អាដែន៖ លោក Abdul Malik al-Houthi មេដឹកនាំក្រុមឧទ្ទាម ហួធី (Houthis) នៅក្នុងប្រទេស យ៉េមែន បានចេញការគំរាមកំហែង ជាថ្មីមួយកាលពីយប់ ថ្ងៃព្រហស្បតិ៍ ដោយបានប្តេជ្ញាថា នឹងរារាំងកប៉ាល់ ដែលពាក់ព័ន្ធជាមួយអ៊ីស្រាអ៊ែល មិនឱ្យឆ្លងកាត់មហាសមុទ្រឥណ្ឌា នៅជិតក្រុង Cape of Good Hope...
គៀវ៖ រដ្ឋអាជ្ញាឧក្រិដ្ឋកម្មសង្គ្រាមកំពូល របស់អ៊ុយក្រែន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា មីស៊ីលផ្លោងដែលផលិត ដោយកូរ៉េខាងជើង ដែលបាញ់ដោយរុស្ស៊ី ចូលទៅក្នុងប្រទេស អ៊ុយក្រែន ចំពេលសង្រ្គាមមានគុណភាព “ទាបណាស់” ជាមួយនឹងអត្រា ភាពត្រឹមត្រូវត្រឹមតែប្រហែល ២០ភាគរយប៉ុណ្ណោះ ដោយផ្អែកលើការវិភាគ នៃកម្ទេចកម្ទីអាវុធ។ យោងតាមលោក Yuriy Belousov ប្រធាននាយកដ្ឋានឧក្រិដ្ឋកម្មសង្រ្គាម នៃការិយាល័យអគ្គរដ្ឋ អាជ្ញាអ៊ុយក្រែន...
តូក្យូ៖ ក្រុមហ៊ុន Nippon Steel Corp. បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះផែនការ ១៤,១ ពាន់លានដុល្លាររបស់ខ្លួនក្នុងការទិញយកក្រុមហ៊ុន United States Steel Corp បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានសម្តែងការប្រឆាំង ចំពោះផែនការទិញយកនេះ។ ក្រុមហ៊ុន Nippon...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ភាគីថៃ បានឯកភាព តាមការចរចាជាមួយសម្តេចរួចហើយ ចំពោះការលើកលែងមិនយកថ្លៃបង់ប្រាក់ ចូលប្រទេសថៃវិញ ពីសំណាក់ពលករខ្មែរ ដែលមកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល១ខែតែម្តង ។ ដំណឹងនេះ ពិតជាជួយសម្រួលដល់ពលករខ្មែរ ជាច្រើនក្នុងការចំណាយ ពេលមកស្រុកកំណើត ។...
សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឲ្យមានការពង្រឹងសុវត្ថិភាពគ្រប់គោលដៅទេសចរណ៍ និងមិនត្រូវឲ្យតំបន់គោលដៅទេសចរណ៍ រួមទាំងតំបន់តាមដងទន្លេ ក្លាយជាតំបន់ជ្រកកោន នៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗឡើយ។ នាឱកាសអញ្ជើញបើកជាផ្លូវការបុណ្យទន្លេ នាល្ងាចថ្ងៃទី១៦ មីនា សម្ដេចធិបតីបានមានប្រសាស៍ថា ដោយការរក្សាសុខសន្តិភាពជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ដែល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនចាំបាច់ត្រូវធ្វើកិច្ចការ ងារដោយខ្លួនឯង ក្នុងការបង្កើតក្រុមហ៊ុនទេសចរណ៍ជារបស់រដ្ឋនោះទេ ដោយហេតុមិនចំណេញ ខណៈ សម្តេចថា វិស័យទេសចរណ៍ ទុកឲ្យវិស័យឯកជនធ្វើការ ចំណែកស្ថាប័នរដ្ឋ ធ្វើការងារបម្រើវិញ ។ ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេ លើកទី៨...
សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើគ្រប់ភាគីពាក់ព័ន្ធ សិក្សារៀបចំឲ្យមានតំបន់ខ្សែក្រវាត់បៃតងនៅជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់វិស័យទេសចរណ៍។ នាឱកាសអញ្ជើញបើកជាផ្លូវការបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» និងប្រកាសបើកយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» នាល្ងាចថ្ងៃទី១៦...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ TRT បានរាយការណ៍មកថា យ៉ាងហោចណាស់មានជនចំណាកស្រុកខុសច្បាប់ចំនួន ២១នាក់ត្រូវបានស្លាប់កាលពីថ្ងៃសុក្រ នៅគ្រាដែលទូករបស់ពួកគេបានលិច ដែលធ្វើដំណើរចេញពីឆ្នេរសមុទ្រ Aegean របស់ប្រទេសតួកគី ។ របាយការណ៍បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅឆ្នេរសមុទ្រនៃស្រុក Eceabat ក្នុងខេត្ត Canakkale ដែលស្ថិតនៅភាគពាយ័ព្យនៅគ្រាដែលទូកជនចំណាកស្រុកបានក្រឡាប់ និងលិចចូលក្នុងទឹក ។ ដោយដកស្រង់សម្តីអភិបាលខេត្ត Canakkale លោក...
នៅព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ យូ គឹមលី ប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី ហ៊ន សុភាន់...
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី ដែលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានបំផ្លាញមូលដ្ឋានការពារដែនអាកាស Patriot ចំនួន៣កន្លែង នៅក្នុងប្រទេសអ៊ុយក្រែន ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី បានផ្សាយថា កងកម្លាំងរបស់អ៊ុយក្រែន បានរងការខាតបង់យ៉ាងច្រើនលើផ្នែកបរិក្ខារ និងបុគ្គលិក ។ នេះបើតាមការបញ្ជាក់របស់លោក Alexey Kim...