាន់ទាប ដែលមានសមាជិក ៤៦៥ រូបនោះទេ ប៉ុន្តែលោក Ishiba ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រ ច្រើនជាងលោក Noda ហើយបន្តកាន់តំណែង ព្រោះបេក្ខជន ដែលទទួលបានសំឡេង ច្រើនជាងគេក្នុងការបោះឆ្នោតនឹងជាអ្នកឈ្នះ។

ការរំពឹងទុកនៃរដ្ឋាភិបាល ភាគតិចមានន័យថា គណបក្ស LDP របស់លោក Ishiba និងដៃគូចម្រុះរបស់ខ្លួនគឺគណបក្ស Komeito ចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការទាមទារសំឡេង បន្ថែមពីប្លុកប្រឆាំង ដែលបានពង្រឹង ចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៧ ខែតុលា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top