អង់ការ៉ា៖ រដ្ឋាភិបាលតួកគី បានសម្តែងការព្រួយបារម្ភរបស់ខ្លួនថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចក្លាយជាជម្លោះកាន់តែទូលំទូលាយ ដោយបានអំពាវនាវឱ្យប្រទេសទាំងពីរ បដិសេធពីជំហានណាមួយ ដែលអាចបង្កើនជម្លោះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់។ ក្រសួងការបរទេសតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយគិតពីការវិវឌ្ឍចុងក្រោយនេះ វាកាន់តែបង្ហាញឱ្យឃើញ កាន់តែច្បាស់ថាភាពតានតឹង ដែលត្រូវបានបង្កឡើងដោយការ វាយប្រហារខុសច្បាប់របស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ ហានិភ័យប្រែទៅជាជម្លោះអចិន្ត្រៃយ៍” ។ ក្រសួងបានសង្កត់ធ្ងន់ថា...
តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមជុំទី៥ នៃការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកនេសាទក្នុងស្រុកក៏ដោយ អ្នកស្រុក ក៏ដូចជាការរិះគន់ពីសហគមន៍អន្តរជាតិ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ដែលជាប្រតិបត្តិកររោងចក្របានចាប់ផ្តើម បញ្ចេញទឹកសំណល់វិទ្យុសកម្មនៅពេលព្រឹក ដែលជាជុំទីមួយក្នុងសារពើពន្ធឆ្នាំ២០២៤។ ស្រដៀងគ្នាទៅនឹងបួនជុំមុនដែរ ទឹកសំណល់ប្រហែល ៧,៨០០តោន...
កូឡាឡាំពួរ៖ នៅថ្ងៃសុក្រនេះ ប្រទេសម៉ាឡេស៊ី បានសម្តែងការខកចិត្តរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើវេតូរបស់ខ្លួនដើម្បីបដិសេធ សមាជិកភាពពេញសិទ្ធិរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ (អ.ស.ប)។ ក្រសួងការបរទេសម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនក៏បានចោទសួរពីភាពស្មោះត្រង់ របស់សហរដ្ឋអាមេរិកក្នុងការដឹង ពីសិទ្ធិដែលមិនអាចកាត់ផ្តាច់ បានរបស់ប៉ាឡេស្ទីន រួមទាំងសិទ្ធិក្នុងការសម្រេចចិត្ត ដោយខ្លួនឯងផងដែរ ។ ក្រសួងបានឲ្យដឹងថា “ម៉ាឡេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការខកចិត្តជាខ្លាំងដែលវេតូមួយ...
សិង្ហបុរី៖ បើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនចុះថ្ងៃទី ១៧ ខែមេសាថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc គ្រោងនឹងវិនិយោគទឹងកប្រាក់ជាង ២៥០ លានដុល្លារ ដើម្បីពង្រីកសាខាក្នុងតំបន់ ឬប្រតិបត្តិការរបស់ខ្លួននៅ Ang Mo Kio ប្រទេសសិង្ហបុរី ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ សហរដ្ឋអាមេរិកបាននិយាយថា អគារចំនួន ២...
ភ្នំពេញ៖ អគ្គីសនីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ នឹងមានការដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ លើការផ្គត់ផ្គង់និងជួសជុល លើសម្ភារៈមួយចំនួន ជូនដល់នាយកដ្ឋានបញ្ជួនអគ្គីសនី និងរោងចក្រ ព្រមទាំងអនុស្ថានីយ៍។ ខ្លឹមសារលម្អិត មានដូចខាងក្រោម៖
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។ សពរបស់លោកនឹង តម្កល់ទុកធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ...
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ” ។
ម៉ូស្គូ៖ លោក Vladimir Vladimirov អ្នកគ្រប់គ្រងតំបន់ប្រចាំនៅ Stavropol បានឲ្យដឹងនៅលើបណ្តាញសង្គមនៅថ្ងៃសុក្រនេះថា សមាជិកម្នាក់នៃសហសេវឹកយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-22M3 បានបាត់បង់ជីវិតនៅក្នុងពេលយន្តហោះធ្លាក់ នៅក្នុងស្រុក Krasnogvardeisky ។ គាត់បានសរសេរនៅលើបណ្តាញសង្គមឲ្យដឹងថា ព័ត៌មានដែលទទួលបានថ្មីៗពីគ្រោះថ្នាក់នេះ ជាអកុសល សមាជិកទី៣ បានស្លាប់ ។ ការរុករកពីឡុតទី៤នៅតែបន្តធ្វើ ។ យន្តហោះបានធ្លាក់នៅក្នុងស្រុក...
បរទេស៖ យោងតាមប្រធានាធិបតីកេនយ៉ា លោក William Ruto បាននិយាយថា មេយោធានៃប្រទេសកេនយ៉ា ស្ថិតក្នុងចំណោមមនុស្ស ៩នាក់ដែលបានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ Francis Ogolla ដែលជាប្រធានកងកម្លាំងការពារប្រទេសកេនយ៉ា ស្ថិតលើឧទ្ធម្ភាគចក្រជាមួយបុគ្គលិកយោធា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងឆ្លើយតបភ្លាមៗ និងកម្រិតអតិបរមា (ខ្លាំង) ប្រសិនបើអ៊ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Amirabdollahian បាននិយាយតាមរយៈអ្នកបកប្រែក្នុងបទសម្ភាសន៍មួយជាមួយ NBC News ថា...