បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានអះអាងថា ប្រធានាធិបតី ជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump អាចបង្ហាញចក្ខុវិស័យ របស់លោកអំពីសន្តិភាព នៅក្នុងប្រទេស អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រមុខរដ្ឋាភិបាលរូបនេះ បានព្យាករណ៍ថា គណបក្សសាធារណរដ្ឋនឹង ផ្តល់ពេលវេលាសម្រាប់បទឈប់បាញ់ដ៏មានសក្ដានុពល ព្រមទាំងការធានាសន្តិសុខ សម្រាប់ក្រុងគៀវផងដែរ។
ខណៈពេលដែលកំពុងស្ថិតនៅលើផ្លូវនៃយុទ្ធនាការ លោក Trump ធ្លាប់បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែន ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប៉ុន្តែដោយមិនបានបញ្ជាក់ លម្អិតណាមួយនៅឡើយ។
ប្រធានាធិបតី ជាប់ឆ្នោតរូបនេះ ក៏ធ្លាប់បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយអាមេរិកដែរថា គាត់នឹងប្រាប់ មេដឹកនាំអ៊ុយក្រែន លោកVladimir Zelensky ស្គីថា ៖ នឹងលែងមានជម្លោះទៀតហើយ។ អ្នកត្រូវតែធ្វើកិច្ចព្រមព្រៀង។ លោកក៏បានបង្កប់ន័យថា លោកនឹងបង្កើនជំនួយបន្ថែមទៀត ដល់ក្រុងកៀវ ក្នុងបំណងបង្ខិតបង្ខំក្រុងម៉ូស្គូ ឲ្យចរចាផងដែរ។
កាលពីថ្ងៃសៅរ៍ វិទ្យុប៉ូឡូញ បានដកស្រង់សម្តី របស់លោកTusk ដែលនិយាយថា ក្រុមការងារដឹកនាំកំពូលរបស់លោក Trump កំពុងស្ថិតនៅលើកិច្ចការងារ ធ្វើការលើផែនទីបង្ហាញ ផ្លូវរបស់ពួកគេសម្រាប់អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
