ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងមេបញ្ជាការរង នាយ-នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចដឹកជញ្ជូនលេខ៩៩ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងអំពីឧបទ្ទវហេតុ ផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នាថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បង្កឱ្យយោធិនចំនួន២០នាក់...
ការចំណាយផ្នែកយោធា របស់ពិភពលោក កើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ក្នុងឆ្នាំ២០២៣ ចំពេលមាន សង្គ្រាមអ៊ុយក្រែន និងភាពតានតឹង របស់ចិនhttps://dap-news.com/?p=409315 មេដឹកនាំអ៊ីរ៉ង់ កោតសរសើរកងកម្លាំង ប្រដាប់អាវុធ ចំពោះការសងសឹក លើអ៊ីស្រាអែលhttps://dap-news.com/?p=409339 រុស្ស៊ី វាយប្រហារដោយមីស៊ីល ទៅលើអង់តែនទូរទស្សន៍ដ៏ធំមួយ នៅទីក្រុង Kharkov ភាគខាងកើតអ៊ុយក្រែនhttps://dap-news.com/?p=409632 សេដ្ឋីប្រធានក្រុមហ៊ុនភេសជ្ជៈរបស់វៀតណាម និងកូនស្រី២នាក់ កំពុងត្រូវតុលាការជំនុំជម្រះ...
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ករណីស្នងការរង ខេត្តសៀមរាប បង្កគ្រោះថ្នាក់ចរចារ ប្រសិនបើស្រវឹង នឹងត្រូវពិន័យតាមច្បាប់https://dap-news.com/national/2024/04/22/409291/ អារក សម្លាប់ប្រពន្ធ ក្រោយលែងលះគ្នាជាង ៦ ឆ្នាំ ហើយធ្វើអត្តឃាតតាមក្រោយ!https://dap-news.com/national/2024/04/22/409328/ កម្ពុជា បន្តប្រកាសមិនបង្កើត ទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់https://dap-news.com/?p=409590 ឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ព្រោះមិនប៉ះពាល់បរិស្ថានhttps://dap-news.com/?p=409643 កម្ពុជា...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រ ដោយអង្គការ អន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះយុវជនកម្ពុជា មានសមត្ថភាពអាចធ្វើការបណ្ដុះបណ្ដាល ស្របទៅតាមតម្រូវការ របស់អ្នកវិនិយោគ ដែលមកវិនិយោគនៅកម្ពុជា។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសាររំលែកទុក្ខ ជូនក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យ យោធិនចំនួន ២០ នាក់ បានពលីជីវិត...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត នាំយកថវិកា ដែលប្រមូលបានពីសប្បុរសជន នៅក្នុងខេត្ត ជាង ៤២៣លានរៀល និង ប្រាក់ដុល្លារ ជិត ៩០០០ ដុល្លារ ទៅប្រគល់ជូន ដើម្បីទ្រទ្រង់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ។ ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសារ Telegram ជាបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ថា ការខាតបង់កងកម្លាំងយោធារបស់ទីក្រុងគៀវបានកើនលើស៨០០០នាក់គិតត្រឹមរយៈពេលមួយសប្តាហ៍កន្លងទៅ ចំពេលមានការវាយលុករបស់ទីក្រុងមូស្គូនៅ Donbass ។ គួរឲ្យដឹងដែរថាយោធារបស់ប្រទេសរុស្សី បានរឹបអូសយកការតាំងទីលំនៅចំនួន២ពីកងកម្លាំងអ៊ុយក្រែន និងបានដណ្តើមយកដីនៅទូទាំងតំបន់។ សេចក្តីថ្លែងការណ៍ដោយភាគីខាងរុស្សីក៏បានអះអាងដែរថា កងកម្លាំងរបស់ទីក្រុងមូស្គូបានកាន់កាប់ភូមិ Novomikhailovka នៅកណ្តាលនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) និង Bogdanovkaនៅជិតទីក្រុងយុទ្ធសាស្ត្រសំខាន់នៃ Chasov...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin បានអះអាងថា ជនចំណាកស្រុកកំពុងសម្រុកទៅកាន់ប្រទេសអៀរឡង់ក្នុងចំនួនកាន់តែច្រើនចាប់តាំងពីចក្រភពអង់គ្លេសបានអនុម័តច្បាប់អនុញ្ញាតឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវបាននិរទេសទៅប្រទេសរវ៉ាន់ដា។ ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំជាមួយប្រទេសរវ៉ាន់ដាក្នុងខែមេសា ឆ្នាំ២០២២សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានបញ្ជូនទៅប្រទេសដែលគ្មានដែនទឹក ខណៈដែលការទាមទារសិទ្ធិជ្រកកោនរបស់ពួកគេត្រូវបានដំណើរការ។ ទោះយ៉ាងណាក៏ដោយ តុលាការសិទ្ធិមនុស្សអឺរ៉ុបហៅកាត់ថាECHRបានអន្តរាគមន៍រារាំងជើងហោះហើរការនិរទេសលើកដំបូងពីរខែក្រោយមក ហើយតុលាការកំពូលរបស់ចក្រភពអង់គ្លេសបានសម្រេចថាគម្រោងនេះមិនស្របច្បាប់កាលពីខែវិច្ឆិកាឆ្នាំមុន។ គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍នេះ សភាអង់គ្លេសបានអនុម័តច្បាប់ស្តីពីសុវត្ថិភាពរបស់ប្រទេស Rwanda ដែលរដ្ឋាភិបាលនិយាយថានឹងជម្រះផ្លូវសម្រាប់ការហោះហើរចាប់ផ្តើមក្នុងរយៈពេលបីខែខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ មន្ត្រីអង់គ្លេសបានចោទប្រកាន់ជាផ្លូវការបុរសពីរនាក់កាលពីថ្ងៃសុក្រពីបទធ្វើចារកម្ម ឬ យកការណ៍ក្នុងនាមប្រទេសចិនជាចុងក្រោយនៅក្នុងការចាប់ខ្លួនអឺរ៉ុបជាបន្តបន្ទាប់នៃភ្នាក់ងារចារកម្មចិនដែលសង្ស័យ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសពីរនាក់នោះគឺឈ្មោះ Christopher Cash និង Christopher Berry ត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់សម្ងាត់ផ្លូវការដោយ “ផ្តល់ព័ត៌មានលម្អៀងដល់រដ្ឋបរទេសប្រទេសចិន” ចន្លោះឆ្នាំ២០២១ និងខែកុម្ភៈ ឆ្នាំ ២០២៣។...