ភ្នំពេញ ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់បុណ្យចូលឆ្នាំខ្មែរនេះ កងកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងជាង២ពាន់នាក់ នៅតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងក្នុងពេលប្រជាពលរដ្ឋសម្រុកធ្វើដំណើរទៅស្រុកកំណើត និងការលេងកម្សាន្តនានារបស់ពលរដ្ឋនៅទូទាំង១៤ខណ្ឌ ។ អ្នកនាំពាក្យបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១២ មេសា មុនចូលឆ្នាំមួយថ្ងៃថា ក្នុងចំណោមកងកម្លាំងជាង២ពាន់នាក់នេះ បានដាក់ពង្រាយនៅតាមគោលដៅ៨៤កន្លែង ជាពិសេសនៅច្រកផ្លូវជាតិទាំង៦ដែលចេញពីភ្នំពេញ...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសញ្ជាក់ថា ការដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើតនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយឥតគិតថ្លៃ នេះ ធ្វើឡើងដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ពលរដ្ឋ ។ ការលើកឡើងរបស់លោក ឃួង ស្រេងនេះ ក្នុងឱកាសជូនដំណើរកម្មករ និងពលរដ្ឋឡើងជិះរថយន្តក្រុងទៅស្រុកកំណើត នៅទីលានប្រជាធិបតេយ្យ ក្បែរស្ពានឬស្សីកែវ នាព្រឹកព្រលឹមថ្ងៃ១២ មេសា។ លោកថា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន រដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំរបស់ ប្រទេសនេះ លោក គីម ជុងអ៊ុន បាននិយាយក្នុងអំឡុង ពេលដំណើរទស្សនកិច្ច ទៅកាន់សាលាយោធាវរជនថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ឬ កូរ៉េខាងជើង ចាំបាច់ត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធ និងឈ្នះសង្រ្គាម ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ដែលមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់” និងបញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួន។ លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានឲ្យដឹងថា “យើងជំរុញឱ្យភាគី សហរដ្ឋអាមេរិក គោរពតាមគោលការណ៍ ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំងបី ជាមួយនឹងសកម្មភាពជាក់ស្តែង” ។...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះថា អាជ្ញាធរនៅក្នុងតំបន់ បានរាយការណ៍មកថា ប្រទេសរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកធ្វើការ វាយលុកដ៏ធំសម្បើមទៅលើកន្លែង ថាមពលនៅក្នុងតំបន់ចំនួន ៥របស់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ លោក German Galushchenko រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន បានថ្លែងនៅលើបណ្តាញសង្គម...
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក នៅតែរឹងមាំ ជាមួយនឹង អត្រាកំណើននៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់ដែលត្រូវបានព្យាករថា នឹងកើនឡើងដល់៤,៩ភាគរយ នៅក្នុងឆ្នាំ២០២៤និងឆ្នាំ២០២៥ ។ នេះបើយោងតាមរបាយការណ៍ពីទស្សនវិស័យចុងក្រោយរបស់ខ្លួនបានបង្ហាញឲ្យដឹងដូច្នេះ ។ទោះបីជាមានភាពមិនច្បាស់លាស់ នៅក្នុងបរិយាកាសខាងក្រៅ រួមទាំងការកើនឡើងនៃភាពតានតឹង ភូមិសាស្ត្រនយោបាយក៏ដោយ ទស្សនវិស័យ “មានភាពវិជ្ជមានយ៉ាងទូលំទូលាយ” ដែលបានរៀបរាប់ឲ្យដឹង នៅក្នុងរបាយការណ៍ទស្សនវិស័យប្រចាំឆ្នាំ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែមេសានេះថា ក្រសួងពាណិជ្ជកម្ម បានចេញរបាយការណ៍ មួយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសមីយ៉ាន់ម៉ា រកបានប្រាក់ចំណូលជាង ៨,៨ពាន់លានដុល្លារ សហរដ្ឋអាមេរិក ពីការនាំចេញផលិតផល រោងចក្រសម្រាប់ឆ្នាំសារពើពន្ធ២០២៣-២០២៤ ។ ក្រសួងបានឲ្យដឹងថា តួលេខនេះ បានថយចុះ ដែលមានទឹកប្រាក់១០.៩៤ពាន់លានដុល្លារ នៅក្នុងកំណត់ត្រា នៃឆ្នាំសារពើពន្ធ២០២២-២០២៣ពីវិស័យរដ្ឋ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១១ មេសា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Teo Yik Ying សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ សាំងហ្គាពួរ (NUS) និងជាព្រឹទ្ធបុរស នៃ NUS Saw Swee Hock...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមើលឃើញថា ប្រជាពលរដ្ឋកំពុងធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ ដើម្បីទៅស្រុកកំណើតតាមរយៈរថយន្តក្រុង ដែលរៀបចំដោយសាលារាជធានីភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ មេសា សម្ដេចធិបតីលើកឡើងថា «បងប្អូន អ៊ំពូមីង តាយាយ បានកំពុងធ្វើដំណើរ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក Farid Bigoli នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Roche ប្រចាំប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងក្រុមការងារ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តក្រុមហ៊ុន Roche បន្តកិច្ចសហប្រតិបត្តិការ...