បរទេស៖ យោងតាមការស្រាវជ្រាវដោយHenley & Partners ដែលមានឈ្មោះថារបាយការណ៍ទ្រព្យសម្បត្តិរបស់ BRCICS បានឲ្យដឹងថាទ្រព្យសម្បត្តិដែលអាចវិនិយោគបានសរុបដែលបច្ចុប្បន្នកាន់កាប់ដោយរដ្ឋជាសមាជិក BRICS បច្ចុប្បន្នអាចមានចំនួនទៅដល់៤៥ទ្រីលានដុល្លារ។ ក្រុមប្រទេសរបស់ BRICS ជាប្លុកនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដែលពីមុនរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយកំពុងទទួលការរីកចម្រើនកាន់តែធំទៀតបន្ទាប់ពីអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួមក៏បានចូលរួមជាសមាជិកផងដែរកាលពីក្នុងខែមករាឆ្នាំនេះ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលឥឡូវនេះកំពុងសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាសច្រើនជាងជនស៊ីវិលនៅតំបន់ហ្គាហ្សា។ សេចក្តីថ្លែងការណ៍របស់គាត់បានធ្វើឡើងនៅពេលដែលកងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងរៀបចំការវាយលុកលើដីនៃទីក្រុង Rafah ដ៏ចង្អៀតនៅភាគខាងត្បូងហ្គាហ្សា។ បណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការវាយលុកដីនៅក្នុងទីក្រុង ដែលជាកន្លែងដែលប៉ាឡេស្ទីនប្រមាណ ១,៤លាននាក់បានស្វែងរកកន្លែងជ្រកកោន បន្ទាប់ពីត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ ពិធីកររបស់...
បរទេស៖ ប្រភេទផ្សេងៗនៃយន្តហោះគ្មានមនុស្សបើក ដែលកំពុងបម្រើការជាមួយ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានរចនាឡើងសម្រាប់ គោលបំណងជាច្រើន រួមទាំងការឃ្លាំមើល និងការវាយប្រហារយ៉ាងជាក់លាក់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនរុស្ស៊ី Hardberry-Rusfactor បានបង្កើតបណ្តាញពហុបំណង សម្រាប់យន្តហោះគ្មានមនុស្សបើកគ្រប់ប្រភេទ (UAVs) នឹងអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើកទាំងនោះ កំណត់អត្តសញ្ញាណវត្ថុយោធាអ៊ុយក្រែន នៅក្នុងតំបន់ប្រតិបត្តិការពិសេសបាន,...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើរតួនាទី ជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ ចំណេះដឹងមូលដ្ឋាន ដល់ប្រជាពលរដ្ឋ ក្នុងនោះរហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុ នៅតែបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា ។ ក្នុងអបអរសាទរ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យគ្រប់ស្ថាប័ន និង នាយកដ្ឋានពាក់ព័ន្ធ ដែលមានសិទ្ធិ ចុះពិនិត្យ ធ្វើសវនកម្មលើស្ថាប័នផ្សេងៗ ត្រូវស្វែងរកយន្តការរួមណាមួយ ដើម្បីធ្វើយ៉ាងណា សម្របសម្រួល កុំឲ្យអនុវត្ត ការងារត្រួតស៊ីគ្នា ខណៈសម្តេចធិបតីមើលឃើញថា ទាំងអធិការកិច្ចផ្ទៃក្នុងនិងក្រៅ ធ្វើ៧ដង លើការងារតែមួយក្នុងមួយឆ្នាំ ។...
ភ្នំពេញ ៖ គម្រោងគោលដៅ លំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ ក្លាយជាសហគ្រិនភាព មានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ជូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុក ជូនភ្ញៀវទេសចរ ដើម្បីឱ្យប្រជាសហគមន៍ មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួម ពីប្រជាសហគមន៍ និង...
ភ្នំពេញ ៖ ត្រីជាប្រភពអាហារូបត្ថម្ភ ដ៏ចម្បង របស់ប្រជាពលរដ្ឋកម្ពុជា ហើយដើម្បីការពារ នូវប្រភពទ្រទ្រង់ សុខភាព ប្រជាពលរដ្ឋលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀម ដាក់ចេញនូវយុទ្ធនាការ សម្អាតបឹងទន្លេសាប នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងជំហានទី១ នៃការកាត់បន្ថយសំណល់ ប្លាស្ទិក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកជាថ្មី ដល់មន្ត្រីគ្រប់រូប ជាពិសេសមន្ត្រីអនុវត្តការងារ នៃក្រសួងអធិការកិច្ច ត្រូវទាមទារឲ្យមានភាពច្បាស់លាស់ ខណៈសម្តេចបារម្ភថា ខ្លាចបំផុតគឺយកឯកសារដែលត្រឹមត្រូវ ទៅឲ្យអ្នកមិនច្បាស់កែលំអរ ។ ក្នុងន័យនេះ សម្តេចចង់សំដៅទៅលើមន្រ្តីនៃក្រសួងអធិការកិច្ច ត្រូវតែមានជំនាញច្បាស់លាស់ ។ ថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារប្រាប់ទៅគ្រប់អង្គភាពស្ថាប័នរដ្ឋទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺជាការងារចុះចាប់ តែផ្ទុយទៅវិញ ជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារប៉ុណ្ណោះ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ...