ប៉េកាំង៖ បេសកជនចិន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានព្រមានប្រឆាំងនឹងការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ ត្រូវបានកំណត់លក្ខណៈដោយភាពតានតឹងជាប់លាប់ និងការប្រឈមមុខដាក់គ្នា ដែលកំពុងកើនឡើង ដែលបម្រើផលប្រយោជន៍របស់នរណាម្នាក់។ លោក Geng Shuang អនុតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា នេះជារឿងចុងក្រោយ ដែលចិនចង់ឃើញ។ ការដោះស្រាយបញ្ហានេះមិនអាចផ្តាច់ចេញពីការទុកចិត្តគ្នាខាងនយោបាយ និងបរិយាកាសអំណោយផលបានទេ។ ការបង្កើនការដាក់ទណ្ឌកម្មដោយខ្វាក់ភ្នែក និងការបន្លិចសម្ពាធនឹងមិនអាចជួយដោះស្រាយបញ្ហាបាននោះទេ។ វានឹងគ្រាន់តែជាការប្រឆាំង។...
ភ្នំពេញ ៖ អ្នកវិភាគសង្គម និងសហជីព នៃរោងចក្រអ.ជី ហ្វ៊ូតវែរ បានលើកឡើងថា ដំណោះស្រាយដ៏លឿនរហ័ស ចំពោះកម្មកររោងចក្រ អ.ជី បានបង្ហាញពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលអាណត្តិទី៧។ លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ដំណោះស្រាយដ៏ឆាប់រហ័សចំពោះកម្មករោងចក្រ អ.ជី ដែលសម្របសម្រួល ឱ្យបើកប្រាក់ឈ្នួលមុន...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សា ពន្លឿនការរៀបចំសំអាតក្រុង មុនពេលសង្ក្រាន្តឆ្នាំថ្មីចូលមកដល់ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ នៃដំណើរការ ការងាររបស់គម្រោងរៀបចំបណ្ដាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព...
ហ្គាហ្សា ៖ ក្រសួងសុខាភិបាល ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ របស់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើង ដល់៣២.៥៥២នាក់ហើយ ។យោធាអ៊ីស្រាអ៊ែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន៦២នាក់ និងរបួស៩១នាក់ផ្សេងទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ ក្រសួងសុខាភិបាល ខាងលើ បានបញ្ជាក់ថា...
ម៉ូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សកម្មភាព របស់អង្គការ NATO នៅអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅ គឺផ្តោតលើការរៀបចំសម្ព័ន្ធមិត្ត របស់ខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នា ដ៏មានសក្តានុពលជាមួយរុស្ស៊ី ដោយលើកឡើងពីសកម្មភាពយោធានៅក្នុងតំបន់ ។កន្លងមកអាជ្ញាធររ៉ូម៉ានីបានប្រកាសពីការត្រៀមខ្លួនរបស់ពួកគេក្នុងការវិនិយោគចំនួន២,៥ពាន់លានអឺរ៉ូ ស្មើនឹង២,៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងការធ្វើទំនើបកម្មមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu នៅក្នុងតំបន់ Constanta County...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា ទាំងប្រាក់រៀលនិងដុល្លារអាមេរិកបានកើនឡើងពី ៤០០ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដល់ ៤៩២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រមាណ១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។ ការប្រកាសពីចំនួនទឹកប្រាក់សរុប នៃប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ សារព័ត៌មានមួយចំនួនបានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផលនៃការធ្វើអង្កេត អនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា១១ព្រឹកថ្ងៃ២៩ មីនា មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសាររថភ្លើងបុករថយន្តក្រុង ដឹកអ្នកដំណើរលានសូរជាខ្លាំង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល ជាច្រើននាក់ផងដែរ ។ ហេតុការណ៍នេះកើតឡើង នៅចំណុចឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕
ភ្នំពេញ៖ ក្នុងអំឡុងពេលបើប្រាក់ឈ្នួលនៅសាលាស្រុកអង្គស្នួលខេត្តកណ្តល កម្មករ កម្មការិនី និងសហជីពប្រចាំរោងចក្រអ.ជី ហ៊្វូតវែរ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ទុះការកោតសរសើរពីទឹកចិត្ត និងការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដែលបានរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយ និងការសម្រួលឯកសារផ្សេងៗរបស់កម្មករ។ ប្រការនេះ បានធ្វើឱ្យក្រុមកម្មករទាំងអស់សប្បាយចិត្ត និងមានភាពកក់ក្តៅអំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ។ សូមរំលឹកថា កម្មករនៃរោងចក្រអ.ជីហ៊្វូតវែរ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ២៩ មីនា បានទទួលជួបលោកសាស្ត្រាចារ្យ HA IL-Soo នាយកអង្គការ Korea Foundation for International Healthcare (KOFIH) និងលោក Song Yonggun ប្រធានប្រចាំប្រទេសកម្ពុជា...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៤ បានរៀបចំពិធីចងសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍ លេខ៣ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជំាក្សាន្តខេត្តព្រះវិហារ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត...