ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា សង្ក្រាន្តឆ្នាំ២០២៤ ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់ប្រជាពលរដ្ឋ ដែលបានចូលរួមលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សង្ក្រាន្តឆ្នាំ២០២៤...
កាលពីថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ តបតាមសំណូមពររបស់អ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាបន្ទាន់អំពីករណី ដែលអ៊ីរ៉ង់បំផុសសកម្មភាពយោធា ចំពោះអ៊ីស្រាអែល។ លោក DaiBing ភារធារីស្តីទីនៃ គណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា នៅថ្ងៃទី១ខែមេសា អគារនៃស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅស៊ីរីបានរងការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យបុគ្គលិកភាគីអ៊ីរ៉ង់ ជាច្រើននាក់ស្លាប់និងរងរបួស ហើយអគារស្ថានទូតត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ករណីនេះល្មើសយ៉ាងធ្ងន់ធ្ងរនូវ ធម្មនុញ្ញអង្គការសហប្រជាជាតិ...
ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទ ដោយឡែកពីគ្នាជាមួយលោកHossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់ និងលោក Faisal bin Abdelaziz Al Saudរដ្ឋមន្ត្រីការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីតតាមការណាត់ ។ ថ្លែងក្នុងកិច្ចជំនួប...
ដើម្បីជួយយើងឲ្យផ្តល់តម្លៃកាន់តែប្រសើរជាងមុនលើសន្តិភាព នោះយើងត្រូវការពិនិត្យមើលឡើងវិញពីប្រវត្តិសាស្រ្តមនុស្សជាតិដែលបានកត់ត្រាពីសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។ នៅទ្វីបអាស៊ី វត្តមានរបស់ប្រទេសជប៉ុនបានចូលរួមក្នុងការបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់តាមរយៈការបង្កើតដែនអាណានិគមលើទ្វីបអាស៊ីដែលរួមមានប្រទេសចិន និងប្រទេសហ្វីលីពីនផងដែរ។ សព្វថ្ងៃនេះ «សន្តិភាព និង ការអភិវឌ្ឍ» បានក្លាយជានិន្នាការទូទៅ ប៉ុន្តែពិភពលោកពិតជានៅឆ្ងាយពីភាពស្ងប់ស្ងាត់។ សង្គ្រាមគឺជាដាវពិឃាតដែលនៅតែព្យួរនៅលើមនុស្សជាតិ។ យើងត្រូវសិក្សាពីមេរៀននៃប្រវត្តិសាស្ត្រ និងរួមគ្នាដើម្បីសន្តិភាព។ ប្រទេសចិនតែងតែប្តេជ្ញាចំពោះការថែរក្សាសន្តិភាពនិងការអភិវឌ្ឍតាមរយៈហ្សែនរបស់ប្រជាជាតិចិនដែលមានអរិយធម៌របស់ខ្លួនជាង៥០០០ឆ្នាំ។ ប្រជាជនចិន ប្តេជ្ញាបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនផ្សេងៗ ការពារជ័យជម្នះរបស់សង្គ្រាមលោកទាំង២លើកប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុនដូចមានចែងក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ហើយប្រទេសចិនគឺជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវប្រព័ន្ធអន្ដរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk បានប្រកាសថា ប្រទេសប៉ូឡូញ គ្រោងនឹងចូលរួមក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារដែនអាកាសអឺរ៉ុប ដែលនឹងការពាររដ្ឋនានាប្រឆាំងនឹងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលគ្រប់ប្រភេទ។ វាគឺជាគម្រោងដែលត្រូវបានគេហៅថា European Sky Shield Initiative ត្រូវបានប្រកាសជាលើកដំបូងដោយអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅក្នុងសុន្ទរកថានៅទីក្រុង Prague ក្នុងខែសីហា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរបស់អ៊ីស្រាអែលបានអំពាវនាវឱ្យមានការរឹតបន្តឹងទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សាធារណរដ្ឋអ៊ីស្លាមនេះមកលើប្រទេសកាលពីចុងសប្តាហ៍។ ទីក្រុងតេហរ៉ង់បានធ្វើការវាយប្រហារតាមអាកាសដ៏ធំលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកលើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសប្រទេសស៊ីរីកាលពីដើមខែនេះហើយ អ៊ីស្រាអែលមិនបានបញ្ជាក់ឬបដិសេធតួនាទីរបស់ខ្លួនក្នុងការទម្លាក់គ្រាប់បែកនោះទេ ប៉ុន្តែក្រោយមកការទទួលខុសត្រូវរបស់ខ្លួនត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិ Yoav Gallant។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បាននិយាយកាលពីថ្ងៃអង្គារថា លោកបានទាក់ទងប្រទេសចំនួន៣២ និងបាននិយាយជាមួយសមភាគីជាច្រើន ដោយអំពាវនាវឱ្យប្រទេសនីមួយៗដាក់ទណ្ឌកម្មលើគម្រោងមីស៊ីលរបស់អ៊ីរ៉ង់និងប្រកាសឆ្មាំបដិវត្តន៍ជាអង្គការភេរវកម្ម ជាមធ្យោបាយមួយដើម្បីបញ្ឈប់ និងធ្វើឱ្យអ៊ីរ៉ង់ចុះខ្សោយ។ គួររំលឹកដែរថាអ៊ីរ៉ង់តែងតែស្ថិតជាគោលដៅនៃទណ្ឌកម្មអន្តរជាតិជាច្រើនទសវត្សរ៍មកហើយជុំវិញកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួនហើយ ទណ្ឌកម្មត្រូវបានបន្ធូរបន្ថយបន្តិចក្នុងឆ្នាំ ២០១៥នៅពេលដែលទីក្រុងតេហរ៉ង់បានយល់ព្រមលើការរឹតបន្តឹងមួយចំនួនចំពោះកម្មវិធីក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម...
ពោធិ៍សាត់:លោកសុិន ធា ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ស្តីទី នៅល្ងាចថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៤នេះបានប្រាប់សហការីនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមអោយដឹងថា ក្នុងរយះពេល ៤ ថ្ងៃ(១៣-១៦)ខែមេសា ឆ្នាំ ២០២៤ មានភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃចន្ទថាម្ចាស់និងជាប្រធាននៃក្រុមហ៊ុន Czechoslovak Group (CSG) Michal Strnad ឥឡូវនេះបានក្លាយជាមហាសេដ្ឋី ដោយទទួលបានប្រាក់ចំណេញ ពីជម្លោះរុស្ស៊ីនិងអ៊ុយក្រែនកាន់តែច្រើនឡើងៗ។ ក្រុមហ៊ុននេះបានមើល ឃើញថាប្រាក់ចំណូល របស់ខ្លួនកើនឡើង ចំពេលមានជម្លោះជាមួយនឹង ប្រាក់ចំណេញកើនឡើងពោលគឺជិត ទៅដល់ពីរដងក្នុងឆ្នាំ២០២២ ដល់ប្រហែល ១ពាន់លានដុល្លារ ហើយជិតទ្វេដងម្តងទៀតកាលពីឆ្នាំមុនដែលឈានដល់១,៩ពាន់លានដុល្លារ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បាននិយាយថា ការវាយប្រហារដោយផ្ទាល់ជាលើកដំបូង របស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល គឺជាកំហុស របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ទាំងស្រុង និងសំខាន់បំផុត។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងអង់ការ៉ា...