គ្រប់ Platforms នៃក្រុមហ៊ុន Meta ដូចជា Facebook, Instagram និង Messnger ជាដើម សុទ្ធតែត្រូវបានជាប់គាំង ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង ប្រមាណជាង១០យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ ។បន្ទាប់ពីមានហេតុការណ៍មួយនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយនោះទេ ខណៈគេហទំព័របរទេសធំៗ សុទ្ធតែកំពុងរងចាំការឆ្លើយតប របស់ក្រុមហ៊ុន Meta...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានច្រានចោលការអះអាង “គ្មានមូលដ្ឋាន” របស់មន្ត្រីសហរដ្ឋអាមេរិក អំពីកិច្ចសហប្រតិបត្តិការអវកាសរបស់ទីក្រុងតេអេរ៉ង់ ជាមួយទីក្រុងមូស្គូ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ខណៈពេលដែលមានប្រតិកម្ម ចំពោះការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក Matthew Miller ដែលក្នុងនោះលោកបានពណ៌នាការបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់នាពេលថ្មីៗនេះដោយប្រទេសរុស្ស៊ីថាជា “ការចង្អុលបង្ហាញមួយផ្សេងទៀតនៃការធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយោធា” រវាងប្រទេសទាំងពីរ ដែលបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែន អ្នកជិតខាងរបស់អ៊ីរ៉ង់ និងសហគមន៍អន្តរជាតិ។...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកការដឹកជញ្ជូនឧស្ម័នពីប្រទេសរុស្ស៊ី ប្រសិនបើមានការស្នើសុំពីបណ្តាប្រទេសនៃសហភាពអឺរ៉ុប។ លោក Shmyhal បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប្រសិនបើបណ្តាប្រទេសអ៊ឺរ៉ុបដើរតួជាសម្ព័ន្ធ ឬដៃគូអឺរ៉ុបណាមួយនឹងដើរតួជាប្រទេសឆ្លងកាត់ សម្រាប់ឧស្ម័នរបស់ពួកគេ យើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សេវាកម្មបែបនេះ” ។ លោក Shmyhal បានលើកឡើងថា ប្រទេសអ៊ុយក្រែន អាចបិទកិច្ចព្រមព្រៀងលើការដឹកជញ្ជូនឧស្ម័នជាមួយគណៈកម្មការអឺរ៉ុប ឬក្រុមនៃបណ្តាប្រទេសអ៊ឺរ៉ុប ដែលចាប់អារម្មណ៍ក្នុងការថែរក្សាការដឹកជញ្ជូនឧស្ម័ន។...
ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួប ពិភាក្សាការងារជាមួយ លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងប្រតិភូទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ដំណើរការសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាកិច្ចចាប់ផ្ដើម លោក...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងតំណាងក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្ម កាលពីថ្ងៃទី៤ មីនា បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមសហការ ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ នៃការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង ។ ក្នុងកិច្ចប្រជុំមួយនេះ លោករដ្ឋមន្ត្រី បានថ្លែងពីផលវិបាកដែលអាចនឹងកើតចេញ ពីការសេពគ្រឿងស្រវឹង...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សមាគមសារព័ត៌មាន នៅតែដើរតួនាទីសំខាន់ ក្នុងការសហការជាមួយក្រសួងព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ឱ្យអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ ហើយសមាគម ក៏បានចូលរួម អភិវឌ្ឍន៍វិស័យសារព័ត៌មាន នៅកម្ពុជា ឱ្យមានការរីកចម្រើនទៅមុខទៀត។ ការគូសបញ្ជាក់របស់លោករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (CCJA) ដឹកនាំ ដោយលោក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុច ដើម្បីដាក់ទិសដៅការងារ សម្រាប់អនុវត្តឱ្យមានគុណភាព និងប្រសិទ្ធភាព ក្នុងគម្រោងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងក្របខ័ណ្ឌក្រសួង។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះដែរ ដើម្បីឆ្លើយតបតាម...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមានផែនការទប់ស្កាត់ បញ្ហាគ្រឿងញៀន ដោយចាត់វិធានការលុបបំបាត់នៅតាមទីតាំងអាជីវកម្ម KTV ក្លឹប បៀរហ្គាឌិន សាលារៀន និងទីតាំងផ្សេងៗទៀត។ ការលើកឡើងរបស់លោក ឃួង ស្រេង ធ្វើឡើង ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែមីនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ នៃប្រទេសទាំងពីរ និងបានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ ការប្តេជ្ញារួមគ្នារវាងថ្នាក់ដឹកនាំកំពូលទាំងពីរ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី...
ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងក្រុមហ៊ុន ខេមប្រ៊ូវ បានសហការគ្នារៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការជំរុញបរិយាបន្ននៅកន្លែងការងារ» ដែលពិធីនេះរៀបចំឡើងនៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន៣ រាជធានីភ្នំពេញ។ លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនឹងប្រារព្វពិធីអបអរសាទរខួបទី១១៣...