កាលពីថ្ងៃទី៤ខែមករា ឆាកសម្តែងបន្ទាប់បន្សំនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនត្រូវបានប្រកាស ក្រុង Shenyang ខេត្ត Liaoning ក្រុង Changsha ខេត្ត Hunan ក្រុង Xi’an ខេត្ត Shaanxi ក្រុង Kashgar នៃភូមិភាគស្វយ័ត Xinjiang នឹងរួមជាមួយឆាកសម្តែងសំខាន់នៅក្រុងប៉េកាំង ដើម្បីនាំមកនូវកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំរោងដែលពោរពេញទៅដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅដល់ប្រជាជនចិនទូទាំងពិភពលោកនៅយប់ដាច់ឆ្នាំតាមចន្ទគតិចិន ។ អ្នកទទួលខុសត្រូវនៃមជ្ឈមណ្ឌលកម្មវិធីសិល្បៈនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្យមូលដ្ឋានរបស់មន្ត្រីរាជការកម្ពុជា ។ ការកែប្រែតម្លៃនេះ ពីចំនួន២ ៥០០រៀល ទៅ២ ៦៣០រៀល ក្នុងមួយសន្ទស្សន៍ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ៕
ភ្នំពេញ ៖ លោក ទូត សុខៈ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងយុទ្ធនាការធ្វើតេស្ដ រកសារធាតុញៀន លើមន្ដ្រីនគរបាល ក្រោមចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ជាលទ្ធផលមានមន្ដ្រី នគរបាលជាតិ ១០រូប ត្រូវបានបណ្ដេញចេញ ពីក្របខ័ណ្ឌ ក្រោយរកឃើញ និងពាក់ព័ន្ធទៅនឹងសារធាតុញៀន ។ តាមរយៈសារសំឡេង នាថ្ងៃទី៥...
បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនបានទទួលយកសំណើ របស់សហរដ្ឋអាមេរិក ក្នុងការជួយជាការឆ្លើយតបទៅនឹង ការរញ្ជួយដីដ៏ខ្លាំង ដែលបានធ្វើឱ្យកក្រើកតំបន់កណ្តាល នៅថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយកត់សម្គាល់ថា ការគាំទ្រផ្នែកដឹកជញ្ជូនពីយោធា ក៏ដូចជាអាហារ និងការផ្គត់ផ្គង់ផ្សេងទៀត កំពុងត្រូវបានត្រៀមរួចរាល់។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ខែមករា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ការមើលឃើញលោក Donald Trump ក្លាយជាប្រធានាធិបតី អាមេរិកម្តងទៀត នឹងមិនមែនជា គ្រោះមហន្តរាយ សម្រាប់ទីក្រុងគៀវ ដែលនឹងស្វែងរកវិធីធ្វើការ ជាមួយគាត់នោះទេ។ Trump ដែលធ្លាប់ជាប្រធានាធិបតី...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងសេអ៊ូលសេអ៊ូលបានបញ្ជាក់ថា កងទ័ពមកពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើ សមយុទ្ធប្រយុទ្ធរយៈពេលមួយ សប្តាហ៍ដែលពាក់ព័ន្ធនឹងអាវុធធុនធ្ងន់ និងសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែនកូរ៉េខាងជើង។ កូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធនេះត្រូវបានធ្វើឡើង ដើម្បីបង្កើនការត្រៀមខ្លួនខាងយោធា របស់សម្ព័ន្ធមិត្ត ក្នុងការប្រឈមមុខនឹង ការគំរាមកំហែងកាន់តែខ្លាំងពីកូរ៉េខាងជើង។ ជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានពណ៌នាកិច្ចសហការយោធា ចុងក្រោយបង្អស់រវាងទីក្រុងវ៉ាស៊ីនតោន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យក្រសួង ការបរទេស អាមេរិក លោក Matthew Miller បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កម្រិតនៃការផ្តល់មូលនិធិ យោធារបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ៊ុយក្រែន អាចនឹងថយចុះជាពិសេស នៅពេលដែលប្រទេសនេះ អាចឈរនៅលើជើងពីររបស់ខ្លួនបាន។ លោក Miller បានធ្វើការកត់សម្គាល់ក្នុង...
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹក នាំក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃ សេវាប្រើប្រាស់ផ្លូវចេញ ចូលអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ក្រោយពីក្រុមអ្នករត់តាក់ស៊ី ម៉ូតូកងបី និងសាធារណជនបានស្នើអាជ្ញាថរខេត្តសៀមរាប ជួយដោះស្រាយការបង់ថ្លៃផ្លូវចូល ព្រលានយន្តហោះនេះ ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយថ្កោលទោសការសម្លាប់មនុស្ស ដែលបានមកចូលរួមទីតាំងផ្នូររបស់ឧត្តមសេនីយ៍ Qassem Soleimani ថាជា “គួរឱ្យតក់ស្លុតចំពោះអំពើឃោរឃៅ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស...