ភ្នំពេញ ៖ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង ២១.៨១លាននាក់។ យោងតាមរបាយការណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ស្ថិតិប្រជាពលរដ្ឋខ្មែរ និងទេសចរបរទេសដើរ លេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ថ្ងៃ ដូចជា៖...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកវិភាគយោធា Damian Ratka បាននិយាយថា វាមិនច្បាស់ទេថា តើរថក្រោះ T-72 របស់សូវៀត រចនាម៉ូដប៉ុន្មាន ដែលយោធាប៉ូឡូញ ដំណើរការនាពេលនេះទេ ព្រោះសាធារណជនមិនដឹងថា ទីក្រុង Warsaw បានបរិច្ចាកចំនួន ប៉ុន្មានដល់គៀវ។ ការអត្ថាធិប្បាយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វអន្តរជាតិ ជាច្រើនបានរាយការណ៍ កាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រម លើលក្ខខណ្ឌមួយចំនួនទាក់ទង នឹងការកាត់ក្តីដ៏ចម្រូងចម្រាស របស់ស្ថាបនិក WikiLeaks លោក Julian Assange ប្រសិនបើគាត់ ត្រូវបានធ្វើបត្យាប័ន ទៅសហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការ ចោទប្រកាន់ពីបទចារកម្ម។ ការធានាដែលបានចុះហត្ថលេខា...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយជាពន់ពេក ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ត្រូវជាឪពុកក្មេករបស់ អ្នកឧកញ៉ា លាង ម៉េង ដែលបានទទួលមរណភាព នៅថ្ងៃពុធ...
ហ្សាការតា៖ ទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្សចំនួន៨០០នាក់នៅក្នុងខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានជម្លៀសចេញក្រោយពីមានការផ្ទុះជាច្រើនលើកនៃភ្នំភ្លើង Ruang ក្នុងតំបន់នេះ ដែលអស់រយៈពេលជាច្រើនថ្ងៃបានបញ្ចេញកម្អែ និងផេះភ្នំភ្លើងប៉ើងទៅលើមេឃ ។ ភ្នំភ្លើងដែលមានទីតាំងនៅលើកោះ Ruang ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីរួមខេត្ត Manado បានផ្ទុះលើសពី៣ដងចាប់តាំងពីថ្ងៃអង្គារ ។ លោកស្រី Heruningtyas Desi Purnamasari...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មី ដ៏សប្បាយរីករាយ នាពេលនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែកើតឡើងដោយសារទំនុកចិត្ត និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋចំពោះថ្នាក់ដឹកនាំរបស់កម្ពុជា។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី បានទទួលការចូលរួមពីប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់ដែលគេមិនធ្លាប់មានកាលពីពេលមុន។ ចលនាទេសចរដ៏ច្រើនសន្ធឹកសន្ធាប់...
ញ៉ូដេលី៖ មនុស្សតិចបំផុតចំនួន៦នាក់ បូករួមទាំងកុមារសិស្សសាលា៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួនកាលពីថ្ងៃអង្គារ ក្រោយពីទូកដែលដឹកពួកគេក្រឡាប់លិច នៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា ។ គេបានដឹងថា ទូកដែលផ្ទុកមនុស្សជាង២០នាក់បានលិចចូលនៅក្នុងទន្លេ Jehlum នៅឯជាយក្រុង Srinagar ដែលជារដ្ឋធានីរដូវក្តៅនៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា ។ មន្ត្រីប៉ូលិសម្នាក់បានឲ្យដឹងថា “នៅព្រឹកនេះទូក១គ្រឿងបានក្រឡាប់លិចនៅក្នុងទន្លេ Jhelum ក្នុងតំបន់ Gandbal...
រ៉ងហ្គូន៖ បើយោងតាមការចេញផ្សាយពីក្រុមព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន៦នាក់ បូករួមទាំងកុមារម្នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែក នៅក្នុងតំបន់ Tanintharyi ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ។ ករណីនេះបានកើតឡើងនៅម៉ោងប្រហែល៤រសៀល ហើយក្រុមព័ត៌មានបានឲ្យដឹងថា ម៉ោងក្នុងស្រុកនៅថ្ងៃអង្គារដែលត្រូវបានធ្វើឡើងដោយភេរវករ ។ គ្រាប់បែកមួយគ្រាប់ត្រូវបានគេទម្លាក់មកលើមន្ទីរពេទ្យនៅក្រុង Pulau ក្នុងតំបន់ Tanintharyi ដោយធ្លាក់មកលើមន្ទីរពេទ្យកុមារ ។ ក្រុមព័ត៌មានបានបញ្ជាក់ថា...
សកម្មភាពអាវុធហត្ថរាជធានីភ្នំពេញ ចូលរួម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨៕
ហ្គាហ្សា៖ ការិយាល័យគ្រប់គ្រង ដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីថ្ងៃអង្គារថា កងទ័ពអ៊ីស្រាអ៊ែល បានបញ្ជូនរថពាសដែក ទៅកាន់ទីក្រុង Beit Hanoun ដែលស្ថិតនៅភាគខាងជើង តំបន់ហ្គាហ្សាហើយ បានបញ្ជាឱ្យពលរដ្ឋ ធ្វើការជម្លៀសខ្លួនចេញ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន យុនហាប់បានផ្សព្វផ្សាយដូច្នេះ ។ ការិយាល័យខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងចក្រ...