ថ្ងៃទី២០ខែកុម្ភៈតាមម៉ោងក្នុងតំបន់ អាមេរិកបានបដិសេធជាថ្មីម្តងទៀតចំពោះសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្ដីពីតំបន់ហ្កាហ្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេចក្តីព្រាងនេះត្រូវបានលើកឡើងដោយប្រទេសអាល់ហ្សេរីក្នុងនាមជាតំណាងរបស់ប្រទេសអារ៉ាប់។ ខ្លឹមសារស្នូលគឺសម្រេចបាននូវការឈប់បាញ់ប្រហារជាបន្ទាន់នៅតំបន់ហ្កាហ្សា ប្រញាប់ដោះលែងចំណាប់ខ្មាំងទាំងអស់ ធានាបាននូវការអនុញ្ញាតឱ្យសម្ភារៈមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សានិងប្រឆាំងការផ្លាស់ទីដោយបង្ខំ។ នេះមិនត្រឹមតែជាគំនិតឯកភាពរួមរបស់ក្រុមប្រឹក្សាសន្តិសុខតែប៉ុណ្ណោះទេ ថែមទាំងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិចំពោះការសម្រេចបាននូវការឈប់បាញ់គ្នានិងបញ្ចប់សង្គ្រាមផងដែរ។ ប៉ុន្តែ អាមេរិកបានប្រើប្រាស់សិទ្ធិវេតូម្តងទៀត។ ហេតុអ្វីបានជាអាមេរិកបោះឆ្នោតប្រឆាំងដោយឯកតោភាគី? ហេតុផលដែលអាមេរិកបានផ្តល់គឺថា វា“មិនមានអំណោយផលដល់ការចរចាស្តីពីបញ្ហាចំណាប់ខ្មាំងរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលកំពុងដំណើរការ”។ អ្នកវិភាគយល់ឃើញថា ពាក្យសំដីបែបនេះគ្មានទីសំអាងទាល់តែសោះ។ អ្នកគាំទ្រនៃសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះរួមមាន ហ្ស៊កដានី និងអេហ្ស៊ីបជាដើមដែលជាអ្នកសម្របសម្រួលនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ ត្រូវបានអនុម័ត វានឹងមានអំណោយផលដល់ការបង្កើតបរិយាកាសសន្ទនារួមនិងបង្កើតឱកាសសំខាន់ដល់ការឈប់បាញ់គ្នានិងបញ្ចប់សង្រ្គាម។ ជាងនេះទៅទៀត សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា...
ភ្នំពេញ៖ ដោយសារអ្នកជំងឺគ្រុនឈាមមានការកើនឡើង គួរឲ្យព្រួយបារម្ភនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំមួយ មានមន្ទីរសុខាភិបាល និងមន្ទីរពាក់ព័ន្ធ ព្រមអភិបាលខណ្ឌទាំង ១៤ ដើម្បីរិះរកវិធានការធ្វើយ៉ាងណា កាត់បន្ថយឲ្យបាន នូវការរីករាលដាល នៃជំងឺគ្រុនឈាមនេះ ។ នៅក្នុងកិច្ចប្រជុំរៀបចំផែនការ បាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានសង្កាត់ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកុម្ភៈនេះ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤៧% និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC ក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ តាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២១ កុម្ភៈ បានបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជាចេញសេចក្តីជូនដំណឹង សម្រាប់គម្រោងដេញថ្លៃប្រកួតប្រជែងជាសាធារណៈ(លើកទី២) ដែលត្រូវប្រកាសលក់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និង ឈប់ទទួលនឹងបើកឯកសារ នៅម៉ោង១៤:០០ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នាទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនចំពោះ ដួងវិញ្ញាណក្ខន្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ចាំកេសន ដែលប្រារព្ធនៅគេហដ្ឋាន ក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សូមបញ្ជាក់ថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន ១ខ្សែ មានប្រវែង ២ ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស ឬហៅកាត់ថា MoD បានប្រកាសថា ភាពខុសប្រក្រតី បានកើតឡើងក្នុងអំឡុងពេលនៃ ការបាញ់សាកល្បងកាំជ្រួច Trident ចេញពីនាវាមុជទឹកនុយក្លេអ៊ែររបស់អង់គ្លេស នៅឯឆ្នេរសមុទ្រនៃរដ្ឋ Florida សហរដ្ឋអាមេរិកកាលពីខែមុន ដោយបង្កើនការព្រួយបារម្ភអំពី ប្រសិទ្ធភាពនៃការរារាំងនុយក្លេអ៊ែរ របស់ប្រទេស។ រដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃពុធថា សមយុទ្ធដែលរបាយការណ៍និយាយថា ត្រូវបានសង្កេតនិងចូលរួមជាសក្ខីភាព ដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីការពារជាតិលោក Grant...
បរទេស៖ ក្រសួងការបរទេសអាមេរិកបានអះអាងថា រុស្ស៊ីបានបំពានលើទណ្ឌកម្ម អន្តរជាតិលើកូរ៉េខាងជើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន បានជូនអំណោយជារថយន្តទំនើបមួយគ្រឿង ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលសួរអំពីការជូនអំណោយ ជារថយន្តទំនើបមួយគ្រឿងនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសលោក...
បរទេស៖ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាល្លឺម៉ង់ Marcel Fratzscher បានប៉ាន់ប្រមាណថា ការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះអ៊ុយក្រែនជិតពីរឆ្នាំមុន គឺបានធ្វើឱ្យប្រទេសនេះខាតបង់ច្រើនជាង ២០០ ពាន់លានអឺរ៉ូ ឬប្រហែល ២១៦ ពាន់លានដុល្លារ ។ អ្នកជំនាញបានប្រាប់ Die Rheinische Post ថាការកើនឡើងតម្លៃថាមពល គឺជាកត្តារួមចំណែកដ៏សំខាន់។ យោងតាមសារព័ត៌មាន...