តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល អនុវត្តការអត់ធ្មត់ ដើម្បីការពារការកើនឡើងបន្ថែមទៀត នៃភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទដាច់ ដោយឡែកជាមួយសមភាគីអ៊ីរ៉ង់ និងអ៊ីស្រាអែល លោកស្រី Hossein Amir Abdollahian និងអ៊ីស្រាអែល ក្នុងនោះលោកស្រី...
តូក្យូ៖ ប្រភពការទូតមួយបានឲ្យដឹងថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ គ្រោងនឹងថ្កោលទោស “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការ យោធារវាងរុស្ស៊ី និងកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំរបស់ពួកគេនៅចុងសប្តាហ៍នេះ។ ប្រភពបានលើកឡើងពី សេចក្តីព្រាងសេចក្តីប្រកាស ដែលនឹងចេញនៅថ្ងៃចុងក្រោយ នៃកិច្ចចរចារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃពុធនៅលើកោះ Capri របស់អ៊ីតាលី ដោយរដ្ឋមន្ត្រីក៏បានរិះគន់អ៊ីរ៉ង់ ចំពោះភាពតានតឹងក្នុងតំបន់ ការបង្កើនគ្រោះថ្នាក់ ដោយផ្តល់អាវុធ និងសម្ភារៈពាក់ព័ន្ធសម្រាប់គាំទ្រការធ្វើសង្គ្រាម។ ប្រភពបានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ កាលពីថ្ងៃអង្គារបានកែសម្រួល ការកើនឡើងនូវទស្សនវិស័យកំណើនសកលរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ដល់ ៣,២ភាគរយពីការព្យាករណ៍ ៣,១ ភាគរយរបស់ខ្លួននៅក្នុងខែមករា ដោយលើកឡើងពីអតិផរណា ដែលកំពុងធ្លាក់ចុះ និងសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិក។ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មានភាពរឹងមាំគួរឲ្យកត់សម្គាល់ ដោយ IMF រំពឹងថានឹងកើនឡើងដល់ ២,៧ ភាគរយនៅឆ្នាំនេះ កើនឡើងពី ២,១...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបាញ់បង្ហោះផ្កាយរណប ឈ្លបយកការណ៍ទីពីររបស់ខ្លួន នៅចុងខែនេះ ដោយដកស្រង់រូបភាពពីផ្កាយរណប និងការកត់សម្គាល់របស់មន្ត្រីកូរ៉េខាងត្បូង។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឲ្យដឹង នៅក្នុងរបាយការណ៍របស់ខ្លួនថា ការរៀបចំរបស់កូរ៉េខាងជើង សម្រាប់ការបាញ់បង្ហោះត្រូវបានផ្អាក សម្រាប់ហេតុផលដែលមិនស្គាល់ ប៉ុន្តែវាត្រូវបានរំពឹងទុកក្នុងពេលឆាប់ៗនេះ អាចមានសក្តានុពលក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬនៅចុងខែមេសានៅពេលចុងក្រោយនេះ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍ថា ការបាញ់បង្ហោះអាចនឹងធ្វើឡើងនៅសប្តាហ៍នេះ...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួននឹងស្វែងរកការដំឡើងអត្រាពន្ធ ៣ដងលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសចិន ក្នុងការប៉ុនប៉ងដើម្បីដោះស្រាយ ជាមួយនឹងអ្វីដែលខ្លួនមើលឃើញថាជា “ការអនុវត្តមិនយុត្តិធម៌” និងការពារកម្មករអាមេរិក។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់បានឲ្យដឹងថា លោក បៃដិន នឹងនិយាយអំពីផែនការនេះ នៅពេលដែលលោកថ្លែងសុន្ទរកថា នៅពេលរសៀលនៅឯទីស្នាក់ការកណ្តាល United Steelworkers ក្នុងទីក្រុង...
ភ្នំពេញ ៖ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសទូទៅសរុបចំនួន ៧៩ករណី និងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ ចំនួន១៥០នាក់នៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ លោកថា បទល្មើសទូទៅ ទាំងនោះមានចរិតលក្ខណៈ...
បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT កងកម្លាំងបដិវត្តន៍ ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថា IRGC ត្រូវបានគេចោទ ប្រកាន់ថា បានធ្វើការ កោះហៅមកវិញ នូវទីប្រឹក្សាយោធា កំពូល របស់ខ្លួនពីទីតាំងនានាក្នុងប្រទេសស៊ីរី ខណៈដែលទីក្រុងតេហង់ ត្រៀមសម្រាប់ការវាយប្រហា រសងសឹករបស់អ៊ីស្រាអែល។ ដំណឹងនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់ប្រហារអ៊ីស្រាអ៊ែល...
ប្រ៊ុចសែល៖ សហភាពអឺរ៉ុប ហៅកាត់ថា (EU) នឹងចាប់ផ្តើមធ្វើការងារ ដោយធ្វើលើការពង្រីក បន្ថែមទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈដែលប្រទេសជាសមាជិកមួយចំនួន បានធ្វើសំណើបែបនេះឡើង ។ លោក Josep Borrell តំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប បានថ្លែងនៅក្នុងកិច្ចប្រជុំសារព័ត៌មានក្រោយពីបានធ្វើសន្និសីទវីដេអូបន្ទាន់ របស់រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុបថា “ខ្ញុំនឹងផ្ញើទៅសេវាកម្មសកម្មភាព ខាងក្រៅនូវសំណើ...
ភ្នំពេញ៖ ជនសង្ស័យ៥នាក់រួមទាំងអតីតឧញ៉ា ឡេង ចាន់ណា ត្រូវបានឃុំខ្លួន ខណៈគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្តិមួយចំនួនត្រូវបានបង្កក ហើយតុលាការខេត្តសៀមរាប កំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានា ទាំងសាវតារជាតិ និងទ្រព្យសម្បត្តិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានឱ្យដឹងថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្តសៀមរាប បានអនុវត្ត...
បរទេស៖ រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា បាននិយាយថា អតីតមេដឹកនាំដែលជាប់ពន្ធនាគាររបស់មីយ៉ាន់ម៉ា គឺលោកស្រី Aung San Suu Kyi ត្រូវបានផ្លាស់ពីពន្ធនាគារ ទៅការឃុំខ្លួនក្នុងផ្ទះ ជាវិធានការសុខភាព ដោយសាររលកកម្ដៅ។ កាលពីថ្ងៃពុធ រដ្ឋាភិបាលយោធា ក៏បានផ្តល់ការលើកលែងទោស ដល់អ្នកទោសជាង ៣០០០ នាក់ ដើម្បីប្រារព្ធពិធីបុណ្យ ចូលឆ្នាំប្រពៃណីក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន...